កីឡា
បេក្ខភាពដែលត្រូវឡើងទៅប្រកួតដណ្ដើមខ្សែក្រវាត់ ONE Bantamweight គឺ Rittewada
ក្នុងការបង្ហាញខ្លួនដំបូង Rittewada Petchyindee Academy បានផ្ដួល Saemapetch Fairtex ត្រឹមទឹកទី២ និងមានឱកាសឡើងទៅដណ្ដើមខ្សែក្រវាត់មួយថៃ ONE Bantamweight ពី Nong-O Gaiyanghadao នាពេលបន្ទាប់។ ទីបំផុត តារាដែលបង្ហាញខ្លួនដំបូងទទួលបានក្ដីបំណងនេះ។

Rittewada បានផ្ដួលកីឡាករលំដាប់ទី១ ទម្ងន់ bantamweight ឲ្យសន្លប់ទឹកទី២នៅព្រឹត្តិការណ៍ ONE: NEXTGEN II នាប្រទេសសិង្ហបុរីនាយប់ថ្ងៃសុក្រ ទី១២ ខែវិច្ឆិកានេះ ប៉ុន្តែគូប្រជែងកម្រិតកំពូលក៏បង្ហាញក្បាច់ប្រយុទ្ធមិនស្ទើរដែរ។ ពេលចាប់ផ្ដើមការប្រកួតភ្លាម តារាថៃទាំងពីរប្រើវិធីស្ទង់គ្នា។ បន្ទាប់មកទៀត Rittewada ប្រើកណ្ដាប់ដៃឆ្វេងញាប់ៗលឿនៗ ដែលធ្វើឲ្យកូនសិស្សមកពីក្លិប Fairtex គេចផុតប៊ិះៗកញ្ចប់មាត់។
Rittewada បានប្រើវិធីពីចម្ងាយវិញម្ដង។ Saemapetch ដើរសំដៅប្រើក្បាច់ថ្ពក់ឆ្វេង ខណៈដែល សិស្សមកពីក្លិប Petchyindee Academy ដើរសំដៅទៅវ៉ៃកែងក្បែរគំត្រចៀករបស់គូបដិបក្ខ។

Saemapetch ប្រើក្បាច់វាយបកថ្ពក់ខាងឆ្វេងមួយពីរ ដែលធ្វើឲ្យ Rittewada ត្រូវអាជ្ញាកណ្ដាលរាប់ដល់ ៨។ នៅពេលសិស្សគុនក្លិប Petchyindee Academy អាចបន្តការប្រកួតបានវិញ គេវាយសម្រុកលើសិស្សគុនក្លិប Fairtex វិញម្ដងតាមរយៈកណ្ដាប់ដៃឆ្វេងត្រង់ៗ ចំដងខ្លួន ជាមួយការបោះកែងយ៉ាងល្អឥតខ្ចោះ និងការគិតលឿនៗផងដែរ។
នៅទឹកទី២ អ្នកទាំងពីរប្រើការទាត់ខ្ពស់រៀងៗខ្លួន ប៉ុន្តែ Saemapetch នៅគំរាមកំហែងដល់មិត្តរួមជាតិខ្លួន អមដោយកណ្ដាប់ដៃត្រង់ឆ្វេង។ ម្ដងទៀត Saemapetch បានចាប់ជើងគូប្រកួត ប៉ុន្តែ គេវ៉ៃដងខ្លួនដោយកណ្ដាប់ដៃឆ្វេង។ ចំណែក Rittewada ប្រើកែងខ្លាំងៗដើម្បីកុំឲ្យគូប្រកួតចូលជិត។

យ៉ាងណាក្ដី ការប្រើកណ្ដាប់ដៃឆ្វេងត្រង់លើកីឡាករមកពីផាត់តាយ៉ា ប៉ះចំការឃុំរបស់ Rittewada។ សិស្សគុនក្លិប Petchyindee ដើរសំដៅប្រើកណ្ដាប់ដៃខ្លាំងៗ ដែលធ្វើឲ្យមិត្តរួមជាតិឈឺចាប់។ ទំនុកចិត្តរបស់ Saemapetch កាន់តែកើនឡើងដើម្បីចូលវ៉ៃឆ្វេងត្រង់១ដៃទៀត ប៉ុន្តែ Rittewada វ៉ៃកែងឆ្វេងមួយកែងល្អឥតខ្ចោះ។ មួយកែងនេះធ្វើឲ្យ Saemapetch របួស ហើយគ្រូពេទ្យត្រូវបញ្ឈប់ការប្រកួតនេះត្រឹមនាទីទី ២:១០ នៃទឹកទី២ ប៉ុណ្ណោះ។

Rittewada បានផ្ដួលកីឡាករទម្ងន់ bantamweight លំដាប់កំពូលម្នាក់ ហើយកើនកំណត់ត្រាឈ្នះ ៩១ លើក ចាញ់ ២៥ លើក និងស្មើ ៥លើក។ គេអាចឡើងទៅដណ្ដើមខ្សែក្រវាត់ ពី Nong-O នាពេលបន្ទាប់ នាថ្ងៃខាងមុខ៕

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
សន្តិសុខសង្គម១ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម១ សប្តាហ៍ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ១៤ ម៉ោង ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