កីឡា
ម៉ាង ព្រហ្មម៉ាញ ចាញ់ដោយសារសម្រកទម្ងន់ ខណៈជើងថ្មី សែត សារិទ្ធ ចាញ់ជើងចាស់ វី សុភ័ស ដោយសារវ៉ៃចេញយឺត
កីឡាករជម្រើសជាតិប្រដាល់សកលកម្ពុជា ទូច ដេវីត បានវាយឈ្នះដោយពិន្ទុលើកីឡាករ ម៉ាង ព្រហ្មម៉ាញ នៅក្នុងព្រឹត្តិការណ៍ដណ្តើមប្រាក់លាន លើប្រភេទទម្ងន់ ៦៣,៥០០គីឡូក្រាម «Ultimate Boxing Champion ship 2021» កាលពីយប់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២១ នៅសង្វៀននាយកដ្ឋានអង្គរក្ស។
ម៉ាង ព្រហ្មម៉ាញ ចាញ់ ទូច ដេវីត ត្រឹមពិន្ទុប៉ុណ្ណោះ ក្រោយប្រកួតគ្នាបីទឹកពេញនោះ។ អ្នកប្រដាល់សាកលរូបនេះ បាននិយាយឲ្យដឹងថា “ការប្រកួតជាមួយនឹងទូចដេវីត ប្រកួតដណ្ដើមប្រាក់លាននេះ គឺខ្ញុំបានប្រឹងប្រែងអស់ពីសមត្ថភាពហើយ គឺខ្ញុំចាញ់ដោយសារការសម្រកទម្ងន់ មកពីខ្ញុំធំដូច្នេះត្រូវសម្រកទម្ងន់ដើម្បីវ៉ៃ ដែលធ្វើឲ្យខ្លួនខ្ញុំហ្នឹងគឺរាងខ្សោយកម្លាំងជាងទូច ដេវីដ។យ៉ាងណា ព្រហ្មម៉ាញ ថា និយាយពីសមត្ថភាព គឺពួកយើងគឺប្រហាក់ប្រហែលគ្នាទេ ព្រោះថាធ្លាប់ហាត់ក្នុងក្រុមជម្រើស ជាតិជាមួយគ្នា យើងដឹងពីសមត្ថភាពគ្នារួចហើយ ដេវីតមិនងាយស៊ីគេបានឡើយ ” ។
ចំពោះ សែត ដារិទ្ធ ដែលជាគូដណ្តើមប្រាក់លានដែរនោះ បានវ៉ៃចាញ់អ្នកប្រដាល់ វី សុភ័ស ដោយពិន្ទុ។ សម្រាប់ការចាញ់នេះ សែត សារិទ្ធ បានបញ្ជាក់ឲ្យដឹងថា “ សម្រាប់លទ្ធផលការ ប្រកួតលើកនេះ លោកបានទទួលស្គាល់ថា វី សុភ័ស មានការជឿនលឿនជាងមុន ហើយណាមួយគេមានដៃវែងជាង និងចេញលឿនជាងលោក ” ។ ទោះជាយ៉ាងណា វី សុភ័ស បានបញ្ជាក់ ឲ្យដឹងថា “ ថ្វីត្បិតតែការប្រកួតលើកនេះ ឈ្នះបាន១ប្រកួតទៀត ប៉ុន្តែទៅមុខទៀតជួបអ្នកខ្លាំងត្រូវខិតខំហាត់បន្ថែមទៀតទើបបាន ” ។
ជារួមអ្នកប្រដាល់ វី សុភ័ស និងទូច ដេវីដ ដែលជាអ្នកប្រដាល់ជម្រើសជាតិដូចគ្នានោះ បានបន្ថែមស្ថិតិឈ្នះនូវក្នុងកំណត់ត្រាប្រកួតរបស់ខ្លួនដូចគ្នា។ អ្នកប្រដាល់ទាំង ២រូបនេះប្រកួតគ្នាក្នុងគូប្រជែងប្រាក់លានក្នុងប្រភេទទម្ងន់៦៣,៥០គីឡូក្រាមដូចគ្នា។ ចំពោះគូប្រកួតក្នុងតំណែងគូពិសេសវិញនោះអ្នកប្រដាល់ថា រីវ៉ាមកពីសមាគមប្រ ដាល់ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុប្រកួតចាញ់ពិន្ទុអ្នកប្រដាល់អំខេមដែលជាអ្នកប្រដាល់ជម្រើសជាតិ។ សូមបញ្ជាក់ថា អ្នកប្រដាល់ទាំង២រូបនេះប្រកួតគ្នាក្នុងប្រភេទទម្ងន់៤៩គីឡូក្រាម។
