Connect with us

កីឡា

អបអរសាទរ ភ្នំពេញក្រោនឈ្នះជើងឯកលីគឆ្នាំ២០២១

បានផុស

នៅ

ក្រុម​ភ្នំពេញ​ក្រោន​បាន​ក្លាយ​ជា​ជើង​ឯក​លីគ​កំពូល​កម្ពុជា​រដូវ​កាល​​២០២១​នេះ បន្ទាប់​ពី​បាន​យក​ឈ្នះ​លើ​ក្រុម​បឹងកេត​ដោយ​លទ្ធផល ១-០​ ក្នុង​​ការ​ប្រកួត​ចុង​ក្រោយនា​រសៀល​ថ្ងៃ​សុក្រ ទី​១៩​ ខែ​វិច្ឆិកា​នេះ។

ការ​ប្រកួត​ចុង​ក្រោយ​ដើម្បី​បិទ​រដូវ​កាល​២០២១​នៅ​កីឡដ្ឋាន​របស់​ខ្លួន ភ្នំពេញ​ក្រោន​ប្រើ​ពេល​៤៥​​នាទី​ដំបូង​មិន​អាច​ទម្លាយ​សំណាញ់​ទី​របស់​បឹង​កេត​បាន​ឡើយ បើ​ទោះ​ជា​ក្រុម​ភ្ញៀវ​ដាក់​យុវជន​ភាគ​ច្រើន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យ៉ាង​ណា​នៅ​វគ្គ​ទី​​២​​រង់​ចាំ​​​រហូត​ដល់​​នាទី​ជាង៧០​​ទើប​ភ្នំពេញ​ក្រោន​បង្កើត​ភាព​សប្បាយ​រីក​រាយ​ទាំង​ក្រុម និងអ្នក​គាំទ្រ បន្ទាប់​ពី​កីឡាករ​សញ្ជាតិ​ជប៉ុន Yudai Ogawa ស៊ុត​បំប៉ោង​សំណាញ់​ទី​នៅ​នាទី​ទី​៧៣ដើម្បី​នាំ​មុខ ១-០។ ក្រោយ​នាំ​មក បឹង​កេត​បាន​ដាក់​សម្ពាធ​យ៉ាង​ខ្លាំង តែ​មិន​អាច​បំប៉ោង​សំណាញ់​ទី​បាន។

លទ្ធផល ១-០ នេះ​បន្ត​រហូតដល់​ចប់​ការ​ប្រកួត​ដែល​គ្រប់​គ្រាន់​ឲ្យភ្នំពេញ​ក្រោន​គ្រង​ជើង​ឯក។ នេះ​គឺ​ជា​ការ​ឈ្នះ​ជើង​ឯក​លើក​ដំបូង​របស់​ភ្នុំពេញ​ក្រោន បន្ទាប់​ពីខក​ខាន​តាំង​ពី​ឆ្នាំ​២០១៥ ប៉ុន្តែ​​ជា​ការឈ្នះ​ជើង​ឯក​លីគ​កម្ពុជា​៧​​ដង​​ក្នុង​ប្រវត្តិ​សាស្ត្រ​របស់​ក្លឹប៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៨ ម៉ោង មុន

ផ្លូវថ្មើរជើង(Walk street) ចាប់​ពី​មុខ​ប្រៃសណីយ៍ដល់ ​ព្រះបរមរាជវាំងនឹងដំណើរការ នៅថ្ងៃទី០១កុម្ភៈ

សន្តិសុខសង្គម២១ ម៉ោង មុន

ថ្ងៃសែនចូលឆ្នាំចិន វៀតណាម អគ្គិភ័យកើតឡើង៤លើកក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

​ស្ត្រី​​សម្រស់​ស្អាត​ជា​មេខ្លោង​​ក្នុង​​​អំពើ​​ឆបោក​លុយ៤០​លាន​ដុល្លារ​នៅ​វៀតណាម​​​ត្រូវចាប់​ខ្លួន​

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

អ្នកវិទ្យាសាស្រ្តរកឃើញភពថ្មី អាចឲ្យមនុស្សរស់នៅបាន ហើយក៏អាចមានពួក​ Alien នៅទីនោះដែរ

ជីវិតកម្សាន្ដ២០ ម៉ោង មុន

ផ្អើលហ្វេនតារា Kpop នាំគ្នាប្រើ AI បង្កើតវីដេអូអាសអាភាសជាមួយអាយដលខ្លួន

Sokha Hotels

ព័ត៌មានពេញនិយម