កីឡា
សហព័ន្ធកីឡារាំកម្ពុជា បន្តគាំទ្រលោកស្រី ញ៉ែម មរកត បន្តតំណែងជាប្រធានអាណត្តិថ្មីទៀត
សហព័ន្ធកីឡារាំកម្ពុជាបានធ្វើមហាសន្និបាតបញ្ចប់អាណត្តិទី៣ឆ្នាំ២០១៧-ឆ្នាំ២០២១ និងបោះឆ្នោតជ្រើសរើសសមាជិកប្រតិបត្តិអាណត្តថ្មីឆ្នាំ២០២១ ដល់ឆ្នាំ២០២៥ នៅព្រឹកថ្ងៃទី១៤ ខែ តុលា ឆ្នាំ២០២១ នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC)។

លោកស្រី ញ៉ែម មរកត ប្រធានសហព័ន្ធកីឡារាំកម្ពុជាអាណត្តិចាស់ បានទទួលការគាំទ្រជាប្រធានសហព័ន្ធអាណត្តិថ្មីបន្តទៀត ដោយមានអនុប្រធានចំនួន៣រូប គឺលោក វ៉ាត់ ចំរើន លោក ស្រី ម៉ក់ វណ្ណស៊ីថា និងលោកឧកញ៉ា ប៉ិច បូឡែន។ ចំពោះលោកស្រី ហង់ ស៊ីមន ជាអគ្គលេខាធិការ លោកស្រី ស្រី ស៊ីវឡេង អគ្គលេខាធិការង និងលោកស្រី សោ ម៉ាល័យ ជាអគ្គហេរញ្ញឹក និងសមាជិកប្រតិបត្តិ ៦រូបទៀត។


ជាមួយនឹងការបានទទួលការគាំទ្រជាប្រធានសហព័ន្ធកីឡារាំកម្ពុជាអាណត្តិថ្មី លោកស្រី ញ៉ែម មរកត បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹង ប្រែងអភិវឌ្ឍធនធានកីឡាករ កីឡាការិនីរហូត ដល់ចូលរួមប្រកួតប្រជែងមេដាយបានជាបន្ត បន្ទាប់លើឆាកអន្តរជាតិ។លោកស្រីមានប្រសាសន៍ថា «ខ្ញុំពិតជាមានមោទនភាពណាស់ ដែលយើងទាំងអស់គ្នាបានប្រឹង ប្រែងអភិវឌ្ឍវិស័យកីឡារាំ ឲ្យទទួលបានការគាំទ្រ នាពេលនេះ។ យើងមិនមានធនធានច្រើនទេ ហើយក៏មិនមានប្រាក់ខែដែរ ប៉ុន្តែយើងទាំងអស់ស្ម័គ្រចិត្តធ្វើការដោយឆន្ទៈខ្ពស់ និងអស់ពីបេះដូង ហើយព្រមទាំងចំណាយធនធានផ្ទាល់ខ្លួន ដើម្បីជួយជ្រោមជ្រែងដល់ដំណើរការអភិវឌ្ឍបន្ថែមទៀត»។

ជាមួយគ្នានោះ លោកស្រីក៏សម្តែងនូវអំណរគុណដ៏ជ្រាលជ្រៅជូនចំពោះលោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា លោកបណ្ឌិត ថោង ខុន ប្រធាន NOCC ក៏ដូចជាថ្នាក់ដឹកនាំ CAMSOC ដែលផ្តល់ការគាំទ្រជានិច្ចចំពោះសហព័ន្ធរាំកម្ពុជា បន្តដំណើរការឆ្ពោះទៅចូលរួមប្រកួតប្រជែងលើឆាក អន្តរជាតិ ជាពិសេសគឺគោលដៅដ៏ធំនៃការរៀបចំទទួលធ្វើម្ចាស់ផ្ទះស៊ីហ្គេម លើកទី៣២ ឆ្នាំ ២០២៣ នៅកម្ពុជាជាប្រវត្តិសាស្ត្រជាលើកដំបូងផងដែរ។
លោកស្រី ហង់ ស៊ីមន អគ្គលេខាធិការ បានគូសបញ្ជាក់ថា ក្រោមការគាំទ្រពីក្រសួងអប់រំយុវជន និងកីឡា គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ក៏ដូចជាគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ឆ្នាំ ២០២៣(CAMSOC)សហព័ន្ធកំពុងខិតខំបំពេញតួនាទីភារកិច្ចរបស់ខ្លួនយ៉ាងសកម្ម ដើម្បីគោលដៅពង្រឹង ពង្រីក និងអភិវឌ្ឍវិស័យកីឡារាំកម្ពុជាឲ្យកាន់តែផុសផុល និងរឹងមាំ ក្នុងគុណ ភាពបច្ចេកទេស ឈានឆ្ពោះទៅរកមេដាយមាសជូនជាតិ ក្នុងឱកាសដែលកម្ពុជាទទួលធ្វើម្ចាស់ ផ្ទះ ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ និងស៊ីហ្គេម នាពេលខាងមុខជាបន្តបន្ទាប់ទៀត។


ចាប់តាំងពីការបង្កើតសហព័ន្ធកីឡារាំកម្ពុជា កាលពីឆ្នាំ២០០៩ ក្រៅពីទទួលបានការគាំទ្រនៅ ក្នុងស្រុក សហព័ន្ធក៏ត្រូវបានទទួលស្គាល់ជាអន្តរ ជាតិពីសហព័ន្ធកីឡារាំពិភពលោក(WDSF) និងសហព័ន្ធរាំអាស៊ីផងដែរ។ សូមបញ្ជាក់ថា មកទល់ពេលនេះសហព័ន្ធកីឡារាំកម្ពុជា បានជំរុញឲ្យមានការបង្កើតក្លឹបបានចំនួន៥ ដោយមានកីឡាករ កីឡាការិនីប្រមាណ៥០នាក់ ខណៈសហព័ន្ធមានចៅក្រមថ្នាក់ជាតិ៤ នាក់ និងអន្តរជាតិម្នាក់៕
អត្ថបទ៖ វិសិទ្ធ

-
សន្តិសុខសង្គម៥ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៧ ម៉ោង ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ចរាចរណ៍៥ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង