កីឡា
មកដឹងលុយវាល់លានរបស់កំពូលក្លឹបបាល់ទាត់អឺរ៉ុបទាំង ១០ ប្រចាំឆ្នាំ ២០២១-២០២២
ក្លឹបបាល់ទាត់ដែលមានតម្លៃថ្លៃបំផុតទាំង ១០ នៅអឺរ៉ុប សម្រាប់ឆ្នាំ ២០២១-២០២២ ៖
១. ក្លឹបអធិរាជស Real Madrid (១.២៧ ពាន់លានអឺរ៉ូ)
![](https://www.kampucheathmey.com/wp-content/uploads/2021/10/១-1.jpg)
ក្លឹបអធិរាជស Real Madrid de Futbol ឬត្រូវបានគេស្គាល់ថា Real Madrid ដែលបង្កើតឡើងនៅថ្ងៃទី ៦ ខែមីនា ឆ្នាំ ១៩០២ គឺជាក្លឹបបាល់ទាត់ក្នុងក្របខ័ណ្ឌ La Liga របស់អេស្ប៉ាញ មានមូលដ្ឋាននៅទីក្រុង Madrid ។ នៅឆ្នាំ ២០១៩ ក្លឹបនេះត្រូវបានគេប៉ាន់ប្រមាណថាមានតម្លៃ ៣.៨ ពាន់លានអឺរ៉ូ (៤.២ ពាន់លានដុល្លារ) ហើយវាគឺជាក្លឹបដែលរកចំណូលបានខ្ពស់បំផុតទី ២ នៅលើពិភពលោកជាមួយនឹងប្រាក់ចំណូលប្រចាំឆ្នាំចំនួន ៧៥៧.៣ លានអឺរ៉ូក្នុងឆ្នាំ ២០១៩ ។
២. ក្លឹបអ្នកមានបុណ្យ Barcelona (១.២៦ ពាន់លានអឺរ៉ូ)
![](https://www.kampucheathmey.com/wp-content/uploads/2021/10/២-1024x576.jpg)
ក្លឹប FC Barcelona គឺជាក្លឹបបាល់ទាត់អាជីពក្នុងក្របខ័ណ្ឌ La Liga មានមូលដ្ឋាននៅក្នុងទីក្រុង Barcelona ប្រទេសអេស្ប៉ាញ បង្កើតឡើងក្នុងឆ្នាំ ១៨៩៩ ។ យោងតាមរបាយការណ៍របស់ទស្សនាវដ្ដី Forbes បានឲ្យដឹងថា ក្លឹប FC Barcelona គឺជាក្លឹបបាល់ទាត់ដ៏មានតម្លៃថ្លៃបំផុតនៅលើពិភពលោក ពោលមានតម្លៃ ៤.៧៦ ពាន់លានដុល្លារ ។
៣. បិសាចក្រហម Manchester United (១.១៣ ពាន់លានអឺរ៉ូ)
![](https://www.kampucheathmey.com/wp-content/uploads/2021/10/៣-1024x576.jpg)
Manchester United គឺជាក្លឹបបាល់ទាត់ដែលមានមូលដ្ឋាននៅទីក្រុង Manchester ប្រទេសអង់គ្លេស មានរហ័ស្សនាមថា “បិសាចក្រហម” ។ ក្លឹបមួយនេះបង្កើតក្នុងឆ្នាំ ១៨៧៨ ដោយដំបូងឡើយមានឈ្មោះថា Newton Heath LYR Football Club ប៉ុន្តែក្នុងឆ្នាំ ១៩០២ ក្លឹបនេះបានប្ដូរឈ្មោះទៅជា Manchester United ហើយបានផ្លាស់ទៅកីឡដ្ឋានបច្ចុប្បន្នរបស់ខ្លួនគឺ Old Trafford ក្នុងឆ្នាំ ១៩១០ ។
បិសាចក្រហម Man Utd រកចំណូលបានច្រើនជាងគេបំផុតនៅលើពិភពលោកសម្រាប់ឆ្នាំ ២០១៦-១៧ ដោយមានចំណូលប្រចាំឆ្នាំចំនួន ៦៧៦.៣ លានផោន និងជាក្លឹបបាល់ទាត់មានតម្លៃថ្លៃបំផុតលំដាប់ទី ៣ របស់ពិភពលោកក្នុងឆ្នាំ ២០១៩ ពោលមានតម្លៃ ៣.១៥ ពាន់លានផោន (៣.៨១ ពាន់លានដុល្លារ) ។
