កីឡា
កុំភ្លេចណា កម្ពុជានឹងបង្កើតប្រវត្តិជាថ្មី បើបន្តឈ្នះកោះហ្គាំយប់នេះ
ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជានឹងប្រកួតជាមួយក្រុមជម្រើសជាតិកោះហ្គាំក្នុងជើងទី២ក្នុងយុទ្ធនាការណ៍វគ្គជម្រុះពានរង្វាន់ទ្វីបអាស៊ី AFC Asian Cup Qualification Play-off Round វេលាម៉ោង១១យប់នេះនៅប្រទេសបារ៉ែន។
កាលពីថ្ងៃសៅរ៍កន្លងទៅនេះ កម្ពុជា បានយកឈ្នះកោះហ្គាំ ១-០ សម្រាប់ជើងទី១។ គ្រាប់បាល់ជ័យជម្នះរបស់កម្ពុជារកបានដោយ ចាន់ វឌ្ឍនាកា នៅនាទីទី២៦ បន្ទាប់ពីមានការបញ្ជូនបាល់ពីកីឡាករវ័យក្មេង លឹម ពិសុទ្ធ។ ទោះយ៉ាងណា ទម្រង់លេងរបស់កម្ពុជាមិនសូវល្អទាល់តែសោះ។

សំដីរបស់អ្នកចាត់ការ៖ លោក Keisuke Honda អ្នកចាត់ការជម្រើសជាតិកម្ពុជាបាននិយាយថា លោកមិនសប្បាយចិត្តទេសម្រាប់ការប្រកួតជើងទី១ ថ្វីបើទទួលបានជ័យជម្នះក៏ដោយ ពីព្រោះទម្រងលេងមិនល្អដូចពេលដែលកម្ពុជាប្រកួតជាមួយក្រុមខ្លាំងឡើយ។ លោកសប្បាយចិត្តនៅពេលក្រុមលេងបានល្អ បើទោះជាចាញ់ក៏ដោយ ហើយលោកចង់ឃើញកម្ពុជាអាចប្រកួតប្រជែង និងយកឈ្នះក្រុមខ្លាំងៗអាស៊ានបានដូចជាវៀតណាម និងថៃជាដើម។

បញ្ហាលេងមិនសូវល្អ៖ គេមិនដឹងច្បាស់ទេថាតើហេតុអ្វីបានជាទម្រង់លេងរបស់កម្ពុជាក្នុងជើងទី១មិនសូវល្អ។ យ៉ាងណា ប្រការពេលវេលាខុសពីទម្លាប់ធម្មតាដែលលេងនៅពាក់កណ្តាលយប់ ការធ្វើដំណើរផ្លូវឆ្ងាយទៅកាន់ប្រទេសបារ៉ែន ការសម្រាកមិនបានយូរ កត្តាទីលាន បញ្ហាអាកាសធាតុ ឬបញ្ហាអាហារជាដើមអាចធ្វើឲ្យកីឡាករម្នាក់ៗលេងមិនសូវបានល្អ។
កម្ពុជានឹងបង្កើតប្រវត្តិសាជាថ្មី? ក្រុមបាល់ទាត់កម្ពុជាធ្លាប់ទទួលបានចំណាត់ថ្នាក់លេខ៤ម្តងកាលពីឆ្នាំ១៩៧២នៃពាន Afc Asian Cup នេះ។ ដូច្នេះរយៈពេល៤៩ឆ្នាំហើយដែលកម្ពុជាមិនបានឡើងទៅកាន់ជុំទី៣ ឬជុំផ្តាច់ព្រ័ត្រ។ កម្ពុជានឹងបង្កើតប្រវត្តិថ្មី បើជោគជ័យយប់នេះ និងបន្តឡើងទៅជុំទី៣ដ៏លំបាកទៀតទើបកម្ពុជាមានកៅអីជុំផ្តាច់ព្រ័ត្រនៅប្រទេសចិន។

កម្ពុជានឹងឡើងបន្តទៅវគ្គណា? ការប្រកួតយប់នេះគឺស្ថិតក្នុងវគ្គ Playoff នៃវគ្គជម្រុះ AFC Asian Cup។ ប្រសិនបើឈ្នះ កម្ពុជានឹងឡើងទៅវគ្គជម្រុះជុំចុងក្រោយ (Third Round) ដែលមាន២៤ក្រុម ត្រូវប្រជែងគ្នាយក១១កៅអី។ ក្នុងចំណោម២៤ក្រុមនេះនឹងត្រូវចាប់ឆ្នោតចែកជា៦ពូលដែលក្នុងពូលនីមួយៗមាន៤ក្រុមធ្វើការប្រកួតប្រជែង។

ក្រុមមានពិន្ទុខ្ពស់ឈរលេខ១ និងក្រុមលេខ២ល្អជាងគេ ត្រូវជ្រើសរើសយក១១ក្រុមឡើងទៅជុំផ្តាច់ព្រ័ត្រ ឬចុងក្រោយបំផុតនៅឆ្នាំ២០២៣នៅប្រទេសចិន។ សម្រាប់ចិនមានឈ្មោះជុំផ្តាច់ព្រ័ត្រជាស្រេចហើយក្នុងនាមជាម្ចាស់ផ្ទះ។

រហូតដល់ពេលនេះ មានក្រុមកំពូលទាំង១១ប្រទេសមកពីជុំទី៣ (គិតលើលទ្ធផលជម្រុះ FIFA World Cup) មានកៅអីជុំផ្តាច់ព្រ័ត្ររួចហើយដូចជា ប្រទេសចិន (ម្ចាស់ផ្ទះ) ស៊ីរី អ៉ីរ៉ង់ កាតារ ជប៉ុន អូម៉ង់ អារ៉ាប់រួម កូរ៉េខាងត្បូង អ៉ីរ៉ាក់ វៀតណាម លីបង់ អូស្ត្រាលី និងអារ៉ាប៊ីសាអូឌីត៕
អត្ថបទ៖ វីរបុត្រ
ប្រភពរូបថត៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