កីឡា
នៅសង្វៀន ONE: WINTER WARRIORS មានគូដណ្តើមខ្សែក្រវាត់ និងផ្ដាច់ព្រ័ត្រ Grand Prix
សមរភូមិ ONE: WINTER WARRIORS នឹងត្រូវផ្សាយផ្ទាល់នៅថ្ងៃសុក្រ ទី៣ ខែធ្នូ ខាងមុខ នៅកីឡដ្ឋាន Singapore Indoor Stadium ឯប្រទេសសិង្ហបុរី។ កម្មវិធីនេះដោយមានគូប្រកួតចំនួន៦គូ ក្នុងនោះមានការប្រកួតដណ្តើមខ្សែក្រវាត់ពិភពលោកមួយគូ និង ផ្ដាច់ព្រ័ត្រ លោក ONE Women’s Atomweight World Grand Prix។
![](https://www.kampucheathmey.com/wp-content/uploads/2021/11/articlehero-WinterWarrior_art-1024x683.jpg)
គូឯកប្រចាំរាត្រី ម្ចាស់ខ្សែក្រវាត់ឃីកបុកសីងពិភពលោក ONE Lightweight កីឡាករ Regian “The Immortal” Eersel ទទួលភារកិច្ចការពារខ្សែក្រវាត់របស់ខ្លួននៅពេលត្រូវប្រឈមនឹងជើងខ្លាំង Islam Murtazaev។
គូឯករងប្រចាំព្រឹត្តិការណ៍ក៏ជាការប្រកួតដណ្តើមខ្សែក្រវាត់ពិភពលោក នៅពេលអតីតរាជនីលើសង្វៀនពីរប្រភេទកីឡារបស់ថៃ Stamp Fairtex ប្រកួតវគ្គផ្តាច់ព្រ័ត្រជាមួយខ្លាញីឥណ្ឌា Ritu “The Indian Tigress” Phogat ដើម្បីដណ្តើមជើងឯក ONE Women’s Atomweight World Grand Prix។
និយាយពីជើងឯកពិភពលោក Eersel មានកំណត់ត្រាល្អឥតខ្ចោះលើសង្វៀនអន្តរជាតិ ONE។ កីឡាករសញ្ជាតិហុល្លង់-សូរីណាមមានប្រវត្តិឡើងសង្វៀនឃីកបុកសីងចំនួន៦០ដង ក្នុងនោះឈ្នះ៥៦ដង និងចាញ់៤ដង ប៉ុន្តែវត្តមាន៥ដងនៅ ONE គឺមិនទាន់ស្គាល់ពាក្យចាញ់ឡើយ។ ក្នុងចំណោមជ័យជម្នះទាំងនោះរូបគេបានឡើងការពារខ្សែក្រវាត់ជោគជ័យពីរដងលើ Nieky “The Natural” Holzken និង Mustapha “Dynamite” Haida ។
ឥឡូវនេះ រូបគេត្រូវឡើងការពារខ្សែក្រវាត់ ONE Lightweight របស់ខ្លួនជាលើកទី៣ដោយត្រូវជួបនឹងកីឡាករ Murtazaev ដែលត្រូវបានផ្គូផ្គងឲ្យជួបគ្នាកាលពីដើមឆ្នាំនេះ ប៉ុន្តែត្រូវបានរំសាយចោលវិញ។
កីឡាករ Murtazaev ដែលហ្វឹកហាត់ជាមួយមិត្តរួមជាតិ Beybulat Isaev ធ្លាប់ប្រកួតបាន២៤ដង ក្នុងនោះឈ្នះ២០ដង និងចាញ់៤ដង ប៉ុន្តែនេះជាការបង្ហាញខ្លួនលើកដំបូងនៅ ONE។
ទោះជាការបង្ហាញមុខលើកដំបូង ប៉ុន្តែរូបគេហាក់បានសិក្សាពី Eersel ច្បាស់លាស់ណាស់ និងជឿជាក់ថា រូបគេមានយុទ្ធសាស្ត្រដើម្បីដណ្តើមយកខ្សែក្រវាត់មកគ្រប់គ្រងបាន។
មុនពេលវគ្គផ្តាច់ព្រ័ត្រមកដល់ អ្នកគាំទ្រទូទាំងពិភពលោកប្រហែលជាបានស្គាល់ហើយកីឡាការិនីថៃ និងកីឡាការិនីឥណ្ឌាដែលបានប្រកួតក្នុងកម្មវិធីខ្សែក្រវាត់ពិភពលោកនេះ។
Stamp ដែលធ្លាប់គ្រងខ្សែក្រវាត់ឃីកបុកសីង និងមួយថៃពិភពលោក ONE Atomweight បានធ្វើឲ្យមានការចាប់អារម្មណ៍សម្រាប់ពីរប្រកួតក្នុងកម្មវិធីនេះ។ គេឈ្នះ កីឡាការិនីអ៊ុយក្រែន Alyona Rassohyna ដោយពិន្ទុកាលពីខែសីហា មុនពេលយកឈ្នះកីឡាការិនីប្រេស៊ីល Julie Mezabarba ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។ អ្នកដែលឈ្នះជើងឯក ONE Women’s Atomweight World Grand Prix មានឱកាសឡើងទៅដណ្តើមខ្សែក្រវាត់ពិភពលោក ONE Women’s Atomweight “Unstoppable” Angela Lee នៅឆ្នាំ២០២២។
![](https://www.kampucheathmey.com/wp-content/uploads/2021/11/Regian-Eersel-DC-9349-1024x683.jpg)
សមាសភាពគូប្រកូតនៅសមរភូមិ ONE: WINTER WARRIORS
• កីឡាករ Regian Eersel ជួប Islam Murtazaev (ដណ្តើមខ្សែក្រវាត់ឃីកបុកសីងពិភពលោក ONE Lightweight)
• កីឡាការិនី Stamp Fairtex ជួប Ritu Phogat (វគ្គផ្តាច់ព្រ័ត្រខ្សែក្រវាត់ពិភពលោក Atomweight World Grand Prix)
• កីឡាករ Qiu Jianliang ជួប Hiroki Akimoto (ប្រកួតឃីកបុកសីង)
• កីឡាករ Saygid Guseyn Arslanaliev ជួប Timofey Nastyukhin (ប្រកួតគុនចម្រុះ)
• កីឡាករ Marcus Almeida ជួប Kang Ji Won (ប្រកួតគុនចម្រុះ)
• កីឡាករ Hu Yong ជួប Yuya Wakamatsu (ប្រកួតគុនចម្រុះ)៕
![](https://www.kampucheathmey.com/wp-content/uploads/2021/11/Stamp-Julie-Mezabarba-1920X1280-ONE-NextGen-46.jpg-1536x1025-1-1024x683.jpg)
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត