កីឡា
សង្វៀន«គុនខ្មែរអលស្តារ»ត្រួសត្រាយផ្លូវទៅកាន់ឆាកអន្តរជាតិ
កម្មវិធីប្រដាល់ថ្មី«គុនខ្មែរអលស្តារ»អាចត្រូវបានចាត់ទុកជាការត្រួសត្រាយផ្លូវសម្រាប់អ្នកលេងគុនខ្មែរចេញទៅប្រកួតនៅលើឆាកអន្តរជាតិទាំងកម្មវិធីថ្នាក់តំបន់ និងកម្មវិធីឯកជន។
ថ្វីបើប្រដាល់គុនខ្មែរមិនមានឈ្មោះប្រកួតផ្លូវការនៅព្រឹត្តិការណ៍កីឡាស៊ីហ្គេម ថ្នាក់តំបន់ ឬកម្មវិធីប្រដាល់អន្តរជាតិធំៗ ប៉ុន្តែនៅស៊ីហ្គេមមានមួយថៃ និងឃីកបុកសីង ហើយនៅសង្វៀនអន្តរជាតិដូចជា ONE Championship មានប្រដាល់មួយថៃ និងឃីកបុកសីងដែរ ដូច្នេះជំនាញទាំងនេះដូចគុនខ្មែរដែរ។

ប៉ុន្តែអ្វីដែលគួរឲ្យកត់សំគាល់គឺគោលការណ៍ប្រកួត និងទម្លាប់នៃការប្រកួតរបស់កីឡាទាំងនោះមានលក្ខណៈខុសគ្នាខ្លះៗពីគុនខ្មែរ ដូច្នេះហើយជាជើងខ្លាំងគុនខ្មែរចេញទៅវ៉ៃនៅក្រៅប្រទេសកម្រទទួលបានជោគជ័យ។ សម្រាប់គុនខ្មែរដើម្បីឲ្យទទួលបានជោគជ័យ និងល្បីល្បាញលើឆាកអន្តរជាតិត្រូវកែប្រែទម្លាប់ និងរបៀបនៃការប្រកួត។

ចំណុចទី១៖ ទម្លាប់ និងរបៀបនៃការប្រកួតគឺគុនខ្មែរត្រូវរៀនវ៉ៃ៣ទឹកសម្រាប់មិត្តភាព និង៥ទឹកសម្រាប់ខ្សែក្រវាត់។ ហេតុអ្វីវ៉ៃ៣ទឹក? ចម្លើយគឺថា បើប្រកួត៣ទឹកគឺវ៉ៃលឿន រហ័ស មិនស្ទាបស្ទង់និងមិនសម្តែងរេរាំ។ ការប្រកួតគុនខ្មែររយៈពេល៥ទឹកគឺកីឡាករភាគច្រើនវ៉ៃមួយៗហើយចេញរបៀបរាំតាមចង្វាក់ភ្លើង ដូច្នេះពេលចេញវ៉ៃនៅក្រៅប្រទេសទម្លាប់បែបនេះគឺយឹត។

ចំណុចទី២៖ ផ្លាស់ប្តូរហ្គង់ដៃ សង្វៀននៅខ្មែរមិនទាន់មានប្រើអំបោះឆៅរុំដៃឡើយ។ ដូច្នេះអ្នកលេងគុនខ្មែរត្រូវរៀនរុំ រៀនវ៉ៃ និងរៀនប្រើអំបោះឆៅលើដៃដើម្បីសាំនឹងទម្លាប់បែបនេះពេលចេញទៅក្រៅប្រទេស។ ជាក់ស្តែងឃើញកីឡាករគុនខ្មែរខ្លះបានឱកាសចេញទៅប្រកួតនៅក្រៅប្រទេសគឺវ៉ៃប្រើអំបោះឆៅ ដូច្នេះអត់ធ្លាប់សោះ។
ចំណុចទី៣៖ ប្រដាល់ឃីកបុកសីងមិនធ្លាប់មានប្រកួតនៅក្នុងស្រុកទេ ប៉ុន្តែកម្ពុជាបានបញ្ជូនកីឡាករគុនខ្មែរទៅប្រកួតនៅស៊ីហ្គេម ហើយពួកគាត់មួយចំនួនច្រឡំប្រើកែង និងជង្គង់ជាដើម ពីព្រោះពួកគាត់មិនធ្លាប់ប្រកួតឃីកបុកសីង ដូច្នេះចាំបាច់ត្រូវមានការប្រកួតឲ្យបានច្រើន និងញឹកញាប់ទើបចេញទៅប្រកួតយល់ពីបច្ចេកទេស និងច្បាប់កីឡានេះ។

ចំណុចទី៤៖ ការប្រកួតប្រដាល់សកលស្ទើរគ្រប់សង្វៀននៅភ្នំពេញបានឈប់ដាក់កីឡាករឡើងប្រកួតអស់ហើយ។ ប្រដាល់សកលមានក្នុងការប្រកួតផ្លូវការដូចជាស៊ីហ្គេមជាដើម ហើយកម្ពុជាក៏បញ្ជូនទៅប្រកួតរាល់លើកដែរ ប៉ុន្តែមិនសូវបានលទ្ធផលល្អឡើយ។ បើក្នុងស្រុកមិនមានកម្មវិធីប្រកួតប្រដាល់សកលច្រើន តែបែរជាបញ្ជូនទៅប្រកួតនៅស៊ីហ្គេម តើឲ្យទទួលបានលទ្ធផលល្អដូចម្តេចទៅ។
និយាយចំគឺ ហាត់ច្រើន អនុវត្តច្រើន ទើបមានលទ្ធផល។ អ្វីដែលគួរឲ្យកត់សំគាល់ទៀតនោះ ពេលនេះសហព័ន្ធកីឡាប្រដាល់សកលកម្ពុជាបានរៀបចំការប្រកួតសកលប្រចាំសប្តាហ៍ហើយដើម្បីត្រៀមស៊ីហ្គេមនៅវៀតណាមឆ្នាំ២០២២ និងកម្ពុជាឆ្នាំ២០២៣។

សរុបសេចក្តីមក កម្មវិធីប្រដាល់«គុនខ្មែរអលស្តារ ឬ Kun Khmer All Star»បានបង្ហាញនូវចំណុចទាំង៤ខាងលើដែលជាផ្នែកជួយអភិវឌ្ឍសមត្ថភាព ជំរុញការអនុវត្ត និងបង្កើនបទពិសោធដល់អ្នកលេងគុនខ្មែរអាចចេញទៅប្រកួតនៅក្រៅប្រទេសបានដូចព្រឹត្តិការណ៍កីឡាស៊ីហ្គេម និង ONE Championship ជាដើម៕
អត្ថបទ៖ វីរបុត្រ

-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២២ ម៉ោង ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?