កីឡា
ល្ងាចនេះ ក្រុមប៉េតង់កម្ពុជាបុរសធ្វើដំណើរទៅប្រកួតជើងឯកពិភពលោក
ក្រុមប៉េតង់ជម្រើសជាតិកម្ពុជាផ្នែកបុរសនឹងធ្វើដំណើរទៅប្រទេសអេស្ប៉ាញប្រហែលជាម៉ោង៦កន្លះល្ងាចនេះដើម្បីចូលរួមប្រកួតជើងឯកប៉េតង់ពិភពលោកឆ្នាំ២០២១។

បន្ទាប់ពីក្រុមប៉េត់កម្ពុជាផ្នែកនារីបានបញ្ចប់ភារកិច្ចនៅក្នុងការប្រកួតជើងឯកប៉េតង់ពិភពលោកនៅប្រទេសអេស្ប៉ាញឆ្នាំនេះដោយទទួលបានមេដាយមាស១គ្រឿងដោយកីឡាការិនី អ៊ុក ស្រីមុំ លើប្រភេទវិញ្ញាសាវាយយកពិន្ទុទោល ហើយវិញ្ញាសា៣នាក់ទល់៣នាក់បានឡើងដល់ត្រឹមវគ្គ៨ក្រុមចុងក្រោយ ពួកគាត់រួមទាំងគ្រូបង្វឹកផ្នែកនារីកំពុងធ្វើដំណើរមកប្រទេសមាតុភូមិវិញតាមការគ្រោងទុកមកដល់ប្រហែលជាម៉ោង៥កន្លះល្ងាចនេះ។
សម្រាប់ក្រុមប៉េតង់បុរសដែលត្រូវធ្វើដំណើរទៅល្ងាចនេះមានកីឡាករ សុខ ចាន់មាន, ថោង ឈឿន, ញ៉ែម បូរ៉ា និង ស៊ីង វង់ ព្រមទាំងគ្រូបង្វឹកផ្នែកបុរសលោក អ៊ឹម ផាត។

សម្រាប់កីឡាករ សុខ ចាន់មាន បានឈ្នះមេដាយមាសពិភពលោកលើវិញ្ញាសាវាយយកពិន្ទុផ្នែកបុរសកាលពីឆ្នាំ២០១៦នៅប្រទេសម៉ាដាហ្គាស្ការ បន្ទាប់ពីយកឈ្នះកីឡាករបារាំងនៅវគ្គផ្តាច់ព្រ័ត្រ។ ប៉ុន្តែពីរឆ្នាំក្រោយមកកីឡាករកម្ពុជារូបនេះមិនអាចការពារតំណែងមេដាយមាសរបស់ខ្លួនបានទេនៅឆ្នាំ២០១៨ដោយមេដាយមាសទៅកីឡាករបារាំង ROCHER Dylan។

អ៊ុក ស្រីមុំ ជាកីឡាការិនីកម្ពុជាទី២ដែលបានឈ្នះមេដាយមាសពិភពលោកលើវិញ្ញាសាវាយយកពិន្ទុនារីទោលនេះ បន្ទាប់ពីវីរកីឡាការិនីកម្ពុជា កែ ឡេង ដែលបានឈ្នះ៤ដងជាប់គ្នាមុនពេលចូលនិវត្ត។
កម្ពុជាបានបញ្ជូនកីឡាការិនី៤នាក់គឺ អ៊ុក ស្រីមុំ, អ៊ុន ស្រីយ៉ា, ស៊្រាង សុរ៉ាឃីម និង ឃួន យ៉ារី ព្រមទាំងគ្រូបង្វឹក សុខ ម៉ុង ហើយក៏មានថ្នាក់ដឹកនាំសហព័ន្ធ និងមន្ត្រីក្រសួងអប់រំ យុវជន និងកីឡារួមដំណើរជាមួយផងដែរ៕
អត្ថបទ៖ វីរបុត្រ

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
សន្តិសុខសង្គម១៣ ម៉ោង ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម១ សប្តាហ៍ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ជីវិតកម្សាន្ដ១៩ ម៉ោង ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ៣ ម៉ោង ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