កីឡា
ម៉ាង ព្រហ្មម៉ាញ ជួប វីសុភ័ស និងសែត សារឹត រាងពិបាកស៊ីហើយ ដោយសារពួកគេទាំងពីរ សុទ្ធតែល្អៗ
“ការជួបជាមួយ វី សុភ័ស និង សែត សារឹត ២ប្រកួតក្នុងជុំជម្រុះចុងក្រោយនេះ គឺថារាងពិបាកដែរ ដោយសារពួកគេទាំងពីរ សុទ្ធតែល្អៗ និងមានពិសោធន៍ក្នុងប្រដាល់ សកលហ្នឹងច្រើនជាងរូបគេ។ តែយ៉ាងណា គេនឹងខិតខំប្រឹងឲ្យអស់ពីសមត្ថភាព ដើម្បីឈានឆ្ពោះទៅវគ្គផ្ដាច់ព្រ័ត្រ”។ នេះជាការលើកឡើងរបស់ម៉ាង ព្រហ្មម៉ាញ អ្នកប្រដាល់សកលជម្រើសជាតិ ។
អ្នកប្រដាល់ម៉ាង ព្រហ្មម៉ាញ នៅថ្ងៃទី ១៤វិច្ឆិកាចុងសប្តាហ៍នេះ គេនឹងត្រូវប្រកួតចំនួន២ប្រកួត ក្នុងកម្មវិធីULTIMATE BOXING CHAMPIONSHIP ដែលរៀបចំឡើងដោយសហព័ន្ធកីឡាប្រដាល់សកលកម្ពុជា។ ព្រហ្ម ម៉ាញ ត្រូវប្រកួតសន្សំពិន្ទុដណ្ដើមប្រាក់លានតែអ្នកប្រដាល់រូបនេះ បានវត្តមានាមួយប្រកួតដោយសារហេតុផលសុខភាព ហេតុនេះគេត្រូវប្រកួតសងវិញដើម្បីរកពិន្ទុសម្រាប់ប្រៀបធៀបជាមួយអ្នកប្រដាលដទៃទៀត។ ប្រសិនបើការប្រកួតនេះ ព្រហ្មម៉ាញឈ្នះសុភ័សនោះ ឱកាសប្រជែងកៅអីសម្រាប់ការប្រកួតផ្ដាច់ព្រ័ត្រទំនងជានៅមាន ។
វី សុភ័ស គឺជាខ្លាដែលមិនស្រួលនឹងបង្ក្រាបនោះទេ។ សុភ័ស១ប្រកួតរបស់គេទទួលបានជ័យជម្នះ ក្នុងខណៈដែលព្រហ្មម៉ាញមួយប្រកួតរបស់គេជួបបរាជ័យ គឺចាញ់ពិន្ទុអ្នកប្រដាល់ទូច ដេវីដ ដែលហាត់ក្នុងក្រុមជម្រើសជាតិដែរ។ សុភ័ស បានអះអាងថា “ សម្រាប់ការប្រ កួតពីរប្រកួតចុងក្រោយនេះ គឺមិនជាមានបញ្ហាតានតឹងទេសម្រាប់ខ្លួនគេ…អ្វីដែលបារម្ភរបស់គេនោះគឺបញ្ហាកម្លាំងស៊ុហ្វ ព្រោះថាគេមានទម្ងន់ធំ ហើយត្រូវសម្រកមកវ៉ៃក្នុងប្រភេទទម្ងន់ ៦៣,៥០០គីឡូ ក្រាមនេះ អាចថាការប្រកួតមួយប្រកួតដំបូងគឺ ពុំមានជាបញ្ហាទេ តែការប្រកួតលើកទី២ អាចនឹងមានបញ្ហាដោយសារកម្លាំងចុះខ្សោយ តែទោះជាយ៉ាងណាសុភ័សបញ្ជាក់ថា សម្រាប់ការប្រកួតជម្រុះជុំចុងក្រោយនេះ គឺពុំមានបញ្ហាទាំងនោះទេ ” ។
![](https://www.kampucheathmey.com/wp-content/uploads/2021/11/photo_2021-11-12_09-05-33.jpg)
