កីឡា
សុខ ធី និងបងប្រុស ឈប់ឲ្យឪពុកម្តាយធ្វើការ ដោយប្រឹងវ៉ៃដើម្បីចិញ្ចឹមពួកគាត់
អ្នកលេងគុនខ្មែរលេចធ្លោលើឆាកប្រដាល់អន្តរជាតិ ONE Championship ជើងខ្លាំង សុខ ធី និងបងប្រុសបង្កើតរបស់ខ្លួន សុខ រិទ្ធ បានឲ្យឪពុកម្តាយរបស់ខ្លួនឈប់ធ្វើការហើយ ដោយអ្នកទាំងពីរចែករំលែកគ្នាពីការឡើងសង្វៀនដើម្បីចិញ្ចឹមពួកគាត់។
កាលពីថ្ងៃទី១០ ខែតុលា កន្លងទៅថ្មីៗនេះ សុខ ធី បានឡើងប្រកួត និងសងសងសឹកកីឡាករថៃ ចាវ សឿយ៉ៃ បានសម្រេចដោយពិន្ទុ បន្ទាប់ពីរូបគេធ្លាប់ចាញ់ក្នុងទឹកទី៤ម្តងដោយសារភ្លាត់ស្នៀត។ ក្រោយពេលប្រកួតឈ្នះកីឡាករថៃ សុខ ធី បានវេរលុយចំនួន១០២០០បាតពីប្រទេសថៃជូនឪពុកម្តាយរបស់ខ្លួននៅខេត្តបន្ទាយមានជ័យ ប្រទេសកម្ពុជា។ ពាក់ព័ន្ធនឹងការផ្ញើប្រាក់ជូនឪពុកម្តាយនេះ អ្នកលេងគុនខ្មែរបានប្រាប់ថា រូបគេបានឲ្យឪពុកម្តាយឈប់ធ្វើការហើយ។ សុខ ធី បាននិយាយថា ៖«ពុកម៉ែខ្ញុំចាស់ហើយ។ ឈប់ឲ្យពួកគាត់ធ្វើការហើយ ហើយខ្ញុំនិងប្រុស (សុខ រិទ្ធ) នាំគ្នាចែករំលែកប្រាក់បានពីប្រកួតជួយចិញ្ចឹមពួកគាត់»។

ឪពុកម្តាយរបស់អ្នកប្រដាល់គុនខ្មែរទាំងពីរនាក់នេះ ត្រូវបានគេដឹងថា បានទៅធ្វើជាកម្មករនៅថៃរាប់ឆ្នាំហើយ ពោលគឺចាប់តាំងពីកូនប្រុសទាំងពីររបស់ពួកគាត់នៅតូច។ ដោយសារទៅធ្វើការនៅថៃនោះហើយដែលបាននាំឲ្យ សុខ ធី និង សុខ រិទ្ធ មានឱកាសហ្វឹកហាត់ប្រដាល់ ហើយចាប់យកអាជីពប្រដាល់រហូតល្បីល្បាញទាំងនៅប្រទេសកម្ពុជា និងក្រៅប្រទេស។
មិនត្រឹមតែប៉ុណ្ណោះ កីឡាករទាំងពីរអាចនិយាយ និងសរសេរភាសាថៃច្បាស់ជាងភាសាកំណើតទៀតផង។ អ្វីដែលគួរឲ្យចាប់អារម្មណ៍ទៀតនោះ ពេលនេះ សុខ ធី មានភរិយាជានារីថៃ ហើយពេលនេះទទួលបានកូនប្រុសម្នាក់ហើយ។
ទោះបីជាយ៉ាងណានៅក្នុងអន្តរកាលកូវីដ-១៩ សុខ ធី អត់បានឡើងប្រកួតជាច្រើនខែ ដូច្នេះរូបគេក៏ជួបការលំបាកក្នុងការចំណាយដែរ។ អ្នកលេងគុនខ្មែររូបនេះឲ្យដឹងថា ៖«ខ្ញុំខ្វះខាតដែរ ហើយក៏ពិបាកខ្លាំងដែរ។ លុយដែលសន្សំពីការប្រកួតមុនៗត្រូវចំណាយត្បិតត្បៀតក្នុងពេលកូវីដ»។ យ៉ាងណា សុខ រិទ្ធ ដែលជាបងប្រុសបានត្រឡប់ចូលមកប្រទេសកម្ពុជាវិញជាច្រើនខែហើយ ហើយក៏បានឡើងប្រកួតជាមួយមិត្តរួមជាតិជាបន្តបន្ទាប់ដែរ។ ដូច្នេះរូបគេក៏ចែករំលែកដល់ឪពុកម្តាយដែរ។
ក្រោយពេលបានប្រកួតនៅដើមខែតុលានេះ សុខ ធី បានប្រាប់ថា ៖«ថ្វីបើការប្រកួតបិទទ្វារ និងត្រួតពិនិត្យច្រើនដំណាក់កាលមុនប្រកួត តែក៏ល្អជាងអត់បានឡើងប្រកួតដែរ។ ខ្ញុំសង្ឃឹមថា ចាប់ពីពេលនេះទៅ ខ្ញុំសង្ឃឹមទទួលបានឱកាសប្រកួតញឹកញាប់ ហើយក៏អាចចេញទៅប្រកួតនៅ ONE Championship ដែរ»។ ការសង្ឃឹមនេះ បន្ទាប់ពីស្ថានភាពកូវីដ-១៩នៅថៃមានលក្ខណៈល្អប្រសើរវិញបណ្តើរៗហើយ។
សូមបញ្ជាក់ថា កាលពីប៉ុន្មានខែមុន សុខ ធី ត្រូវបានរៀបចំឲ្យប្រកួតដណ្តើមខ្សែក្រវាត់នៅថៃ និងទទួលបានឱកាសទៅប្រកួតនៅ ONE ប៉ុន្តែដោយសារវិបត្តិកូវីដ-១៩ធ្វើឲ្យកម្មវិធីទាំងនោះត្រូវបានលុបចោលវិញ៕

-
សន្តិសុខសង្គម៥ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?