កីឡា
សែត សារឹត ធ្វេសប្រហែសរឿងទម្ងន់ ខណៈជើងចាស់ផល សោភ័ណ្ឌ ចាញ់ជើងថ្មីសកល វី សុភ័ស ដោយសារខានវ៉ៃយូរ
កីឡាករជម្រើសជាតិប្រដាល់សកលកម្ពុជា ទូច ដេវីត បានវាយឈ្នះដោយពិន្ទុលើកីឡាករ សែត សារឹត មកពីសមាគមកីឡាប្រដាល់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅក្នុងព្រឹត្តិការណ៍ដណ្តើមប្រាក់លាន លើប្រភេទទម្ងន់ ៦៣,៥០០គីឡូក្រាម «Ultimate Boxing Champion ship 2021» កាលពីយប់ ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២១ នៅសង្វៀននាយកដ្ឋានអង្គរក្ស។
សែត សារឹត ចាញ់ ទូច ដេវីត ត្រឹមពិន្ទុប៉ុណ្ណោះ ក្រោយប្រកួតគ្នាបីទឹកពេញនោះ។ អ្នកប្រដាល់សាកលរូបនេះ បាននិយាយឲ្យដឹងថា “ការប្រកួតជាមួយនឹងទូចដេវីត ប្រកួតដណ្ដើមប្រាក់លាននេះ គឺបណ្តាលមកពីខ្ញុំធ្វេសប្រហែស គឺខ្ញុំចាញ់ដោយសារការធ្វេសប្រហែសអំពីបញ្ហាទម្ងន់ ដែលព្រឹកមិញពេលថ្លឹង គឺទម្ងន់របស់ខ្ញុំលើសច្រើន ដូច្នេះទាមទារត្រូវធ្វើការសម្រកដើម្បីឲ្យមកនៅត្រឹមទម្ងន់ស្មើគ្នាគឺ 63 kg 500 ដែលធ្វើឲ្យខ្លួនខ្ញុំហ្នឹងគឺរាងចុះខ្សោយកម្លាំងច្រើនល្អ ហើយដល់ការប្រកួតនារសៀល ធ្វើឲ្យកម្លាំងរបស់ខ្ញុំធ្លាក់ចុះ។យ៉ាងណា សារឹត ថា និយាយពីសមត្ថភាព គឺពួកយើង គឺប្រហាក់ប្រហែលគ្នាទេ ព្រោះថាធ្លាប់ហាត់ក្នុងក្រុមជម្រើសជាតិជាមួយគ្នា យើងដឹងពីសមត្ថភាពគ្នារួចហើយ ដេវីតមិនងាយស៊ីគេបានឡើយ បើកម្លាំងខ្ញុំមិនធ្លាក់ចុះខ្សោយក្នុងពេលប្រកួតនោះ ” ។
ដោយឡែក ផល សុភ័ណ្ឌ ដែលជាជើងខ្លាំងគុនខ្មែរ បានវ៉ៃចាញ់ជើងថ្មីប្រដាល់សាកល វី សុភ័ស ក្នុងនាមគូឯកប្រដាល់សាកលជើងឯក«Ultimate Boxing Champion ship 2021» លើប្រភេទទម្ងន់ ៦៤គីឡូក្រាម ។
សម្រាប់ការចាញ់នេះ ផល សោភ័ណ្ឌបានបញ្ជាក់ឲ្យដឹងថា “ សម្រាប់លទ្ធផលការប្រកួតលើកនេះ លោកបានទទួលស្គាល់ថា វី សុភ័សមានការជឿនលឿនជាងមុន ហើយណាមួយគេនៅក្មេងជាងលោក ”។ អ្នកប្រដាល់ជើងខ្លាំងរូបនេះ បញ្ជាក់ទៀតថា “លោកបានអាក់ខានហ្វឹកហាត់វ៉ៃសាកលនេះយូរហើយ ម្ល៉ោះហើយការហ្វឹកហាត់ឡើងវិញប្រមាណ៧ថ្ងៃមកនេះ វាមិនគ្រប់គ្រាន់សម្រាប់ការប្រកួតជាមួយជម្រើសជាតិ(វី សុភ័ស)នេះឡើយ ដោយសារក្នុងការប្រកួតនេះ លោកមានចលនាយឺតជាងមុននិងចុះខ្សោយធ្លាក់កម្លាំងស៊ុហ្វជាងមុន”។
![](https://www.kampucheathmey.com/wp-content/uploads/2021/10/photo_2021-10-10_22-50-51-2-1024x682.jpg)
ទោះជាយ៉ាងណា វី សុភ័ស បានបញ្ជាក់ឲ្យដឹងថា “ ថ្វីត្បិតតែការប្រកួតលើកនេះ ឈ្នះផល សោភ័ណ្ឌ ប៉ុន្តែជាការប្រកួតមួយដ៏ស្វិតស្វាញនិងតានតឹងបំផុត ” ។
ពាក់ព័ន្ធនឹងការប្រកួតរវាងផល សោភ័ណ្ឌ និង វី សុភ័ស នេះ លោក ប៊ុយ សុភ័ណ្ឌ អគ្គលេខាធិការសហព័ន្ធកីឡាប្រដាល់សកលកម្ពុជា បានបញ្ជាក់ថា “ វី សុភ័ស មានការហ្វឹកហាត់ ជឿនលឿននិងមានសមត្ថភាពកើនឡើងជាងមុនច្រើន។ ដូច្នេះហើយទើបសុភ័ស អាចយកឈ្នះលើផល សោភ័ណ្ឌ ដែលជាជើងចាស់គុនខ្មែរបាន ” ។
អគ្គលេខាធិការសហព័ន្ធ ប្រដាល់សកលកម្ពុជារូបនេះ បានបញ្ជាក់ឲ្យដឹងទៀតថា ”នៅពេលខាងមុខ សហព័ន្ធនឹងរៀបចំការប្រកួតប្រដាល់សកលឲ្យបាន ៤ទឹក ទៅ ៦ទឹក ដើម្បីបង្កើនសមត្ថភាពរបស់កីឡាករ កីឡាការិនីជម្រើសជាតិ សម្រាប់ត្រៀមប្រកួតនៅក្នុងស៊ីហ្គេម ២០២២ នៅវៀតណាម “ ។
សូមបញ្ជាក់ថា គូឯកប្រចាំសប្តាហ៍ទី៣ លើប្រភេទទម្ងន់ ៦៤គីឡូក្រាម គឺកីឡាករជម្រើសជាតិ វី សុភ័ស បានយកឈ្នះកីឡាករ ផល សុភ័ណ្ឌ ដោយពិន្ទុ ខណៈលទ្ធផលគូពិសេសប្រចាំសប្តាហ៍នេះដែរ គឺកីឡាករ ឈុន ប្រាក់កាក់ បានប្រកួតចាញ់កីឡាករ ថា រីវ៉ា ដោយពិន្ទុ លើទម្ងន់៤៩គីឡូក្រាម។ រីឯគូពិសេស ទម្ងន់ ៦៣.៥គីឡូក្រាម កីឡាករ ស៊ឹម ពិសិដ្ឋ បានយកឈ្នះកីឡាករ រឿម វណ្ណៈ ដោយពិន្ទុ។
![](https://www.kampucheathmey.com/wp-content/uploads/2021/10/photo_2021-10-10_22-51-05-1024x682.jpg)
![](https://www.kampucheathmey.com/wp-content/uploads/2021/10/photo_2021-10-10_22-50-51-1024x682.jpg)
លោក ប៊ុយ សុភ័ណ្ឌ អគ្គលេខាធិការសហព័ន្ធកីឡាប្រដាល់សកលកម្ពុជា គូសបញ្ជាក់ក្រោយបញ្ចប់ការប្រកួតនេះថា សម្រាប់ការរៀបចំការប្រកួតនេះ គឺយើងសង្កេតឃើញថា មានភាពទាក់ទាញក៏ដូចជាមានការគាំទ្រកាន់តែច្រើនពី១សប្ដាហ៍ ទៅ១សប្តាហ៍។ តាមពិតនៅសប្តាហ៍នេះ យើងត្រៀមរៀបចំ២គូសម្រាប់គូដណ្តើមប្រាក់លាន ប៉ុន្តែដោយសារកីឡាករ ម៉ាង ព្រហ្មម៉ាញ មានបញ្ហាសុខភាព ទើបពន្យារពេលទៅសប្តាហ៍ទី៤វិញ។ ដូច្នេះ វី សុភ័ស នឹងឡើងមកប្រកួតជាមួយ ម៉ាង ព្រហ្មម៉ាញ នៃគូដណ្តើមប្រាក់លាន»នាសប្តាហ៍ទី៤ ថ្ងៃទី២៤ខែតុលា ខាងមុខ៕
អត្ថបទ៖ វិសិទ្ធ
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម១៤ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៧ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?