Connect with us

កីឡា

អ្នកឡើងផ្ដាច់ព្រ័ត្រកម្មវិធី Atomweight World Grand Prix គឺ Stamp និង Phogat

បានផុស

នៅ

កីឡាការិនីពីររូប Stamp Fairtex និង Ritu “The Indian Tigress” Phogat ឈ្នះរៀងៗខ្លួននៅ ព្រឹត្តិការណ៍ ONE: NEXTGEN ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រកម្មវិធី ONE Women’s Atomweight World Grand Prix កាល​យប់​ថ្ងៃទី ២៩ តុលា ដើម្បី​ឡើង​ជួបគ្នា​វគ្គ​ផ្ដាច់ព្រ័ត្រ​នា​ខែធ្នូ ខាងមុខ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​កីឡាការិនី​ថៃ Stamp Fairtex បាន​យកឈ្នះ កីឡាការិនី​ប្រេ​ស៊ី​ល Julie Mezabarba ដោយ​ពិន្ទុ​ជា​ឯកច្ឆន្ទ​សម្រាប់​គូ​ឯក​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​យប់មិញ​។ ទឹក​ដំបូង Mezabarba ហាក់​មានប្រៀប​ដែល​ដើរ​សម្រុក ប៉ុន្តែ កីឡាការិនី​ថៃ​ចាំ​ត្រង​ពេល​កីឡាការិនី​ប្រេ​ស៊ី​ល​ដើរចូល និង​ចូល​ឱប​គ្នា​ប្រើ​ក្បាច់​ឃ្លេ​ច​ប្រមាណ​ជិត ២ នាទី មុន​វ៉ៃ​ឈរ​មួយ​ប្រាវ​រហូតដល់​ចប់​ទឹក​។ ប៉ុន្តែ ទឹក​ទី​២ Stamp មានប្រៀប​ខ្លាំង​ដែល​អាច​ប្រើ​កែង​វ៉ៃ​ពីលើ​ក្នុង​ជំហរ​ដេក​ផង និង​ប្រើ​កណ្ដាប់ដៃ​សំពង​ពីលើ​ផង រហូតដល់​ចប់​ទឹក​ទី​២​។ ទឹក​កាត់សេចក្ដី ចុងក្រោយ Mezabarba ព្យាយាម​សម្រុក វាយយក​ពិន្ទុ ប៉ុន្តែ សិស្ស​គុន​ក្លិប Fairtex មិន​ឲ្យ ជើង​ខ្លាំង​ប្រេ​ស៊ី​ល ដើរចូល​វ៉ៃ​ផ្ដេសផ្ដាស​បានទេ ប៉ុន្តែ មានឱកាស​ប្រើ​ក្បាច់​ទៅមក​មួយចំនួន​ចំៗ​។ ចប់​ការប្រកួត​៣ ទឹក Stamp ឈ្នះ Mezabarba ដោយ​ពិន្ទុ​ជា​ឯកច្ឆន្ទ​។

​កីឡាការិនី​ថៃ វ័យ ២៣ ឆ្នាំ​បាន​ថ្លែងថា​៖«​អរគុណ​ដល់​អ្នក​ទាំង​អស់​គ្នា​ដែល​បាន​គាំទ្រ​រូបខ្ញុំ​។ រាល់ថ្ងៃ ខ្ញុំ​គិតថា ខ្ញុំ​រីកចម្រើន​ទាំង​ក្បាច់​ប្រយុទ្ធ និង MMA (​គុន​ចម្រុះ​)​។ ខ្ញុំ​នឹង​កាន់តែ​ប្រសើរឡើង​ថែមទៀត​នៅ​ថ្ងៃមុខ​។ ខ្ញុំ​ចង់​ប្រាប់ Phogat ថា សូម​រៀបចំ​ឲ្យ​បានល្អ យើង​នឹង​ជួបគ្នា​ដើម្បី​ជើងឯក ហើយ​ខ្ញុំ​ក៏​ខ្លាំង​ជាង​នេះដែរ​»​។​

​ចំណែក​ខ្លា​ញី​ឥណ្ឌា Ritu “The Indian Tigress” Phogat យកឈ្នះ​កីឡាការិនី​ហ្វីលីពីន Jenelyn Olsim ដោយ​ពិន្ទុ​ជា​ឯកច្ឆន្ទ​នា​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​ដូចគ្នា​សម្រាប់​គូ​ទី​២​។ Phogat មានប្រៀប​ទាំង ៣ ទឹក​សម្រាប់​ការប្រកួត​យប់មិញ​នេះ​។

Phogat បាន​ថ្លែង​ក្រោយ​ការប្រកួត​បែបនេះ​៖ «​នេះ​ជា​រឿង​ដ៏​សំខាន់​ណាស់​សម្រាប់​ខ្ញុំ និង​ការប្រកួត​សំខាន់​ផងដែរ​។ ខ្ញុំ​ផ្ដោតអារម្មណ៍ ១០០% លើ​ការប្រកួត​នេះ​។ ព្រោះ​ខ្ញុំ​ចង់​ក្លាយជា​កីឡាការិនី​ឥណ្ឌា​ដំបូង​ឈ្នះ​ជើងឯក​ឯក​ពិភពលោក​។ នោះ​ហើយ​ជា​ហេតុផល​សំខាន់រ​បំផុត​របស់ខ្ញុំ​»​។

Stamp Fairtex និង Phogat ឡើង​ជួបគ្នា​វគ្គ​ផ្ដាច់ព្រ័ត្រ​កម្មវិធី ONE Women’s Atomweight World Grand Prix នៅ​ថ្ងៃទី ៣ ខែ ធ្នូ នាពេលខាងមុខ​។ អ្នកទទួល​ជ័យជម្នះ​កម្មវិធី​នេះ នឹង​កក់​កៅអី​ឡើងទៅ​ដណ្ដើម​ខ្សែក្រវាត់ ONE Women’s Atomweight ពី Angela Lee នា​ថ្ងៃ​អនាគត​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៩ ម៉ោង មុន

រដ្ឋមន្ត្រីសុខាភិបាល និងរដ្ឋមន្ត្រីការងារ ស្នើឱ្យកម្មករ និងពលរដ្ឋឈប់ពិសាភេសជ្ជៈផ្អែមប៉ូវកម្លាំង

ព័ត៌មានជាតិ១០ ម៉ោង មុន

អ្នក​រងរបួស​ដោយ​អគ្គិភ័យ ឆេះ​ក្លិប​កម្សាន្ដ មីតណាយព្រីមៀរ ៥នាក់ ទទួល​បាន​ថវិកា​ពី​អភិបាល​រាជធានីភ្នំពេញ

ព័ត៌មានជាតិ១០ ម៉ោង មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានជាតិ១១ ម៉ោង មុន

ពលរដ្ឋកម្ពុជា​ថ្កោលទោស ស៊ន តារា ដែល​កំពុង​វង្វេង​ប្រវត្តិសាស្រ្ត​ដោយលើកឡើងថា “អាមេរិក​មិន​ដែល​ទម្លាក់​គ្រាប់​បែក​សម្លាប់​ខ្មែរ”

ព័ត៌មានជាតិ១៣ ម៉ោង មុន

អ្នកនាំពាក្យ ថា មានអ្នកជាប់កាតព្វកិច្ច៧រូបមិនទាន់មកប្រកាសទ្រព្យសម្បត្តិ និងបំណុល

Sokha Hotels

ព័ត៌មានពេញនិយម