កីឡា
លទ្ធផលហែលទឹកចម្ងាយឆ្ងាយ របស់កីឡាករ-កីឡាការិនីក្មេងៗ ធ្វើឲ្យសហព័ន្ធស្រឡាំងកាំងនិងភ្ញាក់ផ្អើល
កីឡាករ កីឡាការិនីហែលទឹកក្មេងៗ បានធ្វើឲ្យសហព័ន្ធកីឡាហែលទឹក មានការស្រឡាំងកាំង និងភ្ញាក់ផ្អើល ដោយសារតែលទ្ធផលរបស់ពួកគេមានការវិវឌ្ឍកាន់តែល្អ។

ការប្រកួតហែលទឹកចម្ងាយឆ្ងាយ(Open Water)ដែលធ្វើឡើងនៅថ្ងៃទី៧តុលាម្សិលមិញនេះ លោកហែម គីរី ដែលជាអគ្គលេខាធិការសហព័ន្ធខ្មែរកីឡាហែលទឹក បានចាត់ទុកថាសមត្ថភាពរបស់កីឡាករ កីឡាការិនីមានការប្រែប្រួលល្អជាងមុន ។

ការប្រកួតនេះធ្វើក្នុងអាងទឹកនៃមជ្ឈមណ្ឌលហែលទឹក នាពហុកីឡដ្ឋានជាតិមរតកតេជោ ដោយកីឡាករហែលចម្ងាយ៥,០០០ម៉ែត្រ និង កីឡាការិនីហែលចម្ងាយ៣,០០០ម៉ែត្រ ។
សម្រាប់កីឡាករដែលហែលចម្ងាយ៥,០០០ ម៉ែត្រនោះ ចំណាត់ថ្នាក់លេខ១ បានទៅកីឡាករ ឌឿន វ៉ាត់ធីឌុន ជាកីឡាករជម្រើសជាតិឆ្នាំ២០២១ មកពីក្លិបក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុដោយហែលក្នុងថិរវេលា១ម៉ោង១០នាទី ០៣ វិនាទី៣០។ លេខ២កីឡាករ ហែម ប៉ុច ជាកីឡាករជម្រើសជាតិឆ្នាំ២០២១ មកពីក្រសួងមហាផ្ទៃ ដែលហែលក្នុងថិរវេលា១ម៉ោង១០នាទី០៣វិនាទី ៦៧ និង ចំណាត់ថ្នាក់លេខ៣បានទៅលើកីឡាករ ទួន ទិត្យសត្យា ជាកីឡាករជម្រើសជាតិឆ្នាំ ២០២១ មកពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុដែលប្រើថិរវេលាហែល១ម៉ោង១០នាទី០៤វិនាទី៧៤ ។


សម្រាប់កីឡាការិនី ដែលហែលចម្ងាយ ៣,០០០ម៉ែត្រវិញនោះ ចំណាត់ថ្នាក់លេខ១បានទៅកីឡាការិនីវ័យក្មេងអាយុ១២ឆ្នាំ ឃឺន ច័ន្ទចរិយា ជាកីឡាការិនីជម្រើសជាតិឆ្នាំ២០២១ មកពីក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុ ដែលប្រើពេល៤៥នាទី ០៨វិនាទី៩៦។ ចំណាត់ថ្នាក់លេខ២កីឡាការិនី កាំង មុយនីន ជាកីឡាការិនីជម្រើសជាតិឆ្នាំ២០២១ មកពីក្រសួងសាធារណការណ៍ និង ដឹកជញ្ជូន ដែលប្រើដោយហែលក្នុងថិរវេលា៤៥នាទី១០វិនាទី១៤។ ចំណាត់ថ្នាក់លេខ៣កីឡា ការិនី សុខ វរល័ក្ខណ៍ ជាកីឡាការិនីជម្រើសជាតិឆ្នាំ២០២១ មកពីក្រសួងមហាផ្ទៃ ដោយហែល ក្នុងថិរវេលា៤៥នាទី១១វិនាទី០៥ ។

