កីឡា
លោកស្រី ពុធ ធីតា ប្រាប់មូលហេតុមិនរត់ចោលបាល់ទាត់ ទោះលំបាកយ៉ាងណា
វិបត្តិកូវីដ-១៩បានវាយប្រហារសេដ្ឋកិច្ច សង្គម និងជីវិតរស់នៅប្រចាំថ្ងៃរបស់មនុស្សទូទាំងពិភពលោកយ៉ាងធ្ងន់ធ្ងរក្នុងរយៈពេល២ឆ្នាំកន្លងទៅនេះ ក្នុងនោះលោកស្រី ពុធ ធីតា ប្រធានក្លឹបបាល់ទាត់បឹងកេតក៏ទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរដែរ។
ទោះបីជាជួបបញ្ហាប្រឈមធ្ងន់ធ្ងរយ៉ាងណាក៏ដោយ ក៏ស្ត្រីកម្រក្នុងវិស័យបាល់ទាត់មិនបោះបង់ចោលបាល់ទាត់ឡើយ។ លោកស្រីបានតស៊ូ និងពុះពារគ្រប់បែបយ៉ាងដើម្បីឲ្យជីវិតបាល់ទាត់របស់លោកស្រីបន្តរស់ និងដំណើរការទៅមុខទៀត។
លោកស្រី ពុធ ធីតា បានឲ្យដឹងថា ៖«ពីដំបូងឡើយគ្រាន់តែស្រឡាញ់ តែដល់ពេលនៅយូរៗទៅ ក៏ជាប់សាច់ ជាប់ឈាម ឃើញអ្នកគាំទ្រចូលចិត្តច្រើន ក៏រឹតតែស្រឡាញ់ខ្លាំងឡើង»។
លើសពីនេះទៀតដោយសារមិនសូវមានមនុស្សច្រើនក្នុងការរួមចំណែកអភិវឌ្ឍបាល់ទាត់នៅក្នុងប្រទេសកម្ពុជារឹតតែធ្វើឲ្យលោកស្រីមិនអាចដកខ្លួនចេញឆ្ងាយពីបាល់ទាត់បាន។
«ដឹងស្រាប់ហើយ បាល់ទាត់នៅស្រុកយើងមានមនុស្សតិចណាស់ដែលចាប់អារម្មណ៍អភិវឌ្ឍ បើខ្ញុំដកខ្លួនទៀតរឹតតែខ្វះ អីចឹងមានតែស៊ូៗ ស៊ូៗ ស៊ូ»។ លោកស្រីប្រធានក្លឹបបឹងកេតបានបន្ថែម។
ទោះជាយ៉ាងណា ពេលនេះលោកស្រីមានអារម្មណ៍ប្រសើរឡើងវិញបណ្តើរៗហើយ បន្ទាប់ពីស្ថានភាពកូវីដ-១៩ធូរស្រាល។ រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងសុខាភិបាលបានបន្ធូរបន្ថយបំរាមទប់ស្កាត់ និងអនុញ្ញាតឲ្យអ្នកទស្សនាអាចចូលមើលផ្ទាល់បានពាក់កណ្តាល ប៉ុន្តែត្រូវគោរពតាមវិធានការរបស់ក្រសួងសុខាភិបាល៕
អត្ថបទ៖ វីរបុត្រ
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៦ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ចរាចរណ៍៣ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់