កីឡា
កីឡាករបារាំងឈាមជ័រខ្មែរ Victor Pinto ប៉ះជើងខ្លាំងចិននៅ ONE ថ្ងៃសុក្រនេះ
អ្នកប្រដាល់ទម្ងន់ស្រាលជនជាតិបារាំង Victor “Leo” Pinto នឹងឡើងសង្វៀន ONE Super Series នាថ្ងៃសុក្រទី១២ ខែវិច្ឆិកា នេះនៅព្រឹត្តិការណ៍ NEXTGEN II ដែលរូបគេត្រូវប្រឈមនឹងជើងខ្លាំងចិន Han Zi Hao ។
កីឡាករបារាំងម្នាក់នេះ មានឈាមជ័រជាខ្មែរ ប៉ុន្តែកំពុងរស់នៅប្រទេសថៃក្នុងការប្រកបអាជីពប្រដាល់មួយថៃ និងបើកក្លឹបប្រដាល់នៅទីនោះ ព្រមជាកីឡាករកីឡាអេឡិចត្រូនិកអាជីពម្នាក់ដែរ។ រូបគេជាប្អូនប្រុសបង្កើតរបស់កីឡាករ Antoine Pinto ដែលអ្នកទាំងពីរចៅប្រុសរបស់លោក លន់ ណុន ជាអតីតមន្ត្រីយោធាជាន់ខ្ពស់ខ្មែរមួយរូប និងត្រូវជាប្អូនប្រុសរបស់លោកសេនាប្រមុខ លន់ នល់ អតីតប្រធានាធិបតីរបបសាធារណៈខ្មែរ។
សម្រាប់ការប្រកួតថ្ងៃសុក្រនេះ កីឡាករវ័យ២៨ឆ្នាំបានឲ្យដឹងថា តាមពិតទៅរូបគេចូលចិត្តលេងកីឡាអេឡិចត្រូនិកវិញ្ញាសា PUBG ប៉ុន្តែដោយសារត្រូវឡើងប្រកួតប្រដាល់ ដូច្នេះរូបគេបានសម្រាកមួយរយៈពេលដើម្បីផ្តើមលើការប្រកួតទាំងស្រុង។ កីឡាករបាននិយាយថា ៖«ដោយសារខ្ញុំត្រូវឡើងវ៉ៃ ខ្ញុំបានផ្អាកលេងហ្គេមមួយរយៈពេលសិន ដើម្បីយកពេលហ្វឹកហាត់ឲ្យបានដិតដល់។ ខ្ញុំបានផ្តោតលើការប្រកួត១០០%ហើយ ពីព្រោះខ្ញុំចង់ចាប់យកឱកាសនេះ ដើម្បីឱកាសបានឡើងប្រកួតលើកក្រោយទៀត»។
តាមពិតទៅនេះជាលើកទី២ហើយសម្រាប់ Leo Pinto ឡើងប្រកួតនៅសង្វៀន ONE បន្ទាប់ពីលើកទី១បានចាញ់ពិន្ទុកីឡាករអាហ្សេរី-បារាំង Adam Noi ហើយកីឡាករម្នាក់ធ្លាប់ចាញ់កីឡាករចិន Han Zi Hao ដែលជាដៃគូរបស់ Pinto ថ្ងៃសុក្រនេះ។ ដូច្នេះជំនួបនេះពិតជាគួរឲ្យចាប់អារម្មណ៍មួយ។ រហូតដល់ពេលនេះ Leo Pinto ហាក់មើលមិនឃើញពីអាជីពប្រដាល់របស់ខ្លួនវែងឆ្ងាយនោះទេ បើទោះជាអាយុទើប២៨ឆ្នាំក៏ដោយ។ ប្រការនេះបានធ្វើឲ្យកីឡាករដែលមានឈាមជ័រជាខ្មែរសម្លឹងរកឱកាសការងារផ្សេងៗ។
កីឡាករនិយាយថា ៖«ការប្រកួតប្រដាល់នឹងមិនអាចស្ថិតស្ថេរយូរអង្វែងទេ ដូច្នេះខ្ញុំបានព្យាយាមសាកធ្វើការងារផ្សេងៗដើម្បីបានបទពិសោធន៍នាពេលអនាគតនៅពេលខ្ញុំមិនអាចប្រកួតបាន។ ប៉ុន្តែនៅពេលនេះ បេះដូងខ្ញុំនៅតែជាប់ចិត្តនឹងប្រដាល់នៅឡើយ»៕
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
លោកឧកញ៉ា លាង ពៅ ថា Ishowspeed ធ្វើការគ្មានទំនួលខុសត្រូវ ក្នុងថ្ងៃ Gumball 3000 (មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ស្ថានភាពកម្ពស់ទឹកទន្លេមេគង្គខេត្តក្រចេះព្រឹកនេះ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
លោក លៀក លីដា បង្ហាញការខកចិត្តចំពោះការរិះគន់របស់ Allan
-
ចរាចរណ៍២០ ម៉ោង ago
រថយន្តដឹកទំនិញពាក់ស្លាកលេខ ខេមរៈភូមិន្ទបើកកិនគម្របលូបាក់ ខណៈដឹកទំនិញចេញពីឃ្លាំង
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
Allan អះអាងថា ខ្លួនហ៊ានទទួលយកការវិនិយោគ និងប្រើថវិកាត្រឹម ៨មុឺនដុល្លារប៉ុណ្ណោះ ដើម្បីផលិតកុនគុណភាព
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ភាគកណ្តាលវៀតណាម ជម្លៀសពលរដ្ឋជាង ៦ ០០០នាក់ ដោយសារទឹកជំនន់ធ្ងន់ធ្ងរ