កីឡា
សុខ ធី គ្រោងនាំប្រពន្ធជាជនថៃ និងកូនតូចមកធ្វើរឿងសំខាន់មួយនៅខ្មែរ
កីឡាករប្រដាល់គុនខ្មែរ សុខ ធី គ្រោងនាំប្រពន្ធជាជនជាតិថៃ និងកូនប្រុសទើបកើតនៅប្រទេសថៃមកលេងស្រុកកំណើតនៅខេត្តបន្ទាយមានជ័យនៃព្រះរាជាណាចក្រកម្ពុជាដើម្បីឲ្យប្រពន្ធស្គាល់សាច់ញាតិ និងជាពិសេសចុះកំណើតកូននៅខ្មែរ។
សុខ ធី បានកំពុងរួមរស់ជាមួយភរិយាជាជនថៃនៅប្រទេសថៃ បន្ទាប់ពីរូបគេបានស្នាក់នៅហ្វឹកហាត់ប្រដាល់នៅទីនោះតាមឪពុកម្តាយដែលទៅធ្វើការរកប្រាក់ចំណូលចិញ្ចឹមជីវិត។ ការស្នាក់នៅលើទឹកដីថៃច្រើនឆ្នាំបានធ្វើឲ្យកីឡាករប្រដាល់រូបនេះ បានចាប់យកអាជីពប្រដាល់នៅទីនោះ ហើយចេះទាំងសរសេរ និងសរសេរភាសាថៃច្បាស់ជាងភាសាខ្មែរ ដែលជាភាសាកំណើតរបស់ខ្លួនទៀតផង។

មិនត្រឹមតែប៉ុណ្ណោះ សុខ ធី មានមិត្តភក្តិ និងអ្នកស្គាល់រាប់អានជាជនថៃជាច្រើននាក់ទៀត។ ជាពិសេសនោះ រូបគេថែមទាំងមានទំនាក់ទំនងជាមួយនារីនៅទីនោះរហូតបានភរិយាជាជនថៃទៀតផង។ បន្ទាប់ពីរួមរស់នៅជាមួយគ្នាប្រហែលជាពីរឆ្នាំចុងក្រោយនេះ រូបគេទទួលកូនប្រុសដែលទើបកើតកាលពីប៉ុន្មានខែមុននេះសម្រាប់ជាចំណងស្នេហ៍របស់អ្នកទាំងពីរ។
ការកើតនៅលើទឹកដីថៃមានន័យថា កូនប្រុសរបស់ សុខ ធី មានសញ្ជាតិថៃមួយហើយ។ ជាមួយគ្នានេះ អ្នកប្រដាល់ដែលមានកំណើតនៅខេត្តបន្ទាយមានជ័យរូបនេះ គ្រោងយកសញ្ជាតិខ្មែរទៀតសម្រាប់កូន។
សុខ ធី បានប្រាប់ក្រុមការងារ ONE ប្រចាំនៅស្រុកខ្មែរថា «បាទ តិចទៀត ចាំដល់ពេលកូវីដ-១៩ធូរស្បើយ ហើយចាំជាយដែនគេបើកឲ្យចេញ-ចូលវិញ ខ្ញុំនឹងយកកូន និងប្រព័ន្ធទៅខ្មែរ។ និយាយទៅខ្ញុំយកកូនទៅចុះបញ្ជីកំណើតនៅខ្មែរផងបាទ។ ដើម្បីឲ្យបានសញ្ជាតិពីរគឺសញ្ជាតិថៃផង និងសញ្ជាតិខ្មែរផង»។
នៅពេលស្ថានភាពកូវីដ-១៩នៅប្រទេសថៃធូរស្បើយមួយរយៈពេលចុងក្រោយនេះ សុខ ធី ដែលជាជើងឯកគុនខ្មែរពិភពលោកនៅសង្វៀនបាយ័នបានឡើងប្រកួត១លើកហើយកាលពីប៉ុន្មានសប្តាហ៍មុន ហើយនៅថ្ងៃទី២៦ ខែវិច្ឆិកានេះ រូបនេះមានឈ្មោះឡើងប្រកួតជាមួយកីឡាករថៃទៀតហើយ។
ពឹងផ្អែកលើអាជីពប្រដាល់ សុខ ធី និងបងប្រុសបង្កើតរបស់ខ្លួន សុខ រិទ្ធ បានឲ្យឪពុកម្តាយរបស់ខ្លួនឈប់ធ្វើការហើយ ដោយអ្នកទាំងពីរចែករំលែកគ្នាពីការឡើងសង្វៀនដើម្បីចិញ្ចឹមពួកគាត់។ រូបគេតែងតែផ្ញើប្រាក់មកឪពុកម្តាយនៅខ្មែរដើម្បីជួយទ្រទ្រង់ការចំណាយប្រចាំថ្ងៃរបស់អ្នកមានគុណ។
សុខ ធី ធ្លាប់បាននិយាយថា «ពុកម៉ែខ្ញុំចាស់ហើយ។ ឈប់ឲ្យពួកគាត់ធ្វើការហើយ ហើយខ្ញុំនិងប្រុស (សុខ រិទ្ធ) នាំគ្នាចែករំលែកប្រាក់បានពីប្រកួតជួយចិញ្ចឹមពួកគាត់»។
ឪពុកម្តាយរបស់ សុខ ធី បានទៅធ្វើជាកម្មករនៅថៃរាប់ឆ្នាំហើយពោលគឺចាប់តាំងពីកូនប្រុសទាំងពីរនៅតូច។ ដោយសារទៅធ្វើការនៅថៃនោះហើយដែលបាននាំឲ្យ សុខ ធី និង សុខ រិទ្ធ មានឱកាសហ្វឹកហាត់ប្រដាល់ ហើយចាប់យកអាជីពប្រដាល់រហូតល្បីល្បាញទាំងនៅប្រទេសកម្ពុជា និងក្រៅប្រទេស។

ក្រោយពេលបានប្រកួតនៅដើមខែតុលានេះ សុខ ធី បានប្រាប់ថា «ថ្វីបើការប្រកួតបិទទ្វារ និងត្រួតពិនិត្យច្រើនដំណាក់កាលមុនប្រកួត តែក៏ល្អជាងអត់បានឡើងប្រកួតដែរ។ ខ្ញុំសង្ឃឹមថា ចាប់ពីពេលនេះទៅ ខ្ញុំសង្ឃឹមទទួលបានឱកាសប្រកួតញឹកញាប់ ហើយក៏អាចចេញទៅប្រកួតនៅ ONE Championship ដែរ»។
កាលពីប៉ុន្មានខែមុន សុខ ធី ត្រូវបានរៀបចំឲ្យប្រកួតដណ្តើមខ្សែក្រវាត់នៅថៃ និងទទួលបានឱកាសទៅប្រកួតនៅ ONE ប៉ុន្តែដោយសារវិបត្តិកូវីដ-១៩ធ្វើឲ្យកម្មវិធីទាំងនោះត្រូវបានលុបចោលវិញ៕


-
សន្តិសុខសង្គម១៥ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៧ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?