កីឡា
កំណត់ត្រា៣របស់ប៉េតង់កម្ពុជា ប្រទេសផ្សេងមិនងាយបំបែកបាន
កាលពីម្សិលមិញ កីឡាការិនីប៉េតង់កម្ពុជា អ៊ុក ស្រីមុំ បានឈ្នះមេដាយមាសលើវិញ្ញាយវាយយកពិន្ទុទោលនារីនៃព្រឹត្តិការណ៍ប្រកួតជើងឯកប៉េតង់ពិភពលោកឆ្នាំ២០២១នៅប្រទេសអេស្ប៉ាញ។

តាមរយៈការឈ្នះមេដាយមាសឆ្នាំ២០២១នេះមានន័យថា ប៉េតង់កម្ពុជាលេចធ្លោ និងជោគជ័យជាងគេបំផុតសម្រាប់លើវិញ្ញាសាវាយយកពិន្ទុនារីទោលនេះពីព្រឹត្តិការណ៍ប្រកួតជើងឯកប៉េតង់ពិភពលោកដែលប្រារព្ធធ្វើពីរឆ្នាំម្តង។

ចាប់តាំងពីវិញ្ញាសាវាយយកពិន្ទុនារី (Women PRECISION SHOOTING) បានដាក់ឲ្យប្រកួតលើកដំបូងកាលពីឆ្នាំ២០០២ ដែលរហូតដល់ពេលនេះមានរយៈពេល១១រដូវកាលហើយ។ ១១លើកនេះអាចនិយាយបានថា មានកំណត់ត្រាពិសេស៣យ៉ាងសម្រាប់កម្ពុជាដែលជម្រើសជាតិដទៃអាចនឹងពិបាកបំបែកនាពេលអនាគត។

កំណត់ត្រាទី១៖ កម្ពុជាឈ្នះបានមេដាយមាសវិញ្ញាសាវាយយកពិន្ទុនារីបានច្រើនជាងគេបំផុតពោលគឺឈ្នះ៥ដងដោយវីរនារី កែ ឡេង ឈ្នះ៤ដងគឺឆ្នាំ២០១៣, ២០១៥, ២០១៧ និង ២០១៩ ហើយចុងក្រោយបំផុត កីឡាការិនី អ៊ុក ស្រីមុំ ឈ្នះនៅឆ្នាំ២០២១នេះនៅប្រទេសអេស្ប៉ាញ។
ចំណែកមេដាយមាស៦លើកផ្សេងទៀតគឺប្រទេសបារាំងឈ្នះ៣ដង ហើយប្រទេសអេស្ប៉ាញ ថៃ និងម៉ាដាហ្គាស្ការឈ្នះបានម្តងម្នាក់ដូចគ្នា។
កំណត់ត្រាទី២៖ កម្ពុជាឈ្នះបានមេដាយមាសវិញ្ញាសាវាយយកពិន្ទុនារីនេះបាន៥លើកជាប់គ្នាពោលគឺចាប់តាំងពីឈ្នះលើកដំបូងនៅឆ្នាំ២០១៣មករហូតដល់ឆ្នាំ២០២១នេះគឺកម្ពុជាឈ្នះរហូត។ ដូច្នេះមានន័យថា កម្ពុជាបានការពារមេដាយមាសពិភពលោករបស់ខ្លួនបានជោគជ័យ៤លើកជាប់គ្នាក្នុងវីរនារី កែ ឡេង ការពារបានជោគជ័យ៣ មុនពេលចូលនិវត្ត ហើយ អ៊ុក ស្រីមុំបន្តវេនការពារបានជោគជ័យទៀត។
កំណត់ត្រាទី៣៖ រឿងអស្ចារ្យមិននឹកស្មានដល់មួយទៀតនោះគឺកម្ពុជាឡើងដល់វគ្គផ្តាច់ព្រ័ត្រវិញ្ញាសាវាយយកពិន្ទុនារីទោលនេះចំនួន៥លើកគឺឈ្នះទាំង៥លើកដែលមិនទាន់ស្គាល់ពាក្យថា ចាញ់ឡើយនៅវគ្គផ្តាច់ព្រ័ត្រ។
- ឆ្នាំ២០២១ នៅអេស្ប៉ាញ កញ្ញា អ៊ុក ស្រីមុំ ឈ្នះ ថៃ
- ឆ្នាំ២០១៩ នៅកម្ពុជា លោកស្រី កែ ឡេង ឈ្នះ ឡាវ
- ឆ្នាំ២០១៧ នៅចិន អ្នកស្រី កែ ឡេង ឈ្នះ ថៃ
- ឆ្នាំ២០១៥ នៅថៃ អ្នកស្រី កែ ឡេង ឈ្នះ ទុយនេស៊ី
- ឆ្នាំ២០១៣ នៅបារាំង អ្នកស្រី កែ ឡេង ឈ្នះ ទុយនេស៊ី

ចំពោះប្រទេសបារាំងដែលធ្លាប់ឈ្នះមេដាយមាស៣ដងក៏ជាការឈ្នះ៣លើកជាប់គ្នាដែរពោលគឺឆ្នាំ២០០៦ ២០០៧ និង២០០៩ដោយកីឡាការិនីតែម្នាក់គត់គឺ PAPON Angélique៕
អត្ថបទ៖ វីរបុត្រ

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
សន្តិសុខសង្គម១៣ ម៉ោង ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម១ សប្តាហ៍ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ជីវិតកម្សាន្ដ១៩ ម៉ោង ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ៣ ម៉ោង ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