Connect with us

កីឡា

ជួបគ្នាវគ្គផ្តាច់ព្រ័ត្រ Ritu ជឿជាក់ថា «Stamp មិនអាចបញ្ឈប់ខ្ញុំបានទេ»

បានផុស

នៅ

អ្នកលេងគុនចម្រុះរហស្សនាម«ខ្លាញីឥណ្ឌា» Ritu Phohat បានឡើងវគ្គផ្តាច់ព្រ័ត្រកម្មវិធីខ្សែក្រវាត់នារីពិភពលោក ONE Women’s Atomweight World Grand Prix បន្ទាប់ពី​បាន​ប្រកួត​ឈ្នះ​កីឡាការិនី​ហ្វីលីពីន Jenelyn Olsim ដោយ​ពិន្ទុ​នៅ​ព្រឹត្តិការណ៍ ONE: NEXTGEN កាល​ថ្ងៃទី​២៩ ខែតុលា​កន្លងទៅនេះ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​សម្រាប់​វគ្គ​ផ្តាច់ព្រ័ត្រ Ritu ត្រូវ​ជួបនឹង​កីឡាការិនី​ថៃ Stamp Fairtex ដែល​បាន​យកឈ្នះ​កីឡាការិនី​ប្រេ​ស៊ី​ល Julie Mazabarba ក្នុង​រាត្រី​ជាមួយគ្នា​។ និយាយ​ពី​ការប្រកួត​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ កីឡាការិនី​ឥណ្ឌា​នេះ​ប្រាប់​ប្រាប់ថា Olsim មាន​របៀប​ការពារ​ល្អ និង​ក្បាច់​វ៉ៃ​ឈរ​គ្រោះថ្នាក់ ប៉ុន្តែ​ខ្សោយ​ជំនាញ​ក្រោម ដូច្នេះហើយ​ទើបបាន​ជាង​គ្របដណ្តប់​ខ្លាំង​ផ្នែក​ក្រោម​។

«​ខ្ញុំ​ដឹងថា គាត់​ល្អ ដូច្នេះ​ខ្ញុំ​គ្មានអ្វី​ភ្ញាក់ផ្អើល​ទេ ពីព្រោះ​ខ្ញុំ​បាន​ត្រៀមខ្លួន​សម្រាប់​ប្រកួត​ជាមួយនឹង​សមត្ថភាព​រប​ស់ Olsim ហើយ​»​។ Phogat បាន​រៀបរាប់ និង​បញ្ជាក់ថា ៖«​ខ្ញុំ​មាន​អារម្មណ៍​ពិតជា​អស្ចារ្យ​ណាស់ ហើយ​ឥឡូវនេះ ខ្ញុំ​បាន​បោះជំហាន​ទៅ​កៀក​នឹង​គោលដៅ​របស់ខ្ញុំ​ហើយ​»​។​

Ritu បាន​ប្រាប់ថា ៖«​ខ្ញុំ​បាន​មើល​ការ​វ៉ៃ​របស់ Stamp យ៉ាង​ដិតដល់ ដូច្នេះ​ខ្ញុំ​ដឹង​ពីអ្វី​ដែល​ត្រូវធ្វើ​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​។ ខ្ញុំ​នឹង​បង្កើន​ការហ្វឹកហាត់ ហើយ​គ្មាន​នរណាម្នាក់​អាច​បញ្ឈប់​ខ្ញុំ​បាន​ពី​ការយក​ខ្សែក្រវាត់​ដាក់​លើ​ស្មា​បានទេ​»​។

​ថ្វីបើ Stamp ធ្លាប់​ឈ្នះ​ជើងឯក​ឃី​ក​បុក​សី​ង​ពិភពលោក និង​មួយ​ថៃ​ពិភពលោក ហើយ​ឥឡូវ​ឈានដល់​វគ្គ​ផ្តាច់ព្រ័ត្រ​ខ្សែក្រវាត់​ជំនាញ​គុន​ចម្រុះ​ថែមទៀត ប៉ុន្តែ Ritu យល់ឃើញថា កីឡាការិនី​ថៃ​ម្នាក់នេះ ​មិនទាន់​ជួប​ដៃគូ​ពូកែ​ជំនាញ​ក្រោម​ពិតប្រាកដ​នោះទេ​។ «​ខ្ញុំ​គិតថា Stamp នឹង​ញញើត​ខ្ញុំ​មិន​ខាន ពីព្រោះ​គាត់​បានឃើញ​ជំនាញ​ចំបាប់​ដ៏​គ្រោះថ្នាក់​របស់ខ្ញុំ​ហើយ​»​។ Phogat បាន​និយាយ​។ «​គាត់​មិនអាច​មើលស្រាល​ខ្ញុំ​បានទេ ពីព្រោះ​អ្វីៗ​ទាំងអស់​គាត់​បានឃើញ​ច្បាស់​នឹង​ភ្នែក​ហើយ​។ ខ្ញុំ​នឹង​កាន់តែ​គ្រោះថ្នាក់​។ ខ្ញុំ​នឹង​កាន់តែ​ធ្វើ​ឲ្យ​ដៃគូ​បន្ទាប់​ភ្លឺភ្នែក​»​។