៤. ក្លឹបមេឃខៀវ Manchester City (១.១៩ ពាន់លានអឺរ៉ូ)
![](https://www.kampucheathmey.com/wp-content/uploads/2021/10/៤-1024x768.jpg)
ក្លឹប Machester City ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៨៨០ ហើយក្លឹបមួយនេះក៏មានមូលដ្ឋានក្នុងទីក្រុង Manchester ប្រទេសអង់គ្លេសផងដែរ ។ ក្នុងរដូវកាលឆ្នាំ ២០១៨-១៩ ក្លឹប Man City គឺជាក្លឹបបាល់ទាត់ដែលរកចំណូលបានច្រើនបំផុតលំដាប់ទី ៥ នៅលើពិភពលោក ពោលមានតម្លៃ ៥៦៨.៤ លានផោន ។ នៅឆ្នាំ ២០១៩ ដដែលនោះទស្សនាវដ្ដី Forbes បានប៉ាន់ប្រមាណថា ក្លឹបនេះមានតម្លៃថ្លៃបំផុតដែលមានចំនួន ២.៦៩ ពាន់លានដុល្លារ ។
៥.ក្លឹប Bayern Munich
![](https://www.kampucheathmey.com/wp-content/uploads/2021/10/៥.jpg)
Bayern Munich គឺជាក្លឹបបាល់ទាត់អាជីពក្នុងក្របខ័ណ្ឌ Bundesliga 1 របស់អាល្លឺម៉ង់ បង្កើតឡើងក្នុងឆ្នាំ ១៩០០ មានមូលដ្ឋាននៅទីក្រុង Munich រដ្ឋ Bavaria ។ បច្ចុប្បន្នក្លឹបជោគជ័យជាងគេរបស់អាល្លឺម៉ង់មួយនេះមានតម្លៃ ១.១៧ ពាន់លានអឺរ៉ូ ។
៦. ក្លឹបហង្សក្រហម Liverpool
![](https://www.kampucheathmey.com/wp-content/uploads/2021/10/៦-1024x683.jpg)
ក្លឹបហង្សក្រហម Liverpool មានមូលដ្ឋានក្នុងទីក្រុង Liverpool ប្រទេសអង់គ្លេសបង្កើតឡើងក្នុងឆ្នាំ ១៨៩២ ។ Liverpool គឺជាក្លឹបអង់គ្លេសដែលជោគជ័យបំផុតក្នុងការគ្រងជើងឯកពានរង្វាន់ធំៗ
ហើយក៏មានគាំទ្រយ៉ាងខ្លាំងបំផុតផងដែរនៅក្នុងពិភពលោក ខណៈ Liverpool ក៏ជាក្លឹបមួយដែលមានតម្លៃថ្លៃបំផុតផងដែរ ពោលមានចំនួន ៩៧៣ លានអឺរ៉ូ ។ ចំណែកគូប្រជែងយូរអង្វែងរបស់ក្លឹប Liverpool គឺក្លឹបបិសាចក្រហម Manchester United និងក្លឹបស្ករគ្រាប់ Everton ។
៧. ក្លឹបអ្នកមានបារាំង Paris Saint-Germain (៨៨៧ លានអឺរ៉ូ)
![](https://www.kampucheathmey.com/wp-content/uploads/2021/10/៧-1024x538.jpg)
បើប្រៀបធៀបទៅនឹងមហាអំណាចបាល់ទាត់ដទៃទៀត ក្លឹបអ្នកមានបារាំង Paris Saint-Germain (PSG) គឺជាក្លឹបក្មេងខ្ចីមួយ ។ យោងតាមទស្សនាវដ្តី Forbes បានឲ្យដឹងថា គិតត្រឹមរដូវកាល ២០១៩-២០ PSG មានចំណូលខ្ពស់ជាងគេលំដាប់ទី ៧ នៅក្នុងពិភពបាល់ទាត់ដោយមានចំណូលប្រចាំឆ្នាំ ៥៤១ លានផោន និងជាក្លឹបបាល់ទាត់ដែលមានតម្លៃថ្លៃបំផុតទី ៩ របស់ពិភពលោក ពោលមានតម្លៃ ២.៥ ពាន់លានដុល្លារ ។
៨. ក្លឹបតោខៀវ Chelsea (៧៦៩ លានអឺរ៉ូ)
