កីឡា
ពិតជាខ្លាំងមែន! Superbon ផ្ដួល Petrosyan យកខ្សែក្រវាត់ឃីកបុកសីង ONE Featherweight ត្រឹមដើមទឹកទី២
រឿងដែលគេគ្រប់គ្នាសឹងតែមិនជឿនឹងភ្នែកបានកើតឡើងហើយ។ អ្នកជំនាញស្នៀតជើងសញ្ជាតិថៃ Superbon បានផ្ដួលជើងជើងឯក 2019 ONE World Kickboxing Grand Prix កីឡាករ Giorgio “The Doctor” Petrosyan ឲ្យសន្លប់ឈឹងដោយក្បាច់ទាត់មួយជើងស្ដាំចំកញ្ចឹងកនៅទឹកទី២ដើម្បីគ្រងខ្សែក្រវាត់ឃីកបុកសីងពិភពលោក ONE Featherweight នាយប់ថ្ងៃទី ១៥ ខែតុលានេះ នៅព្រឹត្តិការណ៍ ONE: FIRST STRIKE នេះ ឯកីឡដ្ឋាន Singapore Indoor Stadium ប្រទេសសិង្ហបុរី។
គ្រាន់តែស្នូរជួងចាប់ផ្ដើមអ្នកទាំងពីរចូលប្ដូរក្បាច់គ្នាទៅមកបាត់ទៅហើយ។ Petrosyan ព្យាយាមដើរចូលគាបសង្កត់ដើម្បីចេញកណ្ដាប់ដៃ ស្របពេលដែល Superbon ព្យាយាមអុកជង្គង់ និងទាត់ជើងខ្ពស់រកចំណុចខ្សោយរបស់គូប្រជែង។ Superbon ក៏បានប្រើក្បាច់ពិសេសរបស់គេធាក់ទប់ ផងដែរ ប៉ុន្តែ ត្រូវបាន កីឡាកររហស្សនាម “The Doctor” ម៉ាត់កណ្ដាប់ដៃកាត់ចំមួយដៃនៅក្នុងទឹកដំបូងនេះ។

ពេលចូលទឹកទី២មិនបានប៉ុន្មានផង ជើងខ្លាំងទាំងពីរចូលសម្រុកគ្នាមួយប្រាវដោយប្រើកណ្ដាប់ដៃទៅមកម្ដងទៀត ប៉ុន្តែ Petrosyan ដកថយក្នុងការយកចន្លោះបន្តិចដើម្បីប្រើស្នៀត ប៉ុន្តែ បែរជាត្រូវមួយជើងស្ដាំចំកញ្ចឹងករបស់ Superbon ធ្វើឲ្យដួលទៅក្តាររេញងើបមិនរួច។ កីឡាករថៃរកហក់ទៅថែមទៀត ប៉ុន្តែ អាជ្ញាកណ្ដាលលោក Olivier Coste បានរាដៃថាមិនអាចបន្តឲ្យប្រកួតទេ ខណៈ សិស្សគុនមកពីក្លិប Team Petrosyan ក៏មិនទាន់ដឹងខ្លួនដែរ។ ទីបំផុត Superbon ផ្ដួល Petrosyan ឲ្យសន្លប់ត្រឹម ២០ វិនាទីនៅទឹកទី២។
Superbon បានថ្លែងក្រោយគ្រងខ្សែក្រវាត់ថា៖«ខ្ញុំពិតជាសប្បាយចិត្តខ្លាំងណាស់ដែលបានយកឈ្នះការប្រកួតនេះ។ ខ្ញុំបានរៀបចំដើម្បីផ្ដួលគេ [Petrosyan] ឲ្យសន្លប់។ ទីបំផុត ខ្ញុំធ្វើបានមែន។ នៅថ្ងៃមុខ ខ្ញុំចង់ជួបកីឡាករគ្រប់រូបឲ្យតែចង់ឡើងមកដណ្ដើមខ្សែក្រវាត់ពីខ្ញុំ។ ខ្ញុំសូមឲ្យពួកគេរៀបចំខ្លួនឲ្យបានល្អមុនពេលជួបខ្ញុំ។ ខ្ញុំរង់ចាំស្វាគមន៍ជានិច្ច»។

មុនការប្រកួតចាប់ផ្ដើម Superbon បានបញជាក់ថា៖«ខ្ញុំអត់មានចំណុចខ្សោយនោះទេ។ ចំណុចខ្លាំងរបស់ខ្ញុំ គឺ ប្រកួតបានល្អគ្រប់ទឹក។ ដោយមានប្រវត្តិប្រកួតមួយថៃ ខ្ញុំអាចសម្របខ្លួនចំពោះក្បាច់ទាត់យ៉ាងល្អ។ ខ្ញុំមានបទពិសោធន៍ច្រើនជាងគាត់ [Petrosyan]។ ខ្ញុំនឹងដាក់ការគាបសង្កត់ឲ្យខ្លាំង និង រក្សាយការប្រកួតឲ្យល្អកុំឲ្យភ្លាត់។ យើងសិនមានឱកាសបញ្ចប់រូបគេ ខ្ញុំនឹងមិនអល់ឯកទេ។ ខ្ញុំនឹងធ្វើភ្លាម។ វាជាការតេស្តសមត្ថភាពរបស់យើងទាំងពីរផង។ ហើយចំណុចខ្សោយរបស់គាត់ គឺ អត់សូវចេញជង្គង់»។
គួរបញ្ជាក់ថា ក្រោយទទួលជ័យជម្នះនេះ Superbon មានកំណត់ត្រាឈ្នះ ១១២ ដង និងចាញ់ ៣៤ ដងប៉ុណ្ណោះ។ លើសពីនេះ គេកំពុងកាន់កំណត់ត្រាឈ្នះ ១១ លើកជាប់គ្នា៕


-
សន្តិសុខសង្គម១៤ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៧ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?