កីឡា
ក្រុមជម្រើសជាតិកម្ពុជា ឈរចំណាត់ថ្នាក់លេខ១៧៣ក្នុងតារាងពិភពលោកប្រចាំខែតុលា នេះ
សហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ ឬ ហៅកាត់ថា FIFA បានបញ្ចេញតារាងចំណាត់ថ្នាក់ក្រុមបាល់ទាត់ជម្រើសជាតិទាំងអស់ជាសមាជិករបស់ខ្លួន (FIFA World Ranking) ដែលមាន ២០៦ ប្រទេស ប្រចាំខែ តុលា ឆ្នាំ២០២០ នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០ ស្របពេលក្រុមជម្រើសជាតិកម្ពុជា នៅឈរចំណាត់ថ្នាក់លេខ១៧៣ ពោលគឺចំណាត់ថ្នាក់នេះមិនមានការប្រែប្រួលនោះឡើយបើធៀបនឹងចំណាត់ថ្នាក់ខែចាស់កន្លងទៅ។

យោងតាមវេបសាយ fifa.com បានបញ្ជាក់ថា តារាងចំណាត់ថ្នាក់នេះគិតចាប់ពីថ្ងៃទី២២ខែ តុលា រហូតដល់ថ្ងៃទី២៦ ខែ វិច្ឆិកា ឆ្នាំ២០២០។ តារាងចំណាត់ថ្នាក់នេះមិនមានការប្រែប្រួលព្រោះក្រុមជម្រើសជាតិកម្ពុជា ក៏ដូចជាប្រទេសដទៃ បានផ្អាករាល់សកម្មភាពរបស់ខ្លួនដោយសារបញ្ហាកូវីដ១៩។ សកម្មភាពប្រកួតដែលរំសាយនោះ មានដូចជាការប្រកួតក្នុងវគ្គជម្រុះបឋមប្រចាំទ្វីបអាស៊ី ប្រចាំពានរង្វាន់បាល់ទាត់ពិភពលោក 2022 FIFA World Cup ក៏ដូចជាពានរង្វាន់បាល់ទាត់ AFF Suzuki Cup 2020 ជាដើម។
សរុបតារាងចំណាត់ថ្នាក់ប្រចាំតំបន់អាស៊ានប្រទេសវៀតណាម ឈរលេខ៩៤ពិភពលោក ខណៈថៃ ឈរលេខ១១៣ ហើយហ្វីលីពីន នៅលេខ១២៤ តាមពីក្រោយដោយក្រុមមីយ៉ាន់ម៉ា ឈរលេខ១៣៤ពិភពលោក,ម៉ាឡេស៊ី លេខ១៥៤,សឹង្ហបុរី លេខ១៥៨,ឥណ្ឌូណេស៊ី និងកម្ពុជា លេខ១៧៣ស្ទួន, ឡាវ លេខ១៨៨,ប្រ៊ុយណេ លេខ១៩១ និងទីម័រខាងកើត លេខ១៩៧។
បើរាល់តារាងចំណាត់ថ្នាក់ក្រុមល្អទាំង១០ ប្រចាំទ្វីបអាស៊ី ក្នុងខែតុលា នេះមានក្រុមជប៉ុន បានឡើងមកឈរលេខ២៧ ពិភពលោក ហើយក្រុមជម្រើសជាតិអ៊ីរ៉ង់ លេខ២៩ ,កូរ៉េខាងត្បូង លេខ៣៨, អូស្ត្រាលី លេខ៤២, កាតា លេខ៥៧,អារ៉ាប់ប៊ីសាអ៊ូឌីត លេខ៦៧, អ៊ីរ៉ាក់ លេខ៧០, អារ៉ាប់រួម លេខ៧៤,ចិន លេខ៧៥និងស៊ីរី លេខ៧៩ពិភពលោក។

សម្រាប់ចំណាត់ថ្នាក់ក្រុមខ្លាំងជាងគេប្រចាំពិភពលោកក្នុងខែតុលា នេះគឺក្រុមប៊ែលហ្សិច ឈរលេខ១ ហើយក្រុមបារាំង ឈរលេខ២ ខណៈក្រុមប្រេស៊ីល ឈរលេខ៣ ,អង់គ្លេសលេខ ៤, ព័រទុយហ្គាល់ លេខ៥, អេស្ប៉ាញលេខ៦, អ៊ុយរ៉ាហ្គាយ លេខ៧, អាហ្សង់ទីន លេខ៨ , ក្រូអាតលេខ៩ និងក្រុមជម្រើសជាតិ កូឡំប៊ី ឈរលេខ១០៕
ដោយ ៖ ម៉េង ហួរ


-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២១ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?