កីឡា
ការស្នាក់នៅ ហូបចុក និងដឹកជញ្ជូន ជាបញ្ហាសំខាន់បំផុតរបស់កម្ពុជាក្នុងការទទួលរៀបចំធ្វើម្ចាស់ផ្ទះកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេមឆ្នាំ ២០២៣
លោកបណ្ឌិត ថោង ខុន អនុប្រធានអចិន្ត្រៃយ៍ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) បានដឹកនាំប្រជុំជាមួយគណៈកម្មការស្នាក់នៅហូបចុកនិងដឹកជញ្ជូន ដើម្បីជំរុញបន្ថែមឲ្យដំណើរការឆ្ពោះទៅទទួលធ្វើម្ចាស់ផ្ទះស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ទទួលបានជោគជ័យ។

លោក វ៉ាត់ ចំរើន អគ្គលេខាធិការ CAMSOC មានប្រសាសន៍ក្រោយបញ្ចប់កិច្ចប្រជុំថា អ្វីដែលសំខាន់នៅក្នុងប្រជុំថ្ងៃនេះ គឺលោកបណ្ឌិតថោង ខុន បានផ្តោតសំខាន់ទៅលើការត្រួតពិនិត្យ វាយ តម្លៃ និងភាពលម្អិតលើវឌ្ឍន ភាពការងាររបស់គណៈកម្មការស្នាក់នៅ ហូបចុក និងដឹកជញ្ជូន ដែលជាគណៈកម្មការសំខាន់មួយក្នុងការធ្វើបដិសណ្ឋារកិច្ចទទួលស្វាគមន៍ភ្ញៀវនិងធ្វើឲ្យភ្ញៀវមានភាពកក់ក្តៅនៃការទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ ២០២៣។
លោកបន្ដថា ដោយបានទទួលបានអនុសាសន៍ដ៏ខ្ពង់ខ្ពស់ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន ថា ក្នុងឋានៈម្ចាស់ផ្ទះ ធ្វើយ៉ាងណាឲ្យការទទួលភ្ញៀវទទួលបានកិត្តិយសល្អ សេចក្តីថ្លៃថ្នូ ក្រៅអំពីការប្រកួតកីឡា។ ដូច្នេះនៅ ក្នុងកិច្ចប្រជុំថ្ងៃនេះ យើងបានលម្អិតអំពីថា តើការដឹកជញ្ជូនត្រូវការរថយន្តប៉ុន្មាន កន្លែងស្នាក់នៅហូបចុកត្រូវរៀបចំយ៉ាងណាបន្ថែម ក្រៅពីភូមិកីឡា ដែលជាកន្លែងស្នាក់នៅហូបចុករួម។ ជាមួយគ្នានោះសណ្ឋាគារហ្គាឌិនស៊ីធីដែលនៅជិត នឹងពហុកីឡដ្ឋានជាតិមរតកតេជោ នឹងប្រើប្រាស់សម្រាប់ធ្វើជាការិយាល័យកណ្តាលនៃក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍ ដែលជាការិយាល័យធំ សម្រា ប់ការរៀបចំការប្រកួតកីឡាស៊ីហ្គេមឲ្យទទួលបានជោគជ័យ។
ការិយាល័យកណ្តាលធំនៅសណ្ឋាគារនេះ គឺនៅជិតពហុកីឡដ្ឋានជាតិមរតកតេជោដែលជាកន្លែងប្រកួតកីឡាមួយភាគធំនៅទីនេះ ហើយវានឹងផ្តល់ភាពងាយស្រួលដល់ការគ្រប់គ្រង ដឹកនាំ និងដោះស្រាយបញ្ហាផ្សេងៗបានទាន់ពេលវេលាផងដែរ។ ក្រៅពីនេះ សណ្ឋាគារសុខា ក៏ជាកន្លែងត្រៀមទទួលភ្ញៀវកិត្តិយសថ្នាក់ខ្ពស់ៗ ដូចជាប្រមុខរដ្ឋ និងប្រមុខរាជរដ្ឋាភិបាលនៃបណ្តាប្រទេសអាស៊ីអាគ្នេយ៍ ព្រមទាំងត្រៀមទទួលប្រធានអូឡាំពិកអន្តរជាតិ ប្រធានអូឡាំពិកអាស៊ី និងប្រតិភូសហព័ន្ធកីឡាអន្តរជាតិមកពីជុំវិញពិភពលោក ដែលមកជួយដល់ការរៀបចំស៊ីហ្គេមនៅកម្ពុជាឆ្នាំ២០២៣ផងដែរ។