សូមបញ្ជាក់ថា ការប្រកួតកីឡាហែលទឹកចម្ងាយឆ្ងាយនេះ កម្ពុជាចខាប់ផ្ដើមរៀមចំតាំងពីឆ្នាំ ១៩៩៣ដល់ឆ្នាំ១៩៩៩មកម្ល៉េះ ដែលកាលនោះប្រកួតនៅក្នុងទន្លេមុខព្រះបរមរាជវាំងតែម្ដង។កាលនោះលោកហែម ថុន ជាអគ្គលេខាធិការរបស់សហព័ន្ធ ហើយលោកហែម គីរីដែលជាអគ្គលេខាធិការសហព័ន្ធសព្វថ្ងៃនេះ នៅជាកីឡាករនៅឡើយទេ ដោយលោកប្រជែងបានចំណាតថ្នាក់លេខ១រៀងរាល់ឆ្នាំ ។
ការប្រកួតកាលនោះ មានចំនួន៣វិញ្ញាសា គឺវិញ្ញាសាសម្រាប់មហាជន ដែលប្រកួតចម្ងាយ ៨០០ម៉ែត្រដោយចេញដំណើរពីស្ពានជ្រោយចង្វារមកបញ្ចប់នៅមុខព្រះបរមរាជវាំង។ សម្រាប់កីឡាការិនីហែលចម្ងាយ១,៦០០ម៉ែត្រ ដែលចេញដំណើរពីមុខវាំងទៅស្ពានជ្រោយចង្វារនិងត្រឡប់មកបញ្ចប់នៅមុខវាំងវិញ។ សម្រាប់បុរសហែលចម្ងាយ៣,២០០ម៉ែត្រ ដោយចេញដំណើរពីមុខព្រះបរមរាជវាំងឆ្ពោះទៅកាន់ស្ពានជ្រោយចង្វារចំនួន២ជើងទើបបញ្ចប់។ ក្រៅពីព្រឹត្តិការណ៍នោះកន្លងមក ក៏មានការប្រកួតក្នុងពិធីបុណ្យសមុទ្រនៅខេត្តព្រះសីហនុ និង ខេត្តកោះកុង និងប្រកួតក្នុងព្រឹត្តិការណ៍បុណ្យទន្លេនៅខេត្តក្រចេះ និង ខេត្តកំពង់ចាម និងក្រុងតាខ្មៅខេត្តកណ្ដាល ។
ការរៀបចំការប្រកួតនេះ ត្រូវបានលោកអគ្គលេខាធិការលើកឡើងថា គឺដើម្បីបំផុសចលនាកីឡាហែលទឹកទីឆ្ងាយនៅកម្ពុជាឲ្យ កាន់តែផុសផុលឡើងជាមួយសហព័ន្ធកីឡាហែលទឹកអន្តរជាតិ(FINA)និងផ្តល់ឱកាសជូនដល់កីឡាករកីឡាការិនីហែលទឹកជម្រើសជាតិកម្ពុជា ដែលកំពុងបិទខ្ទប់ហ្វឹកហាត់ នៅពហុកីឡដ្ឋានជាតិមរតកតេជោ បង្កើនបច្ចេកទេស បន្ទាប់ពីហ្វឹកហាត់ ក្នុងវិបត្តិជំងឺកូវីដ-១៩ ជាយូរដោយមិនមានការប្រកួត។

លោក ហែម គីរី សង្កត់ធ្ងន់ថា ប្រភេទវិញ្ញាសា Open Water នេះមិនទាន់ផ្តោតសំខាន់ ឬកំណត់ថាមាន ឬអត់ សម្រាប់ការទទួលធ្វើម្ចាស់ផ្ទះការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅឡើយទេ ដោយយើងចង់បង្កើតឲ្យមានធនធានឲ្យបានច្រើនលើវិញ្ញាសានេះ សម្រាប់ការប្រកួតស៊ីហ្គេម ក្រោយឆ្នាំ២០២៣ ឬការប្រកួតអន្តរជាតិ នាពេលខាងមុខ៕
អត្ថបទ៖ វិសិទ្ធ

-
សន្តិសុខសង្គម១៤ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៧ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?