កីឡា
ហេតុផលសំខាន់៤យ៉ាង គួរទស្សនា ONE: NEXTGEN III ថ្ងៃសុក្រនេះ
ព្រឹត្តិការណ៍ប្រកួត ONE: NEXTGEN III នឹងចាក់ផ្សាយនៅថ្ងៃសុក្រ ទី ២៦ ខែវិច្ឆិកានេះ ចេញពីប្រទេសសិង្ហបុរី ដែលមានការប្រកួតគុនចម្រុះ ឃីកបុងសីង និងប្រដាល់សេរីចំនួន៦គូ។
ក្នុងចំណោមគូប្រកួតទាំង៦នេះ មានហេតុផលសំខាន់៤យ៉ាងដែលលោកគួរតាមដានទស្សនា។
ទី១៖ Adiwang និង Brooks បង្កសង្គ្រាមពាក្យសំដីផ្តាច់ដៃគូរៀងៗខ្លួន
អ្នកលេងគុនចម្រុះ Lito Adiwang ដែលបទពិសោធន៍លើសង្វៀនអន្តរជាតិត្រូវប្រឈមនឹងចំណូលថ្មី Jarred Brooks សម្រាប់ការជួបគ្នាក្នុងតំណែងគូឯកប្រចាំរាត្រី។ នៅតាមបណ្តាញទំនាក់ទំនងសង្គម អ្នកទាំងពីរបានបង្កើតសង្គ្រាមវោហាសាស្ត្ររៀងៗខ្លួន ដូច្នេះច្បាស់ជាក្តៅគគុកលើសង្វៀនមិនខាន។
អ្នកលេងគុនចម្រុះ Adiwang ជាកីឡាករម្នាក់ដែលល្បីខាងអាវុធឈរដូចព្យុះ និងឈ្នះពីរលើកជាប់គ្នា ដូច្នេះ Brooks បានទទួលស្គាល់សមត្ថភាពរបស់ដៃគូម្នាក់នេះ ប៉ុន្តែរូបគេហាក់មិនញញើតទេ ពីព្រោះរូបគេមានជំនាញក្រោមដ៏គ្រោះថ្នាក់។ គ្មានអ្វីចម្លែកទេ អ្នកទាំងពីរអះថា នឹងបញ្ឈប់ដៃគូពាក់កណ្តាលទីដូចគ្នា។
ទី២៖ អតីតជើងឯកឃីកបុកសីងពិភពលោកវិលមកវ៉ៃក្បាច់មួយថៃ
អ្នកគាំទ្រនឹងប្លែកភ្នែក ប្លែកអារម្មណ៍នៅពេលអតីតជើងឯកឃីកបុកសីងពិភពលោក Alaverdi Ramazanov វិលមកកាន់សង្វៀនលើកនេះប្រកួតជំនាញមួយថៃជាមួយខ្លាកំណាចថៃ Ponsiri ដែលអ្នកទាំងពីរត្រូវបានគេចាត់ទុកជាអ្នកវ៉ៃកណ្តាប់ដៃសាហាវដូចគ្នា។
កីឡាកររុស្ស៊ីមានអារម្មណ៍ដូចជា រូបគេមានលក្ខណៈពិសេសមួយដែលត្រូវបង្ហាញ បន្ទាប់ពីបាត់បង់ខ្សែក្រវាត់ឃីកបុកសីងពិភពលោក។ ជាមួយគ្នា Pongsiri បានប្តេជ្ញាបង្កគ្រោះមហន្តរាយដល់ Ramazanov ឲ្យបានជោគជ័យដើម្បីឡើងទៅតារាងចំណាត់ថ្នាក់លេខ៥ក្នុងប្រភេទទម្ងន់ bantamweight។
ទី៣៖ ខ្លាចាស់ជួបគ្នាលើកទី២ ក្រោយជួបលើកទី១តាំងពី៨ឆ្នាំមុន
អ្នកទាំងពីរគឺជាវីរបុរសនៅស្ថាប័ន ONE Championship បន្ទាប់ពីអ្នកទាំងពីរបានបោះជំហានចូលឆាកប្រដាល់អន្តរជាតិជិតមួយទសវត្សរ៍ហើយគឺអ្នកលេងជំនាញជីជីតស៊ូប្រេស៊ីល Alex Silva ប៉ះអ្នកជំនាញវូស៊ូហ្វីលីពីន Rane Catalan។
អ្នកទាំងពីរធ្លាប់ជួបគ្នាលើកទី១ក្នុងខែមេសា ឆ្នាំ២០១៣ហើយអាចនិយាយបានថា ថ្មីដូចគ្នាក្នុងជំនាញវ៉ៃឈរ និងគុនចម្រុះ ហើយដំណើរការប្រកួតលើសង្វៀនពេលនេះមិនបានយូរទេ។ ការប្រកួតមិនប៉ុន្មានវិនាទីនៅដើមទឹកទី១ Silva ប្រើក្បាច់ឃ្លេឲ្យជើងខ្លាំងហ្វីលីពីនចុះចាញ់ ហើយបន្ទាប់ពីកីឡាករប្រេស៊ីលនេះឈ្នះខ្សែក្រវាត់ពិភពលោក ONE Strawweight។
ឥឡូវនេះ កីឡាករប្រេស៊ីលអាយុ៣៨ឆ្នាំ ខណៈកីឡាករហ្វីលីពីនអាយុ៤២ឆ្នាំ ដូច្នេះក្នុងរយៈពេល៨ឆ្នាំកន្លងទៅនេះ អ្នកទាំងពីរអភិវឌ្ឍខ្លួនបានច្រើនណាស់។ ម្នាក់ប្តេជ្ញាសងសឹក ហើយម្នាក់ទៀតប្តេជ្ញារក្សាកំណត់ត្រា តើលទ្ធផលទៅជាយ៉ាងណា?
ទី៤៖ អ្នកលេងមួយថៃ Panpayak និង Rodlek រកឱកាសវ៉ៃខ្សែក្រវាត់ដូចគ្នា
ជើងខ្លាំងមួយថៃទាំងពីរស្វែងរកឱកាសជ័យជម្នះដូចគ្នាក្នុងព្រឹត្តិការណ៍ ONE: NEXTGEN III នេះដែលម្នាក់ៗសុទ្ធតែសម្លឹងឃើញប្រកួតដណ្តើមខ្សែក្រវាត់ពិភពលោកដូចគ្នានៅពេល Panpayak Jitmuangnon ត្រូវបានជំនួសមិត្តរួមជាតិ Rodtang ដែលបានដកខ្លួនដោយសារឆ្លងកូវីដ-១៩ជាមួយជើងខ្លាំងអេស្ប៉ាញ Daniel Puertas។
Panpayak បានឈ្នះការប្រកួតឃីកបុកសីងលើកដំបូងនៅពេលរូបគេប្រកួតជាមួយ Masahide Kudo កាលពីឆ្នាំ២០១៩។ លើកនេះជាឱកាសដែលរូបគេត្រូវស្វែងរកជ័យជម្នះជាលើកទី២ដែលជាជើងឯកឃីកបុកសីងពិភពលោក ISKA។
ទន្ទឹមជាមួយគ្នា Rodlek ក៏បោះជំហានចូលប្រកួតឃីកបុកសីងជាលើកដំបូងដែរនៅពេលរូបគេត្រូវជួបកីឡាករប្រេស៊ីល Felipe Lobo។ ប្រសិនបើរូបគេទទួលបានលទ្ធផលល្អប្រសើ រូបគេអាចនឹងមានឱកាសទៅប្រកួតដណ្តើមខ្សែក្រវាត់ឃីកបុកសីងពិភពលោកឆាប់ៗ៕
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
លោកឧកញ៉ា លាង ពៅ ថា Ishowspeed ធ្វើការគ្មានទំនួលខុសត្រូវ ក្នុងថ្ងៃ Gumball 3000 (មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ស្ថានភាពកម្ពស់ទឹកទន្លេមេគង្គខេត្តក្រចេះព្រឹកនេះ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ចរាចរណ៍១ ថ្ងៃ ago
រថយន្តដឹកទំនិញពាក់ស្លាកលេខ ខេមរៈភូមិន្ទបើកកិនគម្របលូបាក់ ខណៈដឹកទំនិញចេញពីឃ្លាំង
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
លោក លៀក លីដា បង្ហាញការខកចិត្តចំពោះការរិះគន់របស់ Allan
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
Allan អះអាងថា ខ្លួនហ៊ានទទួលយកការវិនិយោគ និងប្រើថវិកាត្រឹម ៨មុឺនដុល្លារប៉ុណ្ណោះ ដើម្បីផលិតកុនគុណភាព
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ភាគកណ្តាលវៀតណាម ជម្លៀសពលរដ្ឋជាង ៦ ០០០នាក់ ដោយសារទឹកជំនន់ធ្ងន់ធ្ងរ