កីឡា
Stamp ថាមានផែនការដើម្បីយកឈ្នះ Phogat នាវគ្គផ្ដាច់ព្រ័ត្រ
Stamp Fairtex មានក្ដីសុបិនចង់ក្លាយជាកីឡាការិនីគ្រងខ្សែក្រវាត់ ៣ ប្រភេទកីឡានៅសង្វៀន ONE Championship បន្ទាប់ពីរូបគេឈ្នះជើងឯក ONE Women’s Atomweight World Grand Prix នៅវគ្គផ្ដាច់ព្រ័ត្រ។
កាលវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ កីឡាការិនីថៃ បានយកឈ្នះកីឡាការិនីប្រេស៊ីល Julie Mezabarba នៅព្រឹត្តិការណ៍ ONE: NEXTGEN កាលថ្ងៃសុក្រសប្ដាហ៍មុនដើម្បីឡើងជួបខ្លាញីឥណ្ឌា Ritu “The Indian Tigress” Phogat នៅវគ្គផ្ដាច់ព្រ័ត្រ។
មុនការប្រកួតវគ្គផ្ដាច់ព្រ័ត្រ អតីតម្ចាស់ខ្សែក្រវាត់មួយថៃ និងឃីកបុកសីង បានបង្ហាញថាគេមានជំនាញប្រកួតឈរកម្រិតកំពូល និងក្បាច់ដេកទៀតផងកម្រិតខ្ពស់ ក្នុងការប្រកួតគុនចម្រុះ។
Stamp បានថ្លែងថា ៖«ការប្រកួត MMA មិនមែនមួយថៃ។ ប៉ុន្តែជំនាញរបស់ខ្ញុំ គឺ មួយថៃ ហើយ Julie ជំនាញឃីកបុកសីង។ គេបានព្យាយាមប្រើឃីកបុកសីងជាមួយខ្ញុំ។ ដូច្នេះទើបខ្ញុំប្រើមួយថៃ ជាមួយគេ។ ខ្ញុំដឹងថា ខ្ញុំប្រសើរជាងរូបគេ ហើយគេនឹងចាញ់ខ្ញុំ។ មួយទៀត ខ្ញុំការពារការចូលចាប់របស់ Julie បានល្អផង»។
កីឡាការិនីថៃនៅតែចិញ្ចឹមចិត្តឡើងទៅដណ្ដើមខ្សែក្រវាត់ ONE Women’s Atomweight World Title ពីកីឡាការិនីអាមេរិក-សិង្ហបុរី “Unstoppable” Angela Lee នាពេលខាងមុខ។ ដូច្នេះ រឿងនេះអាចកើតឡើង បើសិនរូបគេទទួលជ័យជម្នះនៅវគ្គផ្ដាច់ព្រ័ត្រ Grand Prix។ សិស្សគុនក្លិប Fairtex បង្ហើបអំពី Ritu ថា៖«គេពិតជាគូប្រជែងខ្លាំង។ ខ្ញុំត្រូវធ្វើឲ្យល្អបំផុត ព្រោះគេពូកែប្រកួតដេក និង ចំបាប់ផង។ ខ្ញុំហ្វឹកហាត់ឲ្យល្អ ជាពិសេសផែនការលើជំនាញចាប់ផ្ដួល។ ខ្ញុំត្រូវរៀបចំឲ្យឆ្លាតជាងរូបគេ»។
កីឡាការិនីវ័យ ២៣ ឆ្នាំសង្កត់ធ្ងន់ថា ៖ «បើសិនខ្ញុំរក្សាការប្រកួតឲ្យឆ្ងាយ ជាមួយ Ritu ខ្ញុំនឹងអាចចេញកណ្ដាប់ដៃ,ចាប់អុក, ប្រើជង្គង់, ទាត់ ហើយខ្ញុំនឹងឈ្នះការប្រកួតនេះ»។
គួរដឹងថា វគ្គ ONE Women’s Atomweight World Grand Prix គ្រោងនឹងធ្វើឡើងនាដើមខែ ធ្នូ ខាងមុខ ដែលជាការប្រកួតជក់ចិត្តដណ្ដើមកៅអីឡើងជួប Angela Lee៕
-
ចរាចរណ៍១ សប្តាហ៍ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ចរាចរណ៍២ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ជីវិតកម្សាន្ដ១៣ ម៉ោង ago
នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ១២ ម៉ោង ago
ក្រសួងធម្មការកំពុងពិនិត្យវិធានការលើបុគ្គលដែលថាព្រះសង្ឃជាបន្ទុកពលរដ្ឋ និងមើលងាយព្រះត្រៃបិដក
-
ព័ត៌មានជាតិ២ ថ្ងៃ ago
របាយការណ៍បឋម៖ រថយន្តដឹកគ្រឿងចក្រលើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក