កីឡា
ប្រមុខសហព័ន្ធកីឡាទាញព្រ័ត្រដាក់ចេញយុទ្ធសាស្ត្រពង្រីកបរិមាណនិងគុណភាពកីឡាទាញព្រ័ត្រសម្រាប់ SEA Games ឆ្នាំ ២០២៣
ភ្នំពេញ ៖ លោក មាស សារិន ប្រធានសហ ព័ន្ធកីឡាទាញព្រ័ត្រកម្ពុជា បានមានប្រ សាសន៍ថា ដើម្បីឲ្យកីឡាទាញព្រ័ត្រនៅព្រះរាជាណាចក្រកម្ពុជា កាន់តែមានការរីកចម្រើនទាំងបរិមាណ និងគុណភាពសម្រាប់ចូលរួមក្នុងព្រឹត្តិការណ៍កីឡា SEA Games ឆ្នាំ២០២៣ ទទួលបានលទ្ធផលល្អនោះ លោកបានដាក់ចេញនូវអនុសាសន៍មួយចំនួន ដែលជំហានដំបូងគឺការបណ្តុះបណ្តាលថ្នាក់ថ្នាល បង្កើនបរិមាណកីឡាករ-កីឡាការិនី ក្លិប សមាគមកីឡាទាញព្រ័ត្រឲ្យបានទូលំទូលាយ យកចិត្តទុកដាក់រៀបចំនិងជំរុញនៅតាមបណ្តាសមាគម-ក្លិប ដើម្បីលើកកម្ពស់សមត្ថភាព ពង្រឹងសមត្ថភាពអាជ្ញាកណ្តាលចៅក្រមឲ្យកាន់តែល្អប្រសើរទាំងបរិមាណ និងគុណ ភាព ព្រមទាំងជំរុញឲ្យមានការរៀបចំការ ប្រកួតឲ្យបានច្រើន ការហ្វឹកហាត់ជាប្រចាំនៅតាមបណ្តាក្លិប សមាគម ។

ជាមួយនេះ ត្រូវពង្រឹងរចនាសម្ព័ន្ធគ្រប់ គ្រងផ្ទៃក្នុងសហព័ន្ធ ក្លិប សមាគមទូទាំងប្រទេស ប្រឹងប្រែងស្វែងរកដៃគូអភិវឌ្ឍបន្ថែមទៀត ដើម្បីបង្កើនព្រឹត្តិការណ៍ប្រកួតឲ្យបានច្រើនក្នុងមួយឆ្នាំតាមដែលអាចធ្វើបាន។

លោកប្រធានបន្ថែមទៀតថា សមាគមកីឡាទាញព្រ័ត្រនៃក្រសួង រាជធានី-ខេត្តទាំងអស់ត្រូវបញ្ជូនប្រតិភូកីឡារបស់ខ្លួនចូលរួមក្នុងការប្រកួត ប្រកបដោយស្មារតី មិត្តភាព សាមគ្គីភាព ការយោគយល់គ្នា ហើយគោរព បានត្រឹមត្រូវតាមបទបញ្ជាបច្ចេកទេសនៃការប្រកួតឈរលើស្មារតីទទួលខុសត្រូវខ្ពស់ ពោលគឺឈរលើស្មារតី កីឡាដើម្បីសុខភាព សន្តិ ភាព មិត្តភាព សាមគ្គីភាព បង្កើនគុណផលបច្ចេកទេស៕
ដោយ ៖ វិសិទ្ធ



-
សន្តិសុខសង្គម៦ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម២ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ចរាចរណ៍៧ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង