កីឡា
វៀតណាម នឹងរៀបចំស៊ីហ្គេម នៅខែឧសភា ឆ្នាំ២០២២ ខណៈកម្ពុជា ត្រូវធ្វើសហប្រធានក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍
គណៈកម្មាធិការជាតិអូឡាំពិកវៀតណាម បានធ្វើការអះអាងថា នឹងរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣១ នាពាក់កណ្ដាលខែឧសភា ឆ្នាំ២០២២។ នេះបើតាមការបញ្ជាក់ឲ្យដឹងពីលោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ។

លោក វ៉ាត់ ចំរើន បានឲ្យដឹងថា ការអះអាងរបស់វៀតណាមនេះ ធ្វើឡើងចំពោះមុខសមាជិកក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍ ក្នុងកិច្ចប្រជុំកាលពីថ្ងៃទី១៨ ខែតុលាម្សិលមិញនេះ ខណៈបណ្ដាប្រទេសទាំងអស់ បានគាំទ្រឲ្យកម្ពុជាធ្វើសហប្រធានក្រុមប្រឹក្សាសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ ចាប់ ពីខែធ្នូ ឆ្នាំ២០២១តទៅ។ លោកមានប្រសាសន៍ថា «គណៈកម្មាធិការជាតិអូឡាំពិកវៀតណាម បានអះអាងថា ស៊ីហ្គេម លើកទី៣១ នឹងត្រូវធ្វើនៅពាក់កណ្ដាលខែឧសភា ឆ្នាំ២០២២។ ប៉ុន្ដែមិនទាន់ប្រាកដថ្ងៃនោះទេ គ្រាន់តែប្ដេជ្ញានឹងធ្វើឲ្យបាន នៅពាក់កណ្ដាលខែឧសភា។ ចំពោះពេលវេលាច្បាស់លាស់ វៀតណាមនឹងផ្ដល់លិខិតផ្លូវការដល់បណ្ដាប្រទេសសមាជិកក្នុងពេលឆាប់ៗនេះ»។

ក្នុងនាមជាអគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) ដែរនោះ លោកវ៉ាត់ ចំរើន បន្ដថា «ដោយសារកម្ពុជា នឹងត្រូវធ្វើម្ចាស់ផ្ទះស៊ីហ្គេមដែរ គេនឹងឲ្យកម្ពុជាធ្វើជាសហប្រធានក្រុមប្រឹក្សាសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ នៅក្នុងខែធ្នូ ឆ្នាំ២០២១ ដើម្បីឲ្យកម្ពុជាបានបន្ដការងាររបស់ខ្លួន ដោយផ្លូវការពេញសិទ្ធិ និងពេញលក្ខខ័ណ្ឌ ក្នុងដំណើរឆ្ពោះទៅធ្វើម្ចាស់ ផ្ទះជាប្រវត្តិសាស្ដ្ររបស់ខ្លួន នាឆ្នាំ២០២៣»។
លោក វ៉ាត់ ចំរើន បន្ថែមថា ទាំងការអះអាងរៀបចំស៊ីហ្គេម នាពាក់កណ្ដាលខែឧសភា ឆ្នាំ២០២២ របស់ភាគីវៀតណាម ក៏ដូចជាការឲ្យកម្ពុជាធ្វើសហប្រធានក្រុមប្រឹក្សាសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ សុទ្ធតែទទួលបានការគាំទ្រពីបណ្ដាប្រទេសអាស៊ាន គ្រាន់តែការធ្វើសហប្រធាននេះ ត្រូវរង់ចាំការសម្រេចផ្លូវការរបស់ក្រុមប្រឹក្សាសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ នាខែធ្នូខាង មុខ ដែលគេនឹងអនុម័តផ្ដល់សិទ្ធិដល់កម្ពុជា៕
អត្ថបទ៖ វិសិទ្ធ

-
សន្តិសុខសង្គម៤ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