![](https://www.kampucheathmey.com/wp-content/uploads/2021/10/៨-1024x660.jpg)
ក្លឹបតោខៀវ Chelsea ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩០៥ ។ Chelsea គឺជាក្លឹបបាល់ទាត់ដែលមានតម្លៃបំផុតទី ៦ នៅលើពិភពលោក មានតម្លៃ ២.១៣ ពាន់លានផោន (២.៥៧៦ ពាន់លានដុល្លារ) និងជាក្លឹបបាល់ទាត់ដែលរកចំណូលបានខ្ពស់បំផុតទី ៨ នៅលើពិភពលោកជាមួយនឹងប្រាក់ចំណូលជាង ៤២៨ លានផោនក្នុងឆ្នាំ ២០១៧-១៨ ។ ចាប់តាំងពីឆ្នាំ ២០០៣ មកក្លឹបមួយនេះមានមហាសេដ្ឋីជាជនជាតិរុស្ស៊ីគឺលោក Roman Abramovich ។
៩. ក្រុមមាន់ខ្នាយមាស Tottenham Hotspur (៧២៣ លានអឺរ៉ូ)
![](https://www.kampucheathmey.com/wp-content/uploads/2021/10/៩-1024x535.jpg)
ក្លឹបមាន់ខ្នាយមាស Tottenham Hotspur FC ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៨៨២ ។ ក្លឹបមាន់ខ្នាយមាសគឺជាកម្មសិទ្ធិរបស់ក្រុមហ៊ុន ENIC Group ដែលបានទិញក្លឹបនេះក្នុងឆ្នាំ ២០០១ ។ ក្លឹបនេះត្រូវបានគេប៉ាន់ប្រមាណថាមានតម្លៃ ១.៦៧ ពាន់លានផោន (២.៣ ពាន់លានដុល្លារ) នៅឆ្នាំ ២០២១ ហើយគឺជាក្លឹបបាល់ទាត់ដែលរកចំណូលបានច្រើនជាងគេទី ៩ នៅលើពិភពលោកជាមួយនឹងចំណូលប្រចាំឆ្នាំ ៣៩០.៩ លានផោនក្នុងឆ្នាំ ២០២០ ។
១០. ក្លឹបកាំភ្លើងធំArsenal (៦៧៥ លានអឺរ៉ូ)
![](https://www.kampucheathmey.com/wp-content/uploads/2021/10/១០.jpg)
ក្លឹបកាំភ្លើងធំ Arsenal គឺជាក្លឹបបាល់ទាត់អាជីពដែលមានមូលដ្ឋាននៅទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស ។ ទស្សនាវដ្ដី Forbes បានរាយការណ៍ថា ជាមួយនឹងប្រាក់ចំណូលប្រចាំឆ្នាំចំនួន ៣៨៨ លានផោនក្នុងរដូវកាល ១៩-២០ ក្លឹប Arsenal ត្រូវបានគេប៉ាន់ស្មានថាមានតម្លៃ ២.៦៨ ពាន់លានដុល្លារ ហើបានក្លាយជាក្លឹបមានតម្លៃបំផុតទី ៧ របស់ពិភពលោក ៕
ប្រែសម្រួល ៖ សាង ស្រីល័ក្ខ
ចុចអាន៖ទ្រព្យសម្បត្តិរបស់មហាសេដ្ឋីក្លឹបកីឡា មានជាងគេបំផុតលើលោក នាឆ្នាំ ២០២១
ចុចអាន ៖អបអរ ចាន់ វឌ្ឍនាកា ស៊ុតឲ្យ កម្ពុជា ឈ្នះ កោះហ្គាំ ១-០
ចុចអាន៖យប់នេះ កម្ពុជា អាចឈ្នះ កោះហ្គាំ បានទេវគ្គជម្រុះ AFC Asian Cup?
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម១៤ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៧ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?