បន្ទាប់ពីប្រកួតនៅគូទី១នេះហើយទោះបីចាញ់ ឬ ឈ្នះព្រហ្មម៉ាញត្រូវបន្ដប្រកួតជា មួយសែត សារឹត ដែលជាអ្នកប្រដាល់មកពីសមាគមប្រដាល់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។ សូមបញ្ជាក់ថា សារឹតទើបតែនឹងចាញ់ពិន្ទុសុភ័សថ្មីៗនេះទេ ហេតុនេះគេនិងព្រហ្មម៉ាញ អាចនឹងលេងគ្នាបានល្អ មើល។ ម៉ាង ព្រហ្មម៉ាញ និង សែត សារឹត ទំនងជាមិនមានឱកាសសម្រាប់ឡើងទៅវគ្គផ្ដាច់ព្រ័ត្រឡើយ ។
![](https://www.kampucheathmey.com/wp-content/uploads/2021/11/photo_2021-11-12_09-05-43.jpg)
ទូច ដេវីត បាននិយាយប្រាប់ថា “ ក្នុងការប្រកួតជាមួយ វី សុភ័ស គឺជាការប្រកួតដ៏តានតឹងបំផុតព្រោះថា សុភ័សគេមានពិសោធន៍ក្នុងប្រដាល់សកលច្រើនជាងរូបគេ តែសម្រាប់ការប្រកួតជាមួយនឹងម៉ាង ព្រហ្មម៉ាញ គឺពុំមានបញ្ហាអ្វីលំបាកនោះទេ ”។យ៉ាងណា អ្នកដែលគេជឿថា នឹងឡើងប្រកួតផ្ដាច់ព្រ័ត្រ គឺទូច ដេវីដ និង វី សុភ័ស ។
ចំពោះគូប្រកួតក្នុងតំណែងគូពិសេសវិញនោះ អ្នកប្រដាល់ស៊ឹម វិសិដ្ឋ ក្លិបតាឡីដំរីមាន រិទ្ធ ជួបជាមួយអ្នកប្រដាល់ អ៊ូច ធារិទ្ធ ដែលជាអ្នកប្រដាល់ហាត់ក្នុងក្រុមជម្រើសជាតិ។ អ្នកប្រដាល់ទាំង២រូបនេះប្រកួតគ្នាក្នុងប្រភេទទម្ងន់៦០គីឡូក្រាម។ វិសិដ្ឋមិនសូវមានអ្នកស្គាល់ច្រើនទេ តែសម្រាប់ធារិទ្ធវិញគេមានឈ្មោះបោះសំឡេងគួរសមដែរ។ នរណានឹងឈ្នះក្នុងការប្រកួតនៃតំណែងគូពិសេសនេះ ?។
ចំពោះការប្រកួតសម្រាប់គូធម្មតាវិញនោះនៅ សុខទីដែលជាអ្នកប្រដាល់ជម្រើសជាតិ ត្រូវបានផ្គូរផ្គងឲ្យប្រកួតជាមួយអ្នកប្រដាល់អេលីត ផានិតក្លិបនាយកដ្ឋានអង្គរក្ស ដែលប្រកួតគ្នាក្នុងប្រភេទទម្ងន់៥៤ គីឡូក្រាម។ អ្នកប្រដាល់បាង ណុនក្លិបគុជសា ស ប្រកួតជាមួយអ្នកប្រដាល់លាភ រដ្ឋា ក្លិបដីឡូតិ៍មានរិទ្ធខេត្តបន្ទាយមានជ័យ ដោយប្រកួតគ្នាក្នុងប្រភេទទម្ងន់៦០គីឡូ ក្រាម ៕
អត្ថបទ៖ វិសិទ្ធ
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម១៤ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៧ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?