ចំពោះការប្រកួតសម្រាប់គូធម្មតានោះអ្នកប្រដាល់លីន សេងហុងក្លិបបូរីរាជសីហ៍មានរិទ្ធប្រកួតឈ្នះអ្នកប្រដាល់ឈុន ប្រាក់ កាក់ក្លិបតាឯកដំបងដែកមានរិទ្ធខេត្តព្រៃវែងដោយពិន្ទុ។ អ្នកប្រដាល់លី ប៊ុនហ៊ួក្លិបមីស្ទ័រលីខេត្តសៀមរាប បានប្រើកណ្ដាប់ដៃផ្ដួលអ្នកប្រដាល់សយ ស៊ីថេងក្លិបឃ្លាំងមឿងកីឡាខេត្តពោធិ៍សាត់ឲ្យដួលសន្លប់មុនស្នូរជួងបញ្ចប់ទឹកទី១ ។អ្នកប្រដាល់លី វិបុលចំរើនក្លិបមីស្ទ័រលីខេត្តសៀមរាបប្រកួតបានត្រឹមស្មើពិន្ទុជាមួយអ្នកប្រដាល់ឆន ឈៀងរ៉ាក្លិបកងកេងមានរិទ្ធខេត្តបាត់ដំបង។ ឌុន សំណាងមកពីក្លិបអប់រំកាយខេត្ត កំ ពតប្រកួតចាញ់អ្នកប្រដាល់ញ៉ឹក ឈឿងមកពីសមាគមប្រដាល់ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុដោយពិន្ទុ។ អ្នកប្រដាល់ទាំង២រូបនេះ ប្រកួតគ្នាក្នុងប្រភេទទម្ងន់៦៤គីឡូក្រាម ។
លោក ប៊ុយ សោភ័ណ្ឌ អគ្គលេខាធិការសហព័ន្ធកីឡាប្រដាល់សាកលកម្ពុជាបានធ្វើការកត់សំគាល់ថាគុណភាពនៃការប្រកួតកាន់ខ្ពស់ដោយសារតែកីឡាករមានការប្រ កួតម្ល៉ោះហើយពួកគេព្យាយាមហ្វឹកហាត់។ កីឡាករគ្រប់រូបទាំការវាយលុកទាំងការការ ពារសុទ្ធតែធ្វើបានល្អដូចគ្នា។ លោកអគ្គលេខាធិការបន្តថា លោកកំពុងតែព្យាយាមទំនាក់ទំនងជាមួយទូរទស្សន៍នានា ដើម្បីសុំឲ្យគេបញ្ចូលកីឡាប្រដាល់សាកលឲ្យមាននូវក្នុងកម្មវីធីប្រកួតប្រចាំសប្ដាហ៍របស់គេ។ លោកដាក់ក្ដីសង្ឃឹមថាខាងទូរទស្សន៍នានា នឹងបើកបេះដូងទូលាយទទួលយកនូវសំណូមពររបស់លោក ដើម្បីបង្កើនសមត្ថភាពរបស់កីឡាករប្រដាល់សាកលជម្រើសជាតិ សម្រាប់ត្រៀមស៊ីហ្គេមឆ្នាំ២០២២នៅវៀតណាម និងស៊ីហ្គេមឆ្នាំ២០២៣នៅកម្ពុជា៕
អត្ថបទ៖ វិសិទ្ធ
-
ចរាចរណ៍៤ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ
-
ព័ត៌មានជាតិ២១ ម៉ោង ago
ក្រៅពីមិនសុំទោសជនតាំងខ្លួនជាសាស្តាហៅអ្នកប្រតិកម្មលើខ្លួនជា «មនុស្សល្ងង់ និងអគតិ»
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រសួងធម្មការកំពុងពិនិត្យវិធានការលើបុគ្គលដែលថាព្រះសង្ឃជាបន្ទុកពលរដ្ឋ និងមើលងាយព្រះត្រៃបិដក
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង ago
អគ្គីភ័យលេបត្របាក់ផ្ទះឈើតម្លៃជិត ៣ លានដុល្លារក្នុងថ្ងៃបុណ្យចូលឆ្នាំចិន នៅខេត្ត Lop Buri ប្រទេសថៃ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
របាយការណ៍បឋម៖ រថយន្តដឹកគ្រឿងចក្រលើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក