Connect with us

កីឡា

ល្ងាច​នេះ​មាន​ពិធី​ដង្ហែ​ម្ចាស់​មេដាយ​មាស​ប៉េតង់​ពិភព​លោក

បានផុស

នៅ

ម្ចាស់​មេ​ដាយ​មាស​កីឡា​ប៉េតង់​ពិភព​លោក កញ្ញា អ៊ុក ស្រីមុំ និង​គណៈ​ប្រតិភូ​នៃ​ក្រុម​ជម្រើស​ជាតិ​ប៉េតង់​​​កម្ពុជា​ផ្នែក​នារី​នឹង​មក​ដល់​មាតុ​ប្រទេស​វិញ​​វេលា​ម៉ោង​ប្រហែល​ជា​៥:៣៥​នាទី​ល្ងាច​នេះ និង​មាន​ពិធី​ទទួល ក៏​ដូច​ជា​​ដង្ហែ​ផង​នៅ​ទី​ក្រុង​​ភ្នំពេញ​ទាំង​យប់។

តាម​ការ​ឲ្យ​ដឹង​ពី​កញ្ញា​ គីន​ សំណាង​ អគ្គលេខាធិការ​រង​នៃ​សហព័ន្ធ​កីឡា​ប៊ូល និង​ប៉េតង់កម្ពុជា​ថា ពិធី​ដង្ហែ​ម្ចាស់​មាស​ និង​គណៈ​ប្រតិភូ​​នឹង​ចាប់​ចេញ​ពី​ព្រលាន​យន្ត​អន្តរជាតិ​ភ្នំពេញ​តាម​បណ្តោយ​មហាវិថី​សហព័ន្ធ​រុស្ស៊ី បន្ទាប់​មក​បត់​ស្តាំ​មក​តាម​មហាវិថី​ព្រះ​នរោត្តម​​​ឆ្ពោះ​ទៅ​កាន់​វិមាន​ឯករាជ្យ។ បន្ទាប់​មក​បត់​ឆ្វេងឡើង​ទៅ​​​​រង្វល់​មូល​នាគ​បាញ់​ទឹក ហើយ​ត្រឡប់​មក​វិមាន​ឯករាជ្យ​វិញ​កាត់​តាម​មុខ​​ភូមិ​គ្រឹះ​សម្តេច​តេជោ  រួច​បត់​ស្តាំ​តាម​មហាវិថី​ព្រះ​នរោត្តម​វិញ មុន​ចូល​ទៅ​​កាន់​ទី​ស្តី​ការ​ក្រសួង​អប់រំ យុវជន និង​កីឡា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅ​ក្នុង​ទី​ស្តីការ​ក្រសួង​អប់រំ យុវជន និង​កីឡា​នឹង​មាន​ពិធី​ទទួល​ស្វាគមន៍ ក៏​ដូច​ជា​សំណេះ​សំណាល់ដោយ​មាន​របាយការណ៍​ពី​លោក ប៊ុន សុខ ប្រធាន​មជ្ឈមណ្ឌល​អប់រំ​កាយ និង​កីឡា និង​របាយការណ៍​ពី​លោក សុខ ម៉ុង គ្រូ​បង្វឹក​ប៉េតង់​ជម្រើស​ជាតិ​ផ្នែក​នារី មុនមតិ​សំណេះ​សំណាល់​របស់​ឯកឧត្តម​បណ្ឌិតសភាចារ្យ ហង្សជួន ណារ៉ុន រដ្ឋ​មន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា។

សូម​បញ្ជាក់​ថា ល្ងាច​នេះ​ក្រុម​ប៉េតង់​ជម្រើស​ជាតិ​នារី​វិល​ត្រឡប់​មក​ប្រទេស​កំណើត​វិញ ហើយវេលា​ម៉ោង​ប្រហែល​ជា​៦កន្លះ​ល្ងាច​នេះ ក្រុម​ប៉េតង់​ជម្រើស​ជាតិ​ផ្នែក​បុរស​នឹង​ធ្វើ​ដំណើរ​ទៅ​ប្រទេស​អេស្ប៉ាញ​ដើម្បី​ចូល​រួម​ប្រកួត​ជើង​ឯក​ប៉េតង់​ពិភព​លោក​ឆ្នាំ​២០២១​នេះ៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

លោក ហេង សួរ ប្រគល់កុំព្យូទ័រជាអំណោយសម្តេចបវរធិបតី ១៣៩គ្រឿង ជូនមន្ទីរ អង្គភាព គ្រឹះស្ថានអប់រំ

ព័ត៌មានជាតិ៤ ម៉ោង មុន

សម្ដេចតេជោ ស្ដាយដែលអ្នកសារព័ត៌មានចាត់ទុកថាថៃជោគជ័យលើការបង្ក្រាបបទល្មើសឆបោកតាមអនឡាញ តែថាកម្ពុជាបរាជ័យ

ព័ត៌មានជាតិ៤ ម៉ោង មុន

បណ្ឌិត សូ ណារ៉ូ ៖ ពលរដ្ឋ​កុំធ្វើតាមទណ្ឌិត សម រង្ស៊ី ព្រោះជាការ​ញុះញង់​ផ្តួល​រំលំ​រដ្ឋាភិបាល​ និង​​ជា​បទល្មើស​ព្រហ្មទណ្ឌ​កម្រិតធ្ងន់

ព័ត៌មានជាតិ៤ ម៉ោង មុន

បុណ្យកោងកាងសន្តិភាពឆ្នាំនេះ÷ កូនកោងកាង៥ពាន់ដើម ត្រូវបានដាំនៅក្នុងសហគមន៍កោះកាពិ ខេត្តកោះកុង

ព័ត៌មានជាតិ៥ ម៉ោង មុន

លោកស្រី ដោ សម្ផស្ស៖ សមាគម​កាយឫទ្ធិនារី ត្រូវ​យក​ចំណេះ​ដឹង​ទៅ​ផ្សព្វផ្សាយ​ ក្នុង​សហគមន៍​ ដើម្បី​ទីក្រុង​យើង​មានបរិស្ថាន​ល្អ​

Sokha Hotels

ព័ត៌មានពេញនិយម