​ខ្លា​ញី​ឥណ្ឌា Phogat ត្រូវបាន​គេ​មើលឃើញថា ជា​បេក្ខនារី​ម្នាក់​ដែលមាន​ជំនាញ​ក្រោម​ល្អ​ជាងគេ​ក្នុងចំណោម​បេ​ក្ខ​នារី​៨​នាក់​ពីដំបូង ហើយ​ដល់ពេល​នាង​កាន់តែ​បង្ហាញ​សមត្ថភាព​ក្រោម​គ្រោះថ្នាក់​នៅពេល​ធ្វើដំណើរ​ដ​ល់វគ្គ​ផ្តាច់ព្រ័ត្រ​។ Phogat បញ្ជាក់ថា ៖«​ពេល​ខ្ញុំ​ឡើង​សង្វៀន ខ្ញុំ​បញ្ជាក់​ឲ្យ​ឃើញថា ខ្ញុំ​ស័ក្តិសម​មកដល់​ទីនេះ ហើយ​ខ្ញុំ​ជា​កីឡាការិនី​ល្អ​ជាងគេ​ក្នុង​ទម្ងន់ atomweight​។ ខ្ញុំ​នឹងធ្វើ​គ្រប់យ៉ាង​ដើម្បី​យកឈ្នះ Stamp ឲ្យ​បាន​»​។

​រវាង Ritu និង Stamp, អ្នក​ដែល​បាន​ក្លាយជា​ជើងឯក ONE Women’s Atomweight World Grand Prix នឹង​បន្តដំណើរ​ទៅ​ប្រកួត​ដណ្តើម​ខ្សែក្រវាត់​ពិភពលោក​ជាមួយ​កីឡាការិនី​សិង្ហ​បុរី Angela Lee ដែល​ទើបតែ​វិល​ចូល​ជំរំ​ហ្វឹកហាត់ ក្រោយពេល​សម្រាលកូន​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

អភិបាលរាជធានី ៖ ផ្លូវថ្មើជើង(Walk street) ជំហររបស់រដ្ឋបាលរាជធានី គឺបន្តធ្វើឱ្យកាន់តែល្អ ដើម្បីទាក់ទាញភ្ញៀវជាតិ-អន្តរជាតិកាន់តែច្រើន

ព័ត៌មានជាតិ២ ម៉ោង មុន

ស្នងការ​នគរបាលខេត្ត ផ្តាំផ្ញើ​ឱ្យកងកម្លាំងឈរ​ជើង​ការពារ​តាម​ខ្សែ​បន្ទាត់​ព្រំដែន​ បង្កើន​ការ​យកចិត្តទុកដាក់​ដើរ​ល្បាតឱ្យបានជាប្រចាំ

ព័ត៌មានជាតិ៣ ម៉ោង មុន

ឯកអគ្គរដ្ឋទូតនេប៉ាល់ថ្មីប្រចាំកម្ពុជា ប្ដេជ្ញាពង្រឹង និងពង្រីកទំនាក់ទំនងនេប៉ាល់-កម្ពុជា ឱ្យរីកចម្រើនថែមទៀត

ព័ត៌មានជាតិ៣ ម៉ោង មុន

អ្នកវិភាគ និងអ្នកឃ្លាំមើល ចាត់ទុកចលនាជាតិតស៊ូរបស់ទណ្ឌិត សម រង្ស៊ី ជាសកម្មភាពដើរបញ្ច្រាសទិសពីលទ្ធិប្រជាធិបតេយ្យ

ព័ត៌មានជាតិ៣ ម៉ោង មុន

បុគ្គលតាំងខ្លួនជាលោក ​ស៊ិន ស៊ីសាមុត​ ចាប់​ជាតិ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅតុលាការ ពាក់ព័ន្ធការញុះញង់

Sokha Hotels

ព័ត៌មានពេញនិយម