កីឡា
ដើម្បីក្តីស្រមៃកីឡាប្រដាល់ Julie ចោលការសិក្សា លែងលះប្តី ចោលហាងភីហ្សា
ដើម្បីបំពេញក្តីស្រមៃក្នុងអាជីពប្រដាល់គុនចម្រុះ កីឡាការិនី Julie Mezabarba បានតស៊ូ និងលះបង់ច្រើនណាស់។
កីឡាការិនីប្រេស៊ីលអាយុ២៨ឆ្នាំបានឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រក្នុងកម្មវិធីខ្សែក្រវាត់ពិភពលោក ONE Women’s Atomweight World Grand Prix ដោយត្រូវជួបកីឡាការិនីថៃ Stamp Fairtex នៅព្រឹត្តិការណ៍ ONE: NEXTGEN នាថ្ងៃសុក្រ ទី២៩ ខែតុលានេះ។
នាងបានរៀបរាប់ថា «ការចុះកុងត្រាចូលស្ថាប័ន ONE ហើយកូនប្រុសបានផ្តល់កម្លាំងចិត្តខ្ញុំខ្លាំងណាស់ដើម្បីស្វែងរកបំពេញក្តីស្រមៃ។ ឥឡូវនេះ ខ្ញុំឃើញផ្លូវដើរត្រូវហើយ»។
នាង Mezabarba ធំដឹងក្តីនៅ Jardim America ដែលជាសហគមន៍ក្រីក្រមួយនៅក្នុងទីក្រុង Rio de Janeiro ប្រទេសប្រេស៊ីល។ ឪពុករបស់នាងបានស្លាប់ចោលតាំងពីនាងទើបអាយុ២ឆ្នាំ ហើយម្តាយមេម៉ាយជាអ្នកចិញ្ចឹមបីបាច់ថែរក្សាដោយមានហាងនំភីហ្សាមួយកន្លែង។
នាងនិយាយថា «ពេលទំនេរ ខ្ញុំមិនដឹងធ្វើអ្វី ហើយខ្ញុំក៏ចាប់ផ្តើមលើកទម្ងន់ តែខ្ញុំអត់ចូលចិត្ត។ បន្ទាប់មក ខ្ញុំមើលឃើញកីឡាប្រដាល់ ហើយចូលចិត្ត។ ពេលនោះខ្ញុំចាប់ផ្តើមហាត់ជាមួយលោកគ្រូគុនចម្រុះ Renato Dominguez»។
នៅកន្លែងហាត់ប្រដាល់នោះដែលធ្វើឲ្យ Mezabarba បានជួបអតីតស្វាមី និងមានផ្ទៃពោះរហូតសម្រាលបានកូនប្រុសម្នាក់ដាក់ឈ្មោះ Lorenzo នៅពេលនាងទើបអាយុបាន២៣ឆ្នាំ។ ដោយសារនាងផ្តោតទាំងស្រុងលើកីឡាបានធ្វើឲ្យនាងមានបញ្ហាជាមួយស្វាមីរហូតលែងលះគ្នា ប៉ុន្តែនាងមិនចោលអាជីពប្រដាល់ឡើយ។
Mezabarba និយាយពីអតីតប្តីថា «ពេលខ្ញុំចាប់ផ្តើមប្រកួតឈ្នះ ខ្ញុំមានអារម្មណ៍ថា មានបញ្ហាជាមួយប្តី។ ញឹកញាប់ណាស់ គាត់ព្យាយាមបញ្ឈប់ការផ្តោតលើកីឡារបស់ខ្ញុំ។ ខ្ញុំមានអារម្មណ៍ថា ខ្ញុំអាចសាងវិថីកីឡាគុនចម្រុះបាន តែគាត់មិនព្រម។ ដូច្នេះ គាត់មានផ្លូវរបស់គាត់ យើងបែកគ្នា។ ក្នុងនាមជាម្តាយមេម៉ាយកូនមួយវាមិនស្រួលទេ តែអរគុណព្រះជាម្ចាស់ និងគ្រួសារ ពិសេសកូនប្រុសខ្ញុំមិនរំខានខ្ញុំឡើយ»។
នាងបានបញ្ជាក់ថា «ខ្ញុំបានលះបង់ច្រើនណាស់ដើម្បីបំពេញក្តីស្រមៃដែលខ្ញុំជឿថា អាចធ្វើបាន។ ខ្ញុំបានបោះបង់ចោលការសិក្សានៅមហាវិទ្យាល័យ។ ខ្ញុំលះបង់ហាងភីហ្សារបស់ម្តាយដែលមានប្រាក់ចំណូលល្អ ពីព្រោះម៉ាក់និយាយថា ឲ្យខ្ញុំគ្រប់គ្រងហាងនំភីហ្សា»។
