Connect with us

កីឡា

សាលី អ៊ូមើត ប្រជែងបានលេខ១ ក្នុងព្រឹត្តិការណ៍ Jet Ski Pro Tour 2021 ជុំទី១ នៅថៃ

បានផុស

នៅ

កីឡាករជើងខ្លាំងម៉ូតូទឹកកម្ពុជា សាលី អ៊ូមើត ប្រជែងបានចំណាត់ថ្នាក់លេខ១ ក្នុងព្រឹត្តិការណ៍ ប្រណាំងម៉ូតូទឹក ពានរង្វាន់អន្ដរជាតិ Jet Ski Pro Tour 2021 ជុំទី១ ក្រោយ​ឆ្លងកាត់​ការ​ប្រកួត​រយៈពេល២​ថ្ងៃ នៅ​ថ្ងៃទី​៣០​ និង​៣១ ខែតុលា​ នៅ​ប្រទេស​ថៃ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ព្រឹត្តិការណ៍​នេះ មាន​ប្រទេស​ចំនួន​៥​ចូលរួម រួមមាន​កម្ពុជា ឡាវ អាមេរិក អាល្លឺម៉ង់ និង​ម្ចាស់ ផ្ទះ​ថៃ ក្នុងនោះ មាន​កីឡាករ​ម៉ូតូ​ទឹក​ជម្រើសជាតិ​កម្ពុជា ៥​រូប ដូចជា ម៉ី​ន មូ​ស្ដា​ន​, ម៉ី​ន អូស្មាន​, កៃ វ៉ាន់​ស៊ី​ដែន​, សាលី ហ្វី​លីន និង សាលី អ៊ូ​មើ​ត ផ្ទាល់។ សាលី អ៊ូ​មើ​ត បន្ដថា ខ្លួន និង ម៉ី​ន មូ​ស្ដា​ន បាន​ប្រកួត​វិញ្ញាសា Pro Am Ski Modified ខណៈ​លទ្ធផល អ៊ូ​មើ​ត ដណ្ដើមបាន​ចំណាត់ថ្នាក់​លេខ​១ ក្នុងចំណោម​កីឡាករ ៨​នាក់ ឯ​មូ​ស្ដា​ន ទទួលបាន​លេខ​៦ បន្ទាប់ពី​រូបគេ ប៉ះទង្គិច​ជាមួយ​គូប្រជែង ក្នុង ការប្រកួត​ជុំ​ទី​៣​។ រីឯ​កីឡាករ​វ័យ ក្មេង ៣​រូប​ផ្សេងទៀត ទទួលបាន​ត្រឹម​ចំណាត់ ថ្នាក់​លេខ​៦ និង​លេខ​៧ ប៉ុណ្ណោះ​។​

ម្ចាស់​មេដាយមាស​កីឡា​អាស៊ី ឆ្នាំ​២០១៨​បន្តថា ព្រឹត្តិការណ៍ Jet Ski Pro Tour 2021 បែង ចែក​ការប្រកួត​ជា ៤​ដំណាក់កាល ឬ ៤​ជុំ​ធំៗ ដោយ ជុំ​ទី​១ ទើប​បញ្ចប់​ការប្រកួត កាលពី​ល្ងាច​ថ្ងៃទី​៣១​តុលា ចំពោះ​ជុំ​ទី​២ គ្រោង ប្រ កួត នា​ថ្ងៃទី​២០-២១ ខែវិច្ឆិកា ខាងមុខ នៅ​ទីក្រុង​ប៉ា​តា​យ៉ា ប្រទេស​ថៃ ឯ​ជុំ​ទី​៣ និង​ជុំ​ទី​៤ គណៈកម្មការ​រៀបចំ​កា​រ​ប្រកួត នៅ​មិនទាន់​កំណត់​កាល បរិច្ឆេទ​ប្រកួត​នោះទេ៕​

អត្ថបទ៖ វិ​សិទ្ធ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម២២ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

សន្តិសុខសង្គម៣ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម