កីឡា
មន្ត្រី-ថ្នាក់ដឹកនាំកីឡា គ្រូអប់រំ កាយនិង កីឡាខេត្តកែប២៥រូប ចូលរួមវគ្គសិក្សាសាមគ្គីអូឡាំពិកស្តីពី រដ្ឋបាលកីឡា
វគ្គសិក្សាសាមគ្គីអូឡាំពិក ស្តីពីរដ្ឋបាលកីឡា ជាលើកទី៣ ក្នុងចំណោម ៤ វគ្គរបស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC)សម្រាប់ឆ្នាំ ២០២១នេះ បានបណ្តុះបណ្តាលជូនដល់មន្ត្រី-ថ្នាក់ដឹកនាំកីឡា គ្រូអប់រំកាយ និងកីឡា នៅខេត្តកែប រយៈ ពេល ៤ថ្ងៃ ពីថ្ងៃទី១១ ដល់ថ្ងៃទី១៤ ខែ តុលា ឆ្នាំ ២០២១ ដោយសិក្សាតាមប្រព័ន្ធបច្ចេកវិទ្យា Zoom ។
លោកឯម ហៀង អគ្គលេខាធិការរង NOCCនិងជាប្រធានគណៈគ្រប់គ្រងវគ្គ សិក្សា នៅក្នុងពេលអញ្ជើញចូលរួមបើកវគ្គ បានបញ្ជាក់ថា វគ្គសិក្សាសាមគ្គីអូឡាំពិក ស្តីពីរដ្ឋបាលកីឡា លើកទី៣ នៅខេត្តកែបនេះ មានសារសំខាន់ ដើម្បីបញ្ជ្រាបចំណេះ ដឹងរដ្ឋបាលកីឡា ក៏ដូចជាបានបញ្ជ្រាបការផ្សព្វផ្សាយដំណើរឆ្ពោះទៅស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ជូនដល់សិក្ខាកាមទាំងអស់។
លោកអគ្គលេខារងNOCC បានបន្តដោយជឿជាក់ថា តាមរយៈការចែករំលែកចំណេះ ដឹងពីគ្រូឧទ្ទេសទាំងអស់ គឺសិក្ខាកាមដែលជាគ្រូកីឡា មន្ត្រីកីឡាទាំងអស់ប្រចាំខេត្តនេះនឹងទទួលបាននូវអត្ថប្រយោជន៍បន្ថែមទៀត ដើម្បីជួយជំរុញឱ្យវិស័យកីឡានៅខេត្តកែបកាន់តែមានភាពរីកចម្រើនបន្ថែមទៀត។
លោក ឯម ហៀង លើកឡើងថា នេះជាវគ្គបណ្តុះបណ្តាលរដ្ឋបាលកីឡាមួយ ក្នុងចំណោម៤វគ្គ នៃផែនការរបស់NOCC ប្រចាំ ឆ្នាំ២០២១នេះ និងជាវគ្គទី៣ បន្ទាប់ពីបានបញ្ចប់វគ្គលើកទី១ នៅរាជធានីភ្នំពេញ និងលើកទី២ នៅខេត្តតាកែវ ហើយក្រោយបញ្ចប់វគ្គទីនៅខេត្តកែបនេះ នឹងបន្តទៅខេត្តចុងក្រោយ គឺខេត្តរតនគិរី។
លោកបន្ថែមថា សម្រាប់វគ្គរដ្ឋបាលកីឡានៅខេត្តកែបនេះ មានសិក្ខាកាមចូលរួមចំនួន២៥នាក់ ។ គ្រូឧទ្ទេសប្រចាំវគ្គមាន ៣ នាក់ គឺលោកព្រឹទ្ធបុរសវេជ្ជបណ្ឌិត សុខ សារឿន ប្រធានគណៈកម្មការវេជ្ជសា ស្ត្រកីឡា អមគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា, លោក បឹង គឹមតោ ប្រធាននាយក ដ្ឋានអប់រំកាយ និងកីឡាសិស្ស-និស្សិតនៃក្រសួងអប់រំ យុវជន និងកីឡា និងលោក វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងទេសចរ ណ៍ និងជាអគ្គលេខាធិការ NOCC។
លោក ឯម ហៀង ជឿជាក់ថា តាមរយៈការ ចែករំលែកចំណេះដឹងពីគ្រូឧទ្ទេសទាំង អស់ គឺសិក្ខាកាម ដែលជាគ្រូកីឡា មន្ត្រីកីឡាទាំងអស់ប្រចាំខេត្តនេះ នឹងទទួលបាននូវអត្ថប្រយោជន៍បន្ថែមទៀត ដើម្បីជួយជំរុញឲ្យវិស័យកីឡានៅខេត្តគោលដៅទាំងអស់កាន់តែមានភាពរីកចម្រើនបន្ថែមទៀត ជាពិសេសគឺគោលដៅរួមគ្នាអភិវឌ្ឍឆ្ពោះទៅទទួលធ្វើម្ចាស់ផ្ទះ ការប្រកួតស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣។
វគ្គរដ្ឋបាលកីឡានេះ ផ្តោតសំខាន់ខ្លឹម សារវេជ្ជសាស្ត្រកីឡា ការធ្វើការជាមួយអ្នកស្ម័គ្រចិត្ត រៀបចំព្រឹត្តិការណ៍ រៀបចំអង្គ ប្រជុំ ទំនាក់ទំនង ស្ត្រី និងកីឡា ប្រវត្តិចលនាអូឡាំពិក និងរចនាសម្ព័ន្ធ អង្គការសាមគ្គីអូឡាំពិក ការលេងដោយយុត្តិធម៌ ភាពជាអ្នកដឹកនាំ ផែនការកម្មវិធីហ្វឹកហាត់កីឡា និងផែនការធ្វើដំណើររបស់គណៈប្រតិភូ។
ក្រៅពីគោលដៅសំខាន់ៗនៃវគ្គសិក្សានេះ គ្រូឧទ្ទេសក៏បានបញ្ជ្រាបការផ្សព្វផ្សា យនូវគោលដៅចម្បងនៃដំណើរឆ្ពោះទៅស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ ២០២៣នៅកម្ពុជាជូនដល់សិក្ខាកាមទាំងអស់ផងដែរ៕
ដោយ ៖ វិសិទ្ធ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
មេសិទ្ធិមនុស្សកម្ពុជា ឆ្លៀតសួរសុខទុក្ខកញ្ញា សេង ធារី កំពុងជាប់ឃុំ និងមើលឃើញថាមានសុខភាពល្អធម្មតា
-
ចរាចរណ៍១ ថ្ងៃ ago
ជិះម៉ូតូបញ្ច្រាសផ្លូវ បុកម៉ូតូមួយគ្រឿងទៀតស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល៣នាក់
-
ចរាចរណ៍៤ ថ្ងៃ ago
ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ បណ្ដាលឱ្យឪពុក និងកូន២នាក់ស្លាប់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជនសង្ស័យដែលបាញ់សម្លាប់លោក លិម គិមយ៉ា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅខេត្តបាត់ដំបង
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
ក្រោយរួចខ្លួន តួសម្ដែងរឿង «Ip Man» ប្រាប់ដើមចមធ្លាយដល់កន្លែងចាប់ជំរិត កៀកព្រំដែនថៃ-មីយ៉ានម៉ា
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
អ្នកនាំពាក្យថារថយន្តដែលបើកផ្លូវឱ្យអ្នកលក់ឡេមិនមែនជារបស់អាវុធហត្ថទេ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សមត្ថកិច្ចកម្ពុជា នឹងបញ្ជូនជនដៃដល់បាញ់លោក លិម គិមយ៉ា ទៅឱ្យថៃវិញ តាមសំណើររបស់នគរបាលថៃ ស្របតាមច្បាប់ បន្ទាប់ពីបញ្ចប់នីតិវិធី
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ស្ទឹងសង្កែនៅប៉ែកខាងក្រោមរីងស្ងួត និងកំពុងប្រែក្លាយជាផ្លូវរទេះ