ការលះបង់របស់ Mezabarba មានកត្តាតែមួយគត់ជះឥទ្ធិពលលើចិត្តរបស់នាងគឺកីឡាប្រដាល់។ បន្ទាប់ពីចេញប្រកួតទទួលបានលទ្ធផលល្អជាបន្តបន្ទាប់ នាងបានសម្រេចចុះកុងត្រាចូល ONE Championship នៅដើមឆ្នាំ២០២១នេះ។
ការឡើងប្រកួតលើកដំបូងរបស់នាងគឺបានឈ្នះកីឡាការិនីជប៉ុន Mei Yamaguchi សម្រាប់ការប្រកួតបម្រុងកម្មវិធីខ្សែក្រវាត់ Grand Prix។ នៅពេលកីឡាការិនីកូរ៉េខាងត្បូង Ham Seo Hee បានដកខ្លួន នាងត្រូវបានដាក់ជំនួសនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រដោយជួបក្រមុំថៃ Stamp។
នាងនិយាយថា «ប្រសិនបើឈ្នះ Stamp នឹងផ្លាស់ប្តូរជីវិតរបស់ខ្ញុំ។ ខ្ញុំនឹងផ្តោតលើការហ្វឹកហាត់កាន់តែខ្លាំង ហើយជួយផ្គត់ផ្គង់ដល់គ្រួសារពីការឡើងសង្វៀន»។
«ខ្ញុំសង្ឃឹមថា ប្រវត្តិប្រដាល់របស់ខ្ញុំជួយជំរុញលើកទឹកចិត្តដល់ក្មេងស្រីជំនាន់ក្រោយ ហើយបង្ហាញថា នារីក៏អាចចាប់អារម្មណ៍កីឡាគុនចម្រុះ ឬកីឡាផ្សេងៗឡើងឈានដល់កម្រិតកំពូលបានដែរ»៕
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
មេសិទ្ធិមនុស្សកម្ពុជា ឆ្លៀតសួរសុខទុក្ខកញ្ញា សេង ធារី កំពុងជាប់ឃុំ និងមើលឃើញថាមានសុខភាពល្អធម្មតា
-
ចរាចរណ៍៤ ថ្ងៃ ago
ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ បណ្ដាលឱ្យឪពុក និងកូន២នាក់ស្លាប់បាត់បង់ជីវិត
-
ចរាចរណ៍១ ថ្ងៃ ago
ជិះម៉ូតូបញ្ច្រាសផ្លូវ បុកម៉ូតូមួយគ្រឿងទៀតស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល៣នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជនសង្ស័យដែលបាញ់សម្លាប់លោក លិម គិមយ៉ា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅខេត្តបាត់ដំបង
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
ក្រោយរួចខ្លួន តួសម្ដែងរឿង «Ip Man» ប្រាប់ដើមចមធ្លាយដល់កន្លែងចាប់ជំរិត កៀកព្រំដែនថៃ-មីយ៉ានម៉ា
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
អ្នកនាំពាក្យថារថយន្តដែលបើកផ្លូវឱ្យអ្នកលក់ឡេមិនមែនជារបស់អាវុធហត្ថទេ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សមត្ថកិច្ចកម្ពុជា នឹងបញ្ជូនជនដៃដល់បាញ់លោក លិម គិមយ៉ា ទៅឱ្យថៃវិញ តាមសំណើររបស់នគរបាលថៃ ស្របតាមច្បាប់ បន្ទាប់ពីបញ្ចប់នីតិវិធី
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ក្រសួងការពារជាតិកំពុងពិនិត្យករណីអ្នកលក់អនឡាញយកឡានសារ៉ែនបើកផ្លូវទៅចូលរួមមង្គលការ