Connect with us

កីឡា

ចាន់ រតនា ពន្យល់​លម្អិត​ថា Xie Wei ខ្លាំង​ជាង​ដៃគូ​មុនៗ​ទាំងអស់​?

បានផុស

នៅ

​ជើង​ខ្លាំង​គុន​ចម្រុះ​កម្ពុជា ចាន់ រតនា នឹង​វិលត្រឡប់​មកកាន់​សង្វៀន​ជាថ្មី​ដោយ​ជួប​ជើង​ខ្លាំង​ចិន Xie Wei នៅ​ព្រឹត្តិការណ៍​ប្រកួត ONE: COLLISION COURSE នៅ​កីឡដ្ឋាន Singapore Indoor Stadium នា​រាត្រី​ថ្ងៃ​សុក្រ ទី​១៨ ខែធ្នូ ខាងមុខ​។

ស្ថាប័ន​ប្រដាល់​ធំ​បំផុត​ក្នុង​ពិភពលោក ONE Championship នាំយក​ព្រឹត្តិការណ៍​ផ្សាយ​ផ្ទាល់​នេះ​ការប្រកួត​ចុងក្រោយ​បំផុត​ប្រចាំឆ្នាំ​២០២០​ដែលមាន​ការប្រកួត​ដណ្តើម​ខ្សែក្រវាត់​មួយ​ថៃ​ពិភពលោក និង​ការប្រកួត​គុន​ចម្រុះ​កម្រិត​អន្តរជាតិ​សម្រាប់​អ្នកគាំទ្រ​ទូទាំង​ពិភពលោក​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មុន​ការប្រកួត​មកដល់ តារា​គុន​ចម្រុះ​កម្ពុជា​និង​ជា​ទូត​សុច្ឆន្ទៈ​សែ​ល​កាត ចាន់ រតនា បាន​សិក្សា​ស្វែងយល់​យ៉ាង​ស៊ីជម្រៅ​ពី​កីឡាករ​ចិន Xie Wei និង​រៀបចំ​ផែនការ​ធ្វើយ៉ាងណា​ដើម្បី​ទប់ទល់​ជាមួយនឹង​ដៃគូ​ម្នាក់នេះ​។

ប៉ុន្តែ​មុន​ការ​បង្ហាញ​ផែនការ​ប្រកួត​ដល់​អ្នក​គាំទ្រ​ឲ្យ​បានដឹង កីឡាករ​គុន​ចម្រុះ​ចំណាត់ថ្នាក់​លេខ​១​នៅ​កម្ពុជា​បានចាត់ទុក​កីឡាករ Xie Wei ជា​ដៃគូ​ល្អ​បំផុត និង​ខ្លាំង​ជាង​ដៃគូ​មុនៗ​ដែល​រូបគេ​បាន​ជួប​ប្រកួត​កន្លងមក​។

ចាន់ រតនា ពន្យល់ថា ៖«​ខ្ញុំ​យល់ឃើញថា ដៃគូ​ម្នាក់នេះ​ពិតជា​ស័ក្តិសម​ឥតខ្ចោះ​ជាមួយនឹង​ខ្ញុំ​»​។
«Xie Wei នៅ​ក្មេង កម្លាំង​ស៊ុ​ហ្វ​ខ្លាំង​។ គាត់​មាន​ចលនា​ចេញ​ចេញ​-​ចូល​លឿន​ជាមួយនឹង​កណ្តាប់ដៃ និង​ទាត់​។ ជាពិសេស​ក្បាច់​វ៉ៃ​របស់គាត់​គឺ​ជំនាញ​ឃី​ក​បុក​សី​ង​ដែល​មិនសូវ​ខុសប្លែក​ច្រើន​ពី​ជំនាញ​គុន​ខ្មែរ​របស់ខ្ញុំ​ទេ​។ គាត់​ពិតជា​ស័ក្តិសម​ជាមួយ​ខ្ញុំ​»​។

បើ​ប្រៀបធៀប​ជាមួយ​ដៃគូ​មុនៗ កីឡាករ​ជា​ទូត​សុ​ឆន្ទៈ​របស់ Cellcard បានចាត់ទុក​ថា​ដៃគូ​ម្នាក់នេះ​គឺ​ល្អ និង​ខ្លាំង​ជាង​ដៃគូ​មុន​ទាំងអស់​។

ចាន់ រតនា លើក​ហេតុផល​ថា ៖«​ធម្មតា ការផ្គូផ្គង​កម្រិត​អន្តរជាតិ​បែបនេះ ពីមួយ​លើក​ទៅមួយ​លើក​គឺ​ត្រូវតែ​ជួបនឹង​ដៃគូ​ដែល​ខ្លាំងៗ​ជាង​មុន​»​។

«​គេ​នឹងមិន​ផ្គូ​ផ្គូ​ង​ឲ្យ​យើង​ជួបនឹង​ដៃគូ​ដែលមាន​កម្រិត ឬ​សមត្ថភាព​ទាប​ជាង​ដៃគូ​មុនៗ​ដែល​យើង​ទទួលបាន​ជ័យជម្នះ​ទេ​។ គេ​ត្រូវតែ​ឲ្យ​ជួបនឹង​ដៃគូ​ដែល​ខ្លាំង​ជាង​មុន ពីព្រោះ​គេ​វាស់​ស្ទង់​សមត្ថភាព​របស់​យើង​ដែល​បាន​ប្រកួត​ឈ្នះ​មុនៗ ហើយ​រៀប​ឲ្យ​ជួប​អ្នកខ្លាំង​ទៀត​»​។
ការផ្គូផ្គង​ឲ្យ​ជួប​ដៃគូ​ដែលមាន​កម្រិត​ខ្លាំង​ពីមួយ​ទៅមួយ​គឺ​ដើម្បី​ដឹង​ពី​កម្រិត​សមត្ថភាព​របស់ ចាន់ រតនា កើតឡើង​កម្រិតណា​។ វា​ក៏​អាច​ប្រៀបធៀប​នឹង​ជើង​ខ្លាំង​ផ្សេងៗ​ទៀត ជាពិសេស​ដើម្បី​វាស់​ស្ទង់​កម្រិត​សមត្ថភាព​ដែល​ឈានទៅ​ប្រកួត​ជាមួយនឹង​កីឡាករ​ដែលមាន​ឈ្មោះ​នៅក្នុង​តារាង​ចំណាត់ថ្នាក់ មុនពេល​ជួប​ម្ចាស់​ជើងឯក​ដើម្បី​ប្រកួត​ដណ្តើម​ខ្សែក្រវាត់​ពិភពលោក​។

ការប្រកួត​ចុងក្រោយ​របស់ Xie Wei គឺ​បាន​ចាញ់​ជើង​ខ្លាំង Danny Kingad ដោយ​ពិន្ទុ​ប៉ុណ្ណោះ​។ ដឹង​ស្រាប់​ហើយ​កីឡាករ​ហ្វីលីពីន Danny Kingad មាន​ជំនាញ​គុន​ចម្រុះ​ខ្ពស់​ដែល​ធ្លាប់​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​ខ្សែក្រវាត់​ពិភពលោក ONE Championship Flyweight Grand Prix ជាមួយ​កីឡាករ Demetriouss Johnson ដែលជា​ជើង​ខ្លាំង​អាមេរិក​ធ្លាប់​ឈ្នះ​ខ្សែក្រវាត់​ពិភពលោក​ច្រើន​គ្រឿង​។

ចាន់ រតនា ប្រៀបធៀប​ថា ៖«​ពេលនោះ Danny Kingad ចាញ់​កីឡាករ Demetriouss Johnson ដោយ​ពិន្ទុ​ប៉ុណ្ណោះ ហើយ Danny Kingad បាន​យកឈ្នះ Xie Wei ដោយ​ពិន្ទុ​ដែរ ដូច្នេះ​ខ្ញុំ​អាច​និយាយបានថា ដៃគូ​លើក​នេះ​ខ្លាំង​ជាង​មុន​»​។

​លទ្ធផល​ប្រកួត​ជាមួយ Xie Wei ចេញ​បែបណា ខ្ញុំ​អាច​វាស់​ស្ទង់​សមត្ថភាព​ខ្លួនឯងបាន​ជាមួយនឹង​ជើង​ខ្លាំង​ផ្សេងៗ​ដូចជា Danny Kingad និង Demetrious Johnson ជាដើម​»​។ ចាន់ រតនា បាន​សង្កត់ធ្ងន់។

​គូ​ឯក​ប្រចាំ​ព្រឹត្តិការណ៍​ONE: COLLISION COURSE គឺ​ខ្លា​ចាស់​ថៃ Nong-O Gaiyanghadao ត្រូវ​ឡើង​ការពារ​ខ្សែក្រវាត់​មួយ​ថៃ​ពិភពលោក​របស់ខ្លួន ONE Bantamweight Muay Thai World Championship ទល់នឹង​មិត្ត​រួម​ជាតិ​ជា​ជ័យលាភី​លេខ​១​ពី​កម្មវិធី​ប្រកួត​ស្វែងរក​ជើង​ខ្លាំង ONE Bantamweight Muay Thai Tournament គឺ​កីឡាករ Rodlek PK.Saenchai Muaythaigym ខណៈ​ជើង​ខ្លាំង Lowen Tynanes វិល​មកកាន់​សង្វៀន​វិញ​ជាមួយនឹង​អតីត​ជើងឯក​ពិភពលោក Marat Gafurov៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

គ្រោះថ្នាក់ចរាចរណ៍
ចរាចរណ៍២០ នាទីutes មុន

នាយរងប៉ុស្ដិ៍ស្ទឹងមានជ័យទី២ ជួបគ្រោះថ្នាក់ចរាចរណ៍រថយន្ដកិនស្លាប់​​

ព័ត៌មានជាតិ៩ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ១០ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ១០ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម១០ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១៤ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ២០ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម