កីឡា
CAMSOC អំពាវនាវពលរដ្ឋជនពិការ ចូលហ្វឹកហាត់ ត្រៀម អាស៊ានប៉ារ៉ាហ្គេម ២០២៣
គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី ៣២ ឆ្នាំ ២០២៣ (CAMSOC) បានចាត់ទុកថា ប្រភេទកីឡាជនពិការធ្លាប់មានសក្តានុពលខ្លាំងក្លា ដោយធ្លាប់ឈ្នះមេដាយមាស មេដាយប្រាក់ និងមេដាយសំរឹទ្ធ ជាច្រើនព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម នាពេលកន្លងមក ប៉ុន្តែយើងកំពុងពង្រឹងសមត្ថភាពបន្ថែម ដើម្បីដណ្តើមកិត្តិយសដ៏ធំធេង ក្នុងឋានៈជាម្ចាស់ផ្ទះនៃការប្រកួតកីឡាជនពិការ ឆ្នាំ២០២៣។ ជាមួយគ្នានោះ យើងកំពុងកៀរគរស្វែងរកកីឡាករ កីឡាការិនីជនពិការប្រកបដោយទេពកោសល្យ និងឆន្ទៈមោះមុតបន្ថែមទៀត។

លោក វ៉ាត់ ចំរើន អគ្គលេខាធិការ នៃគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី ៣២ ឆ្នាំ ២០២៣ (CAMSOC) បានធ្វើការអំពាវនាវបែបនេះ ក្រោយបញ្ចប់កិច្ចប្រជុំប្រចាំសប្តាហ៍ កាលពីល្ងាចថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២១ ក្រោមវត្តមានលោកបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្ត្រៃយ៍ CAMSOC។
លោកអគ្គលេខាធិការ បានមានប្រសាសន៍ថា៖ “ប្រជាពលរដ្ឋជាជនពិការ ទាំងយុវជន និងអ្នកដែលមានកម្លាំងមាំមួន អាចលេងកីឡាបាន អាចទាក់ទងមក CAMSOC ឬ គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា ដើម្បីចូលរួមហ្វឹកហាត់ក្នុងក្រុមជម្រើសជាតិជនពិការ។ យើងនៅខ្វះខាតអត្តពលិកពិការច្រើនទៀត ជាពិសេសគឺកីឡាការិនីពិការនៅមានតិចនៅឡើយ ខណៈកីឡាការិនីពិការភាពនៅក្នុងអាស៊ាន ក៏នៅមានចំនួនតិចតួចនៅឡើយដែរ”។
ជាធម្មតាការប្រកួតកីឡាជនពិការនេះ ត្រូវបានធ្វើឡើងក្រោយបញ្ចប់ការប្រកួតស៊ីហ្គេមប្រមាណ២សប្តាហ៍ រៀងរាល់២ឆ្នាំម្តង។ លោកវ៉ាត់ ចំរើន បញ្ជាក់ថា នៅក្នុងកិច្ចប្រជុំប្រចាំសប្តាហ៍លើកនេះ CAMSOC បានធ្វើផែនការលម្អិត ស្តីពីការត្រៀមរៀបចំការប្រកួតកីឡាជនពិការ ដោយកំណត់ជាគោលការណ៍ចំនួន ១៣ ប្រភេទកីឡា ជាមួយនឹងការរៀបចំឱ្យមានហេដ្ឋារចនាសម្ព័ន្ធកីឡាជនពិការ និងការប្រើប្រាស់គណៈកម្មការជំនាញនានារបស់ CAMSOC ដើម្បីបម្រើការរួមគ្នាជាមួយនឹងគណៈកម្មការរៀបចំការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម។

លោក វ៉ាត់ ចំរើន បានមានប្រសាសន៍ដោយបានបង្ហាញពីមោទនភាពចំពោះកម្ពុជា ដែលបានទទួលធ្វើម្ចាស់ផ្ទះស៊ីហ្គេម លើកទី ៣២ និងការប្រកួតកីឡាជនពិការអាស៊ានប៉ារ៉ាហ្គេមលើកទី ១២ ឆ្នាំ ២០២៣ បន្ទាប់ពីព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម ចំនួន ២ លើកចុងក្រោយនោះ ត្រូវបានលុបចោល។ លោកបញ្ជាក់ថា អាស៊ានប៉ារ៉ាហ្គេម ២ លើកចុងក្រោយ ដែលលុបចោលនោះ គឺទី១ អាស៊ានប៉ារ៉ាហ្គេម លើកទី១០ កាលពីឆ្នាំ២០១៩ នៅប្រទេសហ្វីលីពីន និងលើកទី២ អាស៊ានប៉ារ៉ាហ្គេមលើកទី ១១ នៅប្រទេសវៀតណាម នាឆ្នាំ ២០២២ ខាងមុខ។
ដូចនេះ កម្ពុជាពិតជាមានមោទនភាពដែលខ្លួនកំពុងសម្រួចគោលដៅប្រកបដោយភាពជឿជាក់ក្នុងការរៀបចំឡើងវិញ សម្រាប់ការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣។ អាស៊ានប៉ារ៉ាហ្គេម ២ លើកនេះ ម្ចាស់ផ្ទះមិនធ្វើដោយលុបចោលតែម្តង ប៉ុន្តែពេលដល់វេនកម្ពុជា គឺយើងរៀបចំធ្វើ។ លោកអគ្គលេខាធិការ CAMSOC លើកឡើងថា ការបំពាក់ឧបករណ៍សម្ភារៈបច្ចេកទេស ផ្តល់គ្រូបង្វឹកបរទេស ការផ្គត់ផ្គង់ ក៏ដូចជាការឧបត្ថម្ភលើកទឹកចិត្តសម្រាប់ប្រភេទកីឡាជនពិការ ក៏ត្រូវបានយកចិត្តទុកដាក់ខ្ពស់ក្នុងការផ្គត់ផ្គង់ជូនដូចគ្នា ជាមួយនឹងប្រភេទកីឡាមិនពិការដែរ។

ទាំងអស់នេះ គឺជាការយកចិត្តទុកដាក់ខ្ពស់របស់សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិនិងជាប្រធាន CAMSOC ក៏ដូចជាឯកឧត្តមបណ្ឌិត ថោង ខុន អនុប្រធានអចិន្ត្រៃយ៍ CAMSOC ធ្វើយ៉ាងណាជំរុញឱ្យព្រឹត្តិការណ៍កីឡាជនពិការនេះ មានសមភាពដូចគ្នានឹងកីឡាមិនពិការ ព្រមទាំងសម្រួចគោលដៅការប្រកួតអាស៊ានប៉ារ៉ាហ្គេមលើកទី ១២ ឱ្យទទួលបានជោគជ័យជាប្រវត្តិសាស្ត្រ ដូចគ្នានឹងស៊ីហ្គេមលើកទី ៣២ ដែរ៕
អត្ថបទ៖ វិសិទ្ធ

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់