កីឡា
ពីរប្រភេទទម្ងន់ប្រែប្រួលខ្លាំង ក្រោយ Christian Lee ចាញ់អស់ខ្សែក្រវាត់
ជើងខ្លាំងវ័យក្មេង Christian Lee បានធ្លាក់ពីតំណែងជើងឯកពិភពលោកទម្ងន់ Lightweightនៅស្ថាប័ន ONE ខណៈកីឡាករកូរ៉េខាងត្បូង OK Rae Yoon បានឡើងកាន់អធិរាជសង្វៀនទម្ងន់នេះ។
បន្ទាប់ពីឈរតំណែងជាជើងឯក Lightweight ចាប់ពីឆ្នាំ២០១៩ ក្រោយពេលផ្តួលអ្នកលេងគុនចម្រុះជប៉ុន Shinya Aoki ក្នុងទឹកទី១ និងឡើងការពារបានជោគជ័យ២ដង ប៉ុន្តែបរាជ័យក្នុងការការពារខ្សែក្រវាត់ចុងក្រោយដែលរបូតខ្សែក្រវាត់ធ្លាក់ទៅដៃ Ok Rae Yoon ធ្វើឲ្យ Christian Lee ធ្លាក់មកចំណាត់ថ្នាក់លេខ១។

Ok Rae Yoon បានឡើងផុតកីឡាករកំពូលតារាងទាំង៥ និងក្លាយជាជើងឯកទម្ងន់ Lightweight បន្ទាប់ពីទទួលបានជ័យជម្នះ៣លើកជាប់គ្នា ជាពិសេសការឈ្នះ Christian Lee ក្នុងការប្រកួតដណ្តើមខ្សែក្រវាត់ចុងក្រោយផ្តល់ឲ្យរូបគេឡើងកាន់តំណែងស្តេចតែម្តង។
ចំណាត់ថ្នាក់លេខ២ក្នុងតារាង កាន់កាប់ដោយជើងខ្លាំងជប៉ុន Shinya Aoki ដោយឡើងចំណាត់ថ្នាក់បាន១លេខ ហើយជើងខ្លាំង Saygid Guseyn Arslanliev នៅតែឈរលេខ៣ក្នុងតារាង បើទោះជារូបគេធ្លាក់១លេខ។ ជាមួយគ្នានេះ កីឡាករ Iuri Lapicus និង Timofey Nastyukhin ស្ថិតនៅលេខ៤ និងលេខ៤ ដោយចំណាត់ថ្នាក់របស់ពួកគេគ្មានការប្រែប្រួលឡើយ។
និយាយពីទម្ងន់ Featherweight វិញ មានកីឡាករខ្លះពីទម្ងន់ខាងលើស្ថិតក្នុងចំណោមកីឡាករកំពូលតារាងទាំង៥ និងមានការប្រែប្រួលខ្លាំង។ ទម្ងន់នេះ ជើងខ្លាំង Thanh Le ជាជើងឯកពិភពលោក បន្ទាប់ពីបានផ្តួល Martin Nguyen ដើម្បីឈ្នះខ្សែក្រវាត់ពិភពលោក។
ជើងខ្លាំងកូរ៉េខាងត្បូង Kim Jae Woong បានឡើង៤លេខទៅឈរចំណាត់ថ្នាក់លេខ១ក្នុងទម្ងន់ Featherweight ក្រោយបានផ្តួលអ្នកលេងគុនចម្រុះវៀតណាម-អូស្ត្រាលី Martin Nguyen បន្តធ្លាក់មកចំណាត់ថ្នាក់លេខ២ ហើយកីឡាករ Garry Tonon ស្ថិតនៅចំណាត់ថ្នាក់លេខ៣ដោយគ្មានការធ្លាក់ឬឡើងលេខឡើយ។ Christian Lee បានធ្លាក់២លេខមកស្ថិតនៅចំណាត់ថ្នាក់លេខ៤ ហើយកីឡាករ Koyomi Matsushima ធ្លាក់១លេខស្ថិតនៅលេខ៥៕
ទម្ងន់ Featherweight៖ ជើងឯកពិភពលោក Thanh Le
• លេខ១៖ Kim Jae Woong (ឡើង៤លេខ)
• លេខ២៖ Martin Nguyen (ធ្លាក់១លេខ)
• លេខ៣៖ Garry Tonon (នៅដដែល)
• លេខ៤៖ Christian Lee (ធ្លាក់២លេខ)
• លេខ៥៖ Koyomi Matsushim (ធ្លាក់១លេខ)
ទម្ងន់ Lightweight៖ ជើងឯកពិភពលោក Ok Rae Yoon
• លេខ១៖ Christian Lee (ធ្លាក់ពីជើងឯក)
• លេខ២៖ Shinya Aoki (ឡើង១លេខ)
• លេខ៣៖ Saygid Arslanaviel (ធ្លាក់១លេខ)
• លេខ៤៖ Iuri Lapicus (នៅដដែល)
• លេខ៥៖ Timofey Nastyukhin (នៅដដែល)

-
សន្តិសុខសង្គម១៤ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៧ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?