កីឡា
២ រឿងដែលចាប់អារម្មណ៍បំផុតនៅថ្ងៃសុក្រនេះនៃសង្វៀន ONE: NEXTGEN II
ONE: NEXTGEN II នឹងបង្ហាញគូប្រកួតគុនចម្រុះ, ឃីកបុកសីង, និងមួយថៃ ដែលនឹងផ្ដល់ភាពរីករាយដល់អ្នកគាំទ្រទូទាំងពិភពលោក។ អ្នកជំនាញផ្ដួលគូប្រកួតឲ្យសន្លប់ និងកីឡាករប្រយុទ្ធល្អៗ នឹងបង្ហាញខ្លួនឲ្យល្អបំផុតនាថ្ងៃសុក្រទី១២ ខែវិច្ឆិកានេះ។ ប៉ុន្តែ ២រឿងនេះនឹងល្អមើលនៅសង្វៀន ONE: NEXTGEN II ពីកីឡដ្ឋាន Singapore Indoor Stadium។
គូបម្រុងឃីកបុកសីង Grand Prix ចំនួន ២ គូ
កម្មវិធី ONE Featherweight Kickboxing World Grand Prix គឺជាកម្មវិធីវិធីធំលំដាប់ពិភពលោក ហើយមានកីឡាករ ៤រូបនៅសង្វៀន ONE: NEXTGEN II ដែលអាចចូលជំនួសជើងខ្លាំងគ្រប់ពេល។
Smokin’ Jo Nattawut នឹងប៉ះ Yurik “Mee Khao Jomhot” Davtyan ខណៈដែល “Bamboo Sword” Zhang Chunyu នឹងជួប Dovydas “Rimkenzo” Rimkus ក្នុងកម្មវិធីបម្រុង Grand Prix ។ ជ័យជម្នះរបស់ពួកគេអាចនឹងចូលទៅវគ្គ ៨ នាក់ចុងក្រោយ បើសិនមាននរណាម្នាក់ដកខ្លួន។
អ្នកជំនាញកណ្ដាប់ដៃ Nattawut និង Davtyan នឹងមិនដើរថយក្រោយទេ ពេលពួកគេជួបគ្នា ហើយអ្នកគាំទ្រនឹងរំភើបរីករាយជាក់ជាមិនខាន។ ជាមួយគ្នានេះ Zhang មានបទពិសោធន៍ច្រើនលំដាប់ពិភពលោក ខណៈ Rimkus មានទំនុកចិត្តពេលជួបអ្នកមិនទាន់ចាញ់សោះ។ គូប្រកួតទាំងនេះ ពិតជាល្អមើល និងអាចមានឱកាសចូលប្រកួត World Grand Prix ។ ប៉ុន្តែ ការទទួលជ័យជម្នះនឹងធ្វើឲ្យកាន់តែមានន័យថែមទៀត។
គូឯកនៃការប្រកួតមួយថៃ
Saemapetch Fairtex និង Rittewada Petchyindee Academy នឹងជួបគ្នាក្នុងនាមជាគូឯកដើម្បីកក់កន្លែងឡើងទៅប្រកួតដណ្ដើមខ្សែក្រវាត់ ONE Bantamweight Muay Thai World Champion ពី Nong-O Gaiyanghadao នៅថ្ងៃខាងមុខ។
ក្នុងនាមកីឡាករលំដាប់លេខ១ក្នុងប្រភេទទម្ងន់ Saemapetch មានសកម្មភាពច្រើនបំផុតនៅសង្វៀន ONE Super Series និងធ្លាប់ឡើងទៅដណ្ដើមខ្សែក្រវាត់មាសម្ដង។ ចំណែក Rittewada គឺជាកីឡាករល្បីម្នាក់នៅសង្វៀនឯប្រទេសថៃ និង ដាក់ផែនការស្វែងរកជ័យជម្នះពេលបង្ហាញខ្លួនលើកដំបូងនៅសង្វៀន ONE។
កីឡាករមកពីក្លិប Fairtex ឈ្នះ ៣ ដង និង ផ្ដួលដៃគូឲ្យសន្លប់ ២ ដង តាំងពីចាញ់ Nong-O ហើយគេព្យាយាមឡើងការពារតំណែងកំពូលរបស់គេ។
យ៉ាងណាក្ដី Rittewada ធ្លាប់ឈ្នះជើងឯកជាងច្រើននៅសង្វៀនល្បីៗឯប្រទេសថៃ ខណៈដែល រូបគេកសាងកំណត់ត្រាល្អ គឺ ឈ្នះ ៩០ ដង ចាញ់ ២៥ ដង និងស្មើ ៥ ដងទល់នឹងកីឡាករសញ្ជាតិថៃ។ ឥឡូវនេះ គេកំពុងសម្លឹងឆ្ពោះទៅ រកខ្សែក្រវាត់នៅសង្វៀនលំដាប់ពិភពលោកមួយនេះ។ អ្នកទាំងពីរជាកីឡាករកម្រិតកំពូល ហើយ ម្នាក់ៗត្រូវតែប្រឹងប្រែងឲ្យអស់សមត្ថភាពដើម្បីជ័យជម្នះរបស់ខ្លួន៕
-
ចរាចរណ៍៦ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ព័ត៌មានជាតិ២៣ ម៉ោង ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រៅពីមិនសុំទោសជនតាំងខ្លួនជាសាស្តាហៅអ្នកប្រតិកម្មលើខ្លួនជា «មនុស្សល្ងង់ និងអគតិ»
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អគ្គីភ័យលេបត្របាក់ផ្ទះឈើតម្លៃជិត ៣ លានដុល្លារក្នុងថ្ងៃបុណ្យចូលឆ្នាំចិន នៅខេត្ត Lop Buri ប្រទេសថៃ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ក្រសួងធម្មការកំពុងពិនិត្យវិធានការលើបុគ្គលដែលថាព្រះសង្ឃជាបន្ទុកពលរដ្ឋ និងមើលងាយព្រះត្រៃបិដក