កីឡា
Jenelyn Olsim គ្រោងធ្វើឲ្យភ្ញាក់ផ្អើលខ្សែក្រវាត់ Grand Prix វគ្គ១/២ផ្តាច់ព្រ័ត្រស្អែក
ថ្វីបើទើបទទួលបានដំណឹងឲ្យចូលរួមប្រកួតមុនត្រឹមតែ៤ថ្ងៃ ប៉ុន្តែអ្នកលេងគុនចម្រុះហ្វីលីពីន Jenelyn Olsim មានអ្វីដែលពិសេសប្លែកនឹងធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើលសម្រាប់ការប្រកួតថ្ងៃសុក្រនេះ។
កីឡាការិនីហ្វីលីពីន Olsim ត្រូវប្រឈមនឹងខ្លាញីឥណ្ឌា Ritu Phogat ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រកម្មវិធីខ្សែក្រវាត់ពិភពលោក ONE Women’s Atomweight World Grand Prix នៅព្រឹត្តិការណ៍ផ្សាយផ្ទាល់ ONE: NEXTGEN ថ្ងៃសុក្រ ទី២៩ ខែតុលានេះ។ តាមពិតទៅ Olsim ទើបទទួលបានដំណឹងឲ្យចូលរួមប្រកួតក្នុងកម្មវិធីខ្សែក្រវាត់នេះ កាលពីថ្ងៃអង្គារក្នុងសប្តាហ៍នេះ ពោលគឺមុន៤ថ្ងៃប៉ុណ្ណោះ បន្ទាប់ពីកីឡាការិនីជប៉ុន Itsuki Hirata បានដកខ្លួនចេញកាលពីដើមសប្តាហ៍នេះដោយសារខ្លួនឡើងកម្តៅខ្លាំង ប៉ុន្តែមិនមែនឆ្លងកូវីដ-១៩ទេ។
កីឡាការិនីហ្វីលីពីនបាននិយាយថា ៖«ខ្ញុំមិនរំពឹងថាទទួលបានដំណឹងចូលរួមប្រកួតយ៉ាងខ្លីបែបនេះទេ។ រយៈពេលខ្លីហើយ ប្រកួតខ្សែក្រវាត់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រទៀត។ នេះជាឱកាសល្អកម្រណាស់ដែល ONE ផ្តល់ឲ្យខ្ញុំ»។
Jenelyn Olsim បានប្រកួតនៅស្ថាប័នប្រដាល់ពិភពលោកនេះពីរលើកហើយក្នុងនោះលើកទី១បញ្ឈប់ Maira Mazar និងលើកទី២ឈ្នះពិន្ទុ Bi Nguyen។ សម្រាប់ការប្រកួតខាងមុខនេះ Olsim បាននិយាយថា ៖«ខ្ញុំមានទំនុកចិត្តលើខ្លួនឯង។ ជឿជាក់ និងហ្វឹកហាត់រាល់ថ្ងៃតាំងពីមុនទទួលបានឱកាសលើកនេះម្ល៉េះ។ ខ្ញុំជឿថា ខ្ញុំអាចប្រកួតជាមួយនរណាក៏បានឲ្យផ្គូផ្គងជាមួយខ្ញុំ»។
«ខ្ញុំពិតជារំភើបរីករាយ។ វាក៏មានសម្ពាធខ្លះដែរក្នុងការប្រកួតខ្សែក្រវាត់ Grand Prix ហើយខ្ញុំត្រូវប៉ះ Ritu។ ខ្ញុំចូលចិត្តគាត់ ហើយខ្ញុំមានការជំរុញទឹកចិត្តតាមរយៈភាពយន្តរឿង ‘Dangal’របស់គាត់ ដូច្នេះមានសម្ពាធខ្លះហើយ តែខ្ញុំពេញចិត្ត»។ Olsim និយាយថា ៖«ទទួលស្គាល់ថា ជំនាញចំបាប់របស់គាត់ល្អ តែខ្ញុំអាចដោះស្រាយបាន។ ខ្ញុំចង់បញ្ជាក់ថា ខ្ញុំមិនមែនជាអ្នកជម្រើសចុងក្រោយនោះទេ។ ខ្ញុំគិតថា មានក្បាច់ក្រោមដោះស្រាយចំបាប់គាត់បាន»។
មែនទែនទៅ ពីរប្រកួតដែលទទួលបានជ័យជម្នះកន្លងមក គឺជួបដៃគូដែលមានសមត្ថភាពក្បាច់ក្រោមល្អៗ ដូច្នេះការជួប Ritu ដែលល្អចំបាប់ក៏គ្មានបញ្ហាសម្រាប់ Olsim ដែរ ហើយរឹតតែធ្វើឲ្យនាងមានទំនុកចិត្តទៅវិញ។
នាងនិយាយថា ៖«ខ្ញុំជឿជាក់លើខ្លួនឯង ដូច្នេះហើយបានជាខ្ញុំហ៊ាននិយាយ។ អ្នកគ្រប់គ្នានឹងភ្ញាក់ផ្អើល ហើយខ្ញុំមិនទុកឲ្យចៅក្រមជាអ្នកកាត់សេចក្តីទេ។ ខ្ញុំនឹងធ្វើអ្វីគ្រប់យ៉ាងដែលខ្ញុំមាន។ ខ្ញុំនឹងបញ្ឈប់ការប្រកួតនេះ គឺអាចប្រើក្បាច់ឲ្យអាជ្ញាកណ្តាលបញ្ឈប់ការប្រកួត ឬផ្តួលឲ្យសន្លប់តែម្តង»៕
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត