កីឡា
សហព័ន្ធកីឡាទោចក្រយាន បើកវគ្គបណ្តុះបណ្តាលគ្រូបង្វឹកកម្រិត១
សហព័ន្ធកីឡាទោចក្រយាននៅព្រឹកថ្ងៃទី ២២ វិច្ឆិកានេះ បានវគ្គបណ្តុះបណ្តាលគ្រូបង្វឹកកីឡាទោចក្រយាន កម្រិត១រយៈពេល៥ថ្ងៃ ដោយចាប់ពីថ្ងៃទី ២២ ដល់ថ្ងៃទី ២៦ ខែវិច្ឆិកា ឆ្នាំ២០២១ នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។

វគ្គនេះបើកឡើងដើម្បីសម្រួចគោលដៅអភិវឌ្ឍន៍វិស័យកីឡាមួយនេះឲ្យកាន់តែល្អប្រសើរបន្ថែមទៀតជាពិសេស គឺគោលដៅដ៏ធំចម្បងនៃដំណើរឆ្ពោះទៅទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ ការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣។
អគ្គលេខាធិការសហព័ន្ធកីឡាទោចក្រយានកម្ពុជាលោក នូ ចំរើន បានចាត់ទុកថាវគ្គនេះ គឺជាវគ្គដ៏សំខាន់មួយដើម្បីជួយពង្រឹងដល់គុណភាព ចំណេះដឹងរបស់គ្រូបង្វឹកកីឡាទោចក្រយានកម្ពុជាឲ្យកាន់តែរឹងមាំបន្ថែមទៀត។ នេះជាវគ្គដែលសិក្សាតាមរបៀបបច្ចេកទេសអន្តរជាតិរបស់សហព័ន្ធកីឡាទោចក្រយានអន្តរជាតិ (UCI) ដោយផ្តោតសំខាន់លើមេរៀនគន្លឹះសំខាន់ៗចំនួន១០មេរៀន ក្នុងនោះក៏គ្រូឧទ្ទេសប្រចាំវគ្គនឹងចែករំលែកអំពីសារធាតុហាមឃាត់ក្នុងវិស័យកីឡា (ដូពីង ឬដូប៉ា) ដូចជាគ្រឿងស្រវឹង សារធាតុប៉ូវកម្លាំង ឬសារធាតុញៀនជាដើម។

នេះជាវគ្គមូលដ្ឋានដ៏សំខាន់មួយ ដែលសហព័ន្ធស្នើឲ្យសិក្ខាកាមជាគ្រូបង្វឹកទាំងអស់ខិតខំប្រឹងប្រែងយកចិត្តទុកដាក់ក្រេបយកចំណេះវិជ្ជា ពីគ្រូឧទ្ទេសឲ្យបានល្អប្រសើរ ដើម្បីឆ្លងទៅចូលរួមវគ្គសិក្សាកម្រិត២ ដែលគ្រោងនឹងធ្វើឡើងនាពាក់កណ្តាលឆ្នាំ២០២២ និងកម្រិត៣បន្ត នាចុងឆ្នាំ២០២២។ សម្រាប់វគ្គសិក្សាកម្រិតអន្តរជាតិកម្រិត៣ សហព័ន្ធកីឡាទោចក្រយានកម្ពុជា បានស្នើសុំ UCI បញ្ជូនសិក្ខាកាមទៅសិក្សារយៈពេល៣ខែ នៅប្រទេសស្វីស តែម្តង។ សម្រាប់ការឡើងកម្រិតសិក្សានេះ មិនសំខាន់លើចំនួនប៉ុន្មាននាក់នោះទេ ប៉ុន្តែសំខាន់ សិក្ខាកាមជាគ្រូបង្វឹកទាំងអស់ ត្រូវប្រឡងជាប់តាមកម្រិតនីមួយៗ ដែលទទួលស្គាល់ពី UCI។ លោកអគ្គលេខាធិការ ក៏បានលើកទឹកចិត្តដល់គ្រូបង្វឹកទាំងអស់ ឲ្យប្រឹងប្រែង ដើម្បីគោលដៅការទទួលធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី ៣២ ឆ្នាំ ២០២៣ ឲ្យទទួលបានជោគជ័យជាប្រវត្តិសាស្ត្រជាលើកដំបូងរបស់កម្ពុជាហើយទាំងអស់នេះ ក៏ជាដំណើរការអភិវឌ្ឍវិស័យកីឡាទោចក្រយានកម្ពុជា។

កម្ពុជា ទើបទទួលបានសិទ្ធិជាផ្លូវការពីមហាសន្និបាតក្រុមប្រឹក្សាកីឡាអូឡាំពិកអាស៊ី កាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ ២០២១ នៅទីក្រុងឌូបៃ ប្រទេសអារ៉ាប់រួម ក្នុងការរៀបចំទទួលធ្វើម្ចាស់ផ្ទះ ការប្រកួតកីឡាយុវជនអាស៊ី (ASIAN Youth Games) នាឆ្នាំ២០២៩ ខាងមុខ ដោយនឹងប្រើប្រាស់យុវជនអាយុក្រោម១៨ឆ្នាំ ខណៈប្រភេទកីឡាទោចក្រយានកម្ពុជាក៏ត្រៀមខ្លួន ចូលរួមរៀបចំនិងការប្រកួតកីឡាទោចក្រយានក្នុងព្រឹត្តិការណ៍យុវជនអាស៊ីនេះទៀតផង៕
អត្ថបទ៖ វិសិទ្ធ

-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២២ ម៉ោង ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?