Connect with us

កីឡា

កម្ពុជានឹងនិពន្ធបទភ្លេងគោរពទង់ស៊ីហ្គេម ទុកជាកំណត់ត្រាប្រវត្តិសាស្ត្រ

បានផុស

នៅ

លោក​បណ្ឌិត ថោង ខុន អនុប្រធាន​អចិន្ត្រៃយ៍​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការប្រកួត​កីឡា​ស៊ី​ហ្គេម​លើក​ទី៣២ ឆ្នាំ២០២៣ បាន​មានប្រសាសន៍​ឲ្យ​ដឹងថា កម្ពុជានឹងនិពន្ធបទភ្លេងគោរពទង់ស៊ីហ្គេម ដើម្បីបម្រើដល់កម្មវិធីបើកនិងបិទការប្រកួតស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនោះ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុង​ប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍ CAM SOC នា​ព្រឹក​ថ្ងៃទី ១២ ខែតុលា​ឆ្នាំ​២០២១ នេះ លោក​បណ្ឌិត​ ថោង​ ខុន​ អនុប្រធាន​អចិន្ត្រៃយ៍ camsoc បាន​មានប្រសាសន៍ថា នៅក្នុង​បណ្ដា​ប្រទេស​អាស៊ាន​ការគោរព​ទង់​របស់​កីឡា​អាស៊ីអាគ្នេយ៍​ឬ​ទង់​ស៊ី​ហ្គេម​នេះ កន្លងមក​ពុំមាន​បទ​ភ្លេង​នេះ​ទេ​។ ហេតុនេះ​បណ្តា​ប្រទេស​អាស៊ាន បានស្នើ​សុំ​ឲ្យ​កម្ពុជា​ ដែលជា​ម្ចាស់ផ្ទះ​រៀបចំ​ស៊ី​ហ្គេម ២០២៣​នោះ និពន្ធ​បទ​ភ្លេង​ចម្រៀង​គោរព​ទង់​ស៊ី​ហ្គេម​នេះ​ឡើង​។​

លោក​បញ្ជាក់ថា ចំណុច​នេះ​(​បទ​ភ្លេង​ស៊ី​ហ្គេម​) គឺជា​ចំណុច​មាន​លក្ខណៈពិសេស ដែល​យើង​ត្រូវ​រៀបចំ​ធ្វើ​ឲ្យ​បាន ព្រោះ​វា​ជា​មោទនភាព​របស់​កម្ពុជា​រប​ស់​យើង​ទៅ​ថ្ងៃ​អនាគត​ទៀត ដែល​អាច​បញ្ជាក់ថា​ កម្ពុ​ជា​ពិត​ជាមាន​សមត្ថភាព​អាចធ្វើ​អ្វីៗ ឲ្យ​មានការ​ប្រែប្រួល​ថ្មី ដូចជា​ការនិពន្ធ​បទ​ភ្លេង​គោរព​ទង់​ស៊ី​ហ្គេម​នេះ​តែម្តង​។​ លោក​បន្តថា ដូច្នេះ​ក្រោយពី​ភ្លេង​គោរព​ទង់​ស៊ី​ហ្គេម ​នៅ​កម្ពុជា​ផលិត​បាន​ហើយ​នោះ ភ្លេង​នេះ​នឹងត្រូវ​បាន​ចារ​ទុក​ក្នុង​ប្រវត្តិ​កីឡា​ស៊ី​ហ្គេម​រៀងរហូត ព្រោះ​ភ្លេង​គោរព​ទង់​ស៊ី​ហ្គេម គឺ​កើតចេញពី​ការរៀបចំ​ស៊ី​ហ្គេម​នៅ​កម្ពុជា​។​

លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ​គណៈ​ក​ម្មា​ធិការ​ជាតិ​រៀបចំ​ការប្រកួត​កីឡា​អាស៊ីអាគ្នេយ៍ លើក​ទី​៣២ ឆ្នាំ​២០២៣ (CAMSOC) បានឱ្យដឹងថា គណៈកម្មការ​អចិន្ត្រៃយ៍​រៀបចំ​កីឡា​ស៊ី​ហ្គេម​លើក​ទី ៣២ បាន​បើក​កិច្ចប្រជុំ​ពិភាក្សា​បន្ត ការងារ​ជំនាញ​ទាំងអស់ ជាពិសេស​គឺ​ជជែក​ពិ​ភាក្សា​គ្នា​លំអិត​និង​ច្បាស់លាស់ អំពី​កម្មវិធី​បើក​និង​បិទ​ការប្រកួត​កីឡា​ស៊ី​ហ្គេម​លើក​ទី៣២ ឆ្នាំ២០២៣ ដោយ​ផ្ដោត​សំខាន់​ទៅលើ​កម្មវិធី​មួយ​ដំណាក់​កាល ទៅមួយ​ដំណាក់កាល ត្រូវតែ​ធ្វើឱ្យ​ច្បា​ស់លាស់ រួមទាំង​ផ្ទាំងទស្សនីយភាព​សំដែង​ពី​ដំណាក់កាល​មួយ​ទៅ​ដំណាក់កាល​មួយ សំដៅ​ដល់ពេល​អនុវត្តជាក់ស្តែង​យើង​ធ្វើ​ដោយ​រលូន​និង​ជោគជ័យ ពុំមាន​ជួប​ឧបសគ្គ​រាំងស្ទះ​ដល់​ការងារ​របស់​គណៈកម្ម​ការជំនាញ​នីមួយៗ អនុវត្ត​ទៅបាន​ច្បាស់លា​ស់​។ លំហូរ​កម្មវិធី​សម្ដែង​មួយៗ ក៏ត្រូវ​គិត គូរ​យ៉ាង​លំអិតទាំង​មនុស្ស ទាំង​សំលៀកបំពាក់ ទាំង​ចម្រៀង ទាំង​ភ្លេង ជាដើម​។​ល​។

លោក​អគ្គលេខា​បន្តថា លោក​បណ្ឌិត​ ថោង ​ខុន​ បាន​ណែនាំ​ដល់​អ្នក​កាន់​ជំនាញ​នីមួយៗ ត្រូវតែ​យកចិត្តទុកដាក់​លើកកម្ពស់​ស្មារតី​ទទួលខុសត្រូវ​ ចំពោះ​ការអនុវត្ត​កម្មវិធី​ទាំងអស់នោះ​។ លោក​ ថោង​ ខុន​បាន​បញ្ជាក់​ថា យើង​ត្រូវតែ​ធ្វើ​កម្មវិធី​បើក​មួយ​ ដែលមាន​លក្ខណៈ​អស្ចារ្យ​ និង​លក្ខណៈ​ទាក់ទាញ​ខ្លាំង និង​លក្ខណៈពិសេស​ជាង​កម្មវិធី​ផ្សេងៗ​ទៀត​។ សូម​រំលឹកថា ការ​ប្រារព្ធ​ពិធី​បើក​ការប្រកួត​កីឡា​ស៊ី​ហ្គេម​ជា​ផ្លូវការ នឹង​ត្រូវ​ចាប់ផ្តើម​នៅ​ល្ងាច​ថ្ងៃទី​០៥ ខែឧសភា ឆ្នាំ២០២៣៕

អត្ថបទ៖ ​វិ​សិទ្ធ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥ នាទីutes មុន

អាមេរិក អនុម័ត​ការ​លក់​សព្វាវុធ​តម្លៃ​ជាង ៧​ពាន់​លាន​ដុល្លារ​ឲ្យ​អ៊ីស្រាអែល

ព័ត៌មានអន្ដរជាតិ៣៥ នាទីutes មុន

លោក ត្រាំ ថា​នឹង​អាច​ជួប​ជាមួយលោក ហ្សេលេនស្គី នៅ​សប្ដាហ៍​ក្រោយ​ក្នុង​ក្រុង​វ៉ាស៊ីនតោន

សន្តិសុខសង្គម៨ ម៉ោង មុន

អាជ្ញាធរ​ខណ្ឌពោធិ៍សែនជ័យ​ ចុះ​អប់រំ​ណែនាំ​អាជីវកម្ម​ភោជនីយដ្ឋាន យីហោ​ នីរ៉ា ផាប់ បង្កសំឡេងរំខានប៉ះពាល់​ដល់​អ្នក​ជិតខាង

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រសួងបរិស្ថាន និងរាជបណ្ឌិត្យសភាចាប់ដៃគ្នាបណ្តុះការអនុវត្តភាពបៃតងឈានឆ្ពោះទៅជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០

ព័ត៌មានជាតិ៩ ម៉ោង មុន

កម្មករ​និយោជិត​ប្តេជ្ញា​ចិត្ត​ចូល​រួម​យុទ្ធនាការ​ផ្សព្វផ្សាយ ដើម្បី​ទប់ស្កាត់ជំងឺ​មិន​ឆ្លង​ជូន​ដល់​បង​ប្អូន​កម្មករ​និយោជិត​នៅ​តាម​សហគ្រាស គ្រឹះស្ថាន

Sokha Hotels

ព័ត៌មានពេញនិយម