ជាមួយគ្នានេះ គណៈកម្មការជំនាញនេះក៏បានបង្ហាញពីវឌ្ឍនភាពការងារយ៉ាងលម្អិតពីភារកិច្ចមួយទៅភារកិច្ចមួយទៀតក្នុងការត្រៀមរៀបចំការដឹកជញ្ជូន-ស្នាក់នៅ-ហូបចុក ពីព្រលានយន្តហោះទៅកន្លែងស្នាក់នៅ ពីកន្លែងស្នាក់នៅទៅកន្លែងហ្វឹកហាត់ និងពីកន្លែងស្នាក់នៅទៅទីលានប្រកួត និងត្រឡប់ពីការប្រកួតវិញជាដើម។

បច្ចុប្បន្ន CAMSOC បានបែងចែកនូវទីលានប្រកួតរួចហើយ ដូចជាពហុកីឡដ្ឋានជាតិមករតកតេជោ ស្តាតចាស់ ស្តាតអូឡាំពិក សាលពិព័រណ៍អន្តរជាតិជ្រោយចង្វាររបស់ក្រុមហ៊ុនOCIC (សម្រាប់ប្រភេទកីឡាក្នុងសាល)ដោយគណៈកម្ម ការជំនាញនេះ នឹងប្រើប្រាស់យន្តការនៃការផ្សាភ្ជាប់ទំនាក់ទំនងនៃការដឹកជញ្ជូនទៅកាន់គ្រប់ទី កន្លែងទាំងអស់នោះ។
ការដឹកជញ្ជូននេះ ក៏បានរៀបចំផែនការរួចរាល់អស់ហើយៗយើងនឹងផ្សារភ្ជាប់ជាមួយនឹងសន្តិ សុខ សណ្តាប់ធ្នាប់-ចរាចរណ៍។ ក្នុងនោះមានផ្លូវស៊ីហ្គេមដែលកំណត់អាទិភាពសម្រាប់ការដឹក ជញ្ជូនតាមដងផ្លូវស៊ីហ្គេមនេះដែលមិនអនុញ្ញាតឲ្យមហាជនធ្វើដំណើរលើផ្លូវស៊ីហ្គេមនេះទេ។ ទាំងអស់នេះ គឺជាការគិតគូរយ៉ាងលម្អិតដើម្បីជំរុញឲ្យការទទួលបដិសណ្ឋារកិច្ចរបស់ម្ចាស់ផ្ទះកម្ពុជាជូនដល់ភ្ញៀវស៊ីហ្គេមទាំងអស់ប្រកបដោយភាពកក់ក្តៅ កិត្តិយស និងជោគជ័យជាប្រវត្តិសាស្ត្រ។

នៅក្នុងកិច្ចប្រជុំនេះ លោកបណ្ឌិតថោងខុនបានកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់គណៈកម្មការជំនាញនិងការផ្តល់មតិយោបល់ហើយក្នុងឋានៈជាម្ចាស់ផ្ទះយើងក៏បានដាក់ក្ដីសង្ឃឹមលើកម្លាំងសាមគ្គីភាពកាន់តែល្អប្រសើរពីមួយជំហានទៅមួយជំហាននៃដំណើរឆ្ពោះទៅទទួលធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣៕
ដោយ ៖ វិសិទ្ធ


-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២២ ម៉ោង ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?