Connect with us

កីឡា

អបអរ ចាន់ វឌ្ឍនាកា ស៊ុត​ឲ្យ កម្ពុជា ឈ្នះ​ កោះហ្គាំ ១-០

បានផុស

នៅ

ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា បាន​យក​ឈ្នះ​​ក្រុម​ជម្រើសជាតិ​​កោះហ្គាំ​ ដោយ​លទ្ធផល ១-០ សម្រាប់​ជើង​ទី​១​ក្នុង​យុទ្ធនាការណ៍​វគ្គ​ជម្រុះ​ពាន​រង្វាន់​ទ្វីប​អាស៊ី AFC Asian Cup Qualification Play-off Round វេលា​ម៉ោង​០០:៣០​នាទី ឬ១២:៣០​នាទី​យប់​នៅ​ប្រទេស​បារ៉ែន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គ្រាប់​បាល់​ជ័យជម្នះ​របស់​កម្ពុជា​រក​បាន​ដោយ ចាន់ វឌ្ឍនាកា បន្ទាប់​ពី​មាន​ការ​បញ្ជូន​បាល់​ពី​កីឡាករ​វ័យក្មេង លឹម ពិសុត។

នៅ​ថ្ងៃ​ទី​១២ ខែ​តុលា នេះ ក្រុម​ទាំង​ពីរ​នឹង​ប្រកួត​ជើង​ទី​២​នៅ​កីឡដ្ឋាន​ដដែល​វេលា​ម៉ោង​១១​យប់​ដើម្បី​យក​ក្រុម​ឈ្នះ​មួយ​ឡើង​ទៅ​វគ្គ​ចែក​ពូល​ដែល​ជា​ជុំ​ផ្តាច់​ព្រ័ត្រ 2023 Asian Cup ពី​ថ្ងៃ​ទី​១៦ ខែ​មិថុនា ដល់ ទី​១៦ ខែ​កក្កដា ឆ្នាំ​២០២៣ នៅ​ប្រទេស​ចិន។

រហូត​ដល់​ពេល​នេះ មាន​​ក្រុម​កំពូល​ទាំង​​១១​ប្រទេស​មក​ពី​ជុំ​ទី​៣ មាន​កៅអី​ជុំ​ផ្តាច់​ព្រ័ត្រ​រួច​ហើយ​ដូច​ជា​ ប្រទេសចិន ស៊ីរី អ៊ីរ៉ង់ កាតារ ជប៉ុន អូម៉ង់ អារ៉ាប់រួម កូរ៉េខាងត្បូង អ៊ីរ៉ាក់ វៀតណាម លីបង់ អូស្ត្រាលី និងអារ៉ាប៊ីសាអូឌីត៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

លោក ហេង សួរ ប្រគល់កុំព្យូទ័រជាអំណោយសម្តេចបវរធិបតី ១៣៩គ្រឿង ជូនមន្ទីរ អង្គភាព គ្រឹះស្ថានអប់រំ

ព័ត៌មានជាតិ៥ ម៉ោង មុន

សម្ដេចតេជោ ស្ដាយដែលអ្នកសារព័ត៌មានចាត់ទុកថាថៃជោគជ័យលើការបង្ក្រាបបទល្មើសឆបោកតាមអនឡាញ តែថាកម្ពុជាបរាជ័យ

ព័ត៌មានជាតិ៥ ម៉ោង មុន

បណ្ឌិត សូ ណារ៉ូ ៖ ពលរដ្ឋ​កុំធ្វើតាមទណ្ឌិត សម រង្ស៊ី ព្រោះជាការ​ញុះញង់​ផ្តួល​រំលំ​រដ្ឋាភិបាល​ និង​​ជា​បទល្មើស​ព្រហ្មទណ្ឌ​កម្រិតធ្ងន់

ព័ត៌មានជាតិ៥ ម៉ោង មុន

បុណ្យកោងកាងសន្តិភាពឆ្នាំនេះ÷ កូនកោងកាង៥ពាន់ដើម ត្រូវបានដាំនៅក្នុងសហគមន៍កោះកាពិ ខេត្តកោះកុង

ព័ត៌មានជាតិ៥ ម៉ោង មុន

លោកស្រី ដោ សម្ផស្ស៖ សមាគម​កាយឫទ្ធិនារី ត្រូវ​យក​ចំណេះ​ដឹង​ទៅ​ផ្សព្វផ្សាយ​ ក្នុង​សហគមន៍​ ដើម្បី​ទីក្រុង​យើង​មានបរិស្ថាន​ល្អ​

Sokha Hotels

ព័ត៌មានពេញនិយម