Connect with us

កីឡា

Stamp និយាយថា Phogat កំពុងតែបង្ហាញភាពភ័យខ្លាច មុនពេលជួបគ្នា នៅវគ្គផ្ដាច់ព្រ័ត្រ Grand Prix

បានផុស

នៅ

Stamp Fairtex និង Ritu “The Indian Tigress” Phogat ត្រូវតតាំងគ្នាដើម្បីដណ្ដើមជើងឯក ONE Women’s Atomweight World Grand Prix Championship នៅនៅកម្មវិធី ONE: WINTERS WARRIORS ឯប្រទេសសិង្ហបុរី នាថ្ងៃសុក្រទី ៣ ខែធ្នូ ខាងមុខ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

Stamp បាន​ថ្លែងថា ៖«​ខ្ញុំ​មិនមាន​អារម្មណ៍​ភ័យខ្លាច​នោះឡើយ​។ Ritu គឺជា​មនុស្ស​ធម្មតា​ម្នាក់ ដូច​ខ្ញុំ​ដែរ​។ Ritu បែប​គិតថា ខ្ញុំ​ខ្លាច​រូបគេ​។ ប៉ុន្តែ ធាតុពិត គេ​ឯណោះ​ទេ​ដែល​ខ្លាច​រូបខ្ញុំ​។ បើសិន​មិន​ខ្លាច ខ្ញុំ​ទេ គេ​មិន​មើលងាយ​រូបខ្ញុំ​ក្នុងការ​អធិប្បាយ​កន្លង​ទៅ​ឡើយ​»​។

​កីឡា​កា​រិ​នី​ទាំងពីរ​ កំពុង​ប្រឹងប្រែង​យ៉ាងខ្លាំង​ដើម្បី​ឆ្ពោះទៅរក​កំណត់ត្រា​ល្អ​បំផុត​របស់​ក្នុង​ពិភព​ក្បាច់គុន​ចម្រុះ ជាពិសេស​ការដណ្ដើម​ខ្សែក្រវាត់​ប្រាក់​នេះ​តែម្ដង​។ Stamp ដែលជា​អតីត​ម្ចាស់​ខ្សែក្រវាត់​មួយ​ថៃ និង​ឃី​ក​បុក​សី​ង ONE atomweight និង​ត្រូវ​តាំងចិត្ត​ក្នុង​ជំហាន​ឆ្ពោះទៅ​ដណ្ដើម​ខ្សែក្រវាត់​មាស​ឡើងវិញ​។ «​ពេល​ខ្ញុំ​បានលឺ​អំពី​កម្មវិធី​ប្រកួត ខ្ញុំ​ពិតជា​រីករាយ​ក្នុងការ​ក្លាយជា​ផ្នែក​នៃ​ក្ដី​សុបិន​របស់ខ្ញុំ និង​ក្លាយជា​ជើងឯក​ក្នុង​គុន​ចម្រុះ​។ ហើយ​ខ្ញុំ​ចង់​ក្លាយជា​អ្នក​គ្រង​ខ្សែក្រវាត់​ពិភពលោក​លើ​៣​ប្រភេទ​កីឡា​ផ្សេងគ្នា​។ នេះ​ជាការ​ប្រកួត​សំខាន់​។ បើសិន ខ្ញុំ​ឈ្នះ​ការប្រកួត​នេះ វា​បង្ហាញថា ​កីឡាការិនី​មួយ​ថៃ​អាច​ឈ្នះ​ខ្សែក្រវាត់ MMA និង​បង្ហាញ​ទៅ​អ្នក​រាល់គ្នា​ថា​កីឡាការិនី​ថៃ មាន​សក្តានុពល ដូច​រូបខ្ញុំ​ដែរ​»​។ សិស្ស​គុន​ក្លិប Fairtex បាន​បន្ត​បែបនេះ​។

​ការប្រកួត​ផ្ដាច់ព្រ័ត្រ​នេះ ​រវាង​អ្នកជំនាញ​ប្រយុទ្ធ Stamp និង អ្នកជំនាញ​ចំបាប់ Phogat ដែល​សុទ្ធតែ​កីឡាការិនី​មាន​ក្បាច់​រហ័ស​។ កីឡាការិនី​ទាំងពីរ មានកំណត់​ត្រា​ឈ្នះ ៧​ដង និង ចាញ់ ១ ដង​ដូចគ្នា​។ ហើយ​គោលដៅ សុទ្ធតែ​ចង់​ឡើងទៅ​ដណ្ដើម​ខ្សែក្រវាត់ ONE atomweight ពី​កីឡាការិនី​សិង្ហ​បុរី​-​អាមេរិក “Unstoppable” Angela Lee ទៀតផង​។

​កីឡាការិនី​មកពី​ក្លិប Fairtex បានដឹង​អំពី​ទេពកោសល្យ​ដៃគូ​រួចទៅហើយ ប៉ុន្តែ Phogat ក៏មាន​ភាពជឿជាក់​ផងដែរ​។ កីឡាការិនី​ដដែល​បញ្ចេញ​ទស្សនៈ​បែបនេះ ៖«​ខ្ញុំ​បាន​សិក្សា​អំពី Ritu យ៉ាង​ល្អិតល្អន់​។ ខ្ញុំ​បានរៀបចំ​ខ្លួន​យូរ​មកហើយ​ក្នុងការ​តតាំង​រូបគេ​។ ចំណុចខ្លាំង​របស់គេ​តែមួយគត់ គឺ ចាប់​ផ្ដួល និង​គ្រប់គ្រង​ការប្រកួត​។ ក្បាច់​ប្រយុទ្ធ​របស់គេ​មិនល្អ​ឡើយ​។ ក្បាច់​សំខាន់​របស់គេ គឺ ប្រើ​ខាវ​ស្ដាំ​ពេលចេញ​ប្រយុទ្ធ​»​។

​យ៉ាងណាក្ដី Phogat បាន​ផ្ដួល​កីឡាការិនី​ប្រយុទ្ធ​ពីររូប​ដូចជា Meng Bo និង Jenelyn Olsim នៅ​វគ្គ ៨​នាក់ និង​វគ្គ ៤​នាក់​ចុងក្រោយ ប៉ុន្តែ Stamp នៅតែ​ជឿថា “The Indian Tigress” មិនអាច​ផ្ដួល​គេ​បានទេ​។ កីឡាការិនី​ដដែល​ពិពណ៌នា​ថា​៖«​ខ្ញុំ​គិតថា ក្បាលពោះ និង​ចង្កា​របស់​នា​នៅ​ខ្សោយ​។ ចំណុច​នោះ គឺ ខ្សោយ ។ ខ្ញុំ​អាច​យកឈ្នះ​គេ​លើ​ចំណុច​នេះ​។ Ritu មាន​ចំណុចខ្លាំង គឺ ពេល​ដួល​ហើយ អាច​រើ​ឡើងវិញ​។ ខ្ញុំ​មិន​ប្រយុទ្ធ​គឃ្លើន​ពេក​ទេ ហើយ ការពារ​កុំ​ឲ្យ Ritu ចាប់​ខ្ញុំ​បាន​។ ខ្ញុំ​ដោះស្រាយ [​លើ​ក្បាច់​ផ្ដួល​របស់គេ​] គឺ​ត្រូវ​ប្រើ​មួយ​ថៃ​។ ព្រោះ​ពេល​គេ​ចូលមក​ខ្ញុំ វា​ច្បាស់​ជា​លឿន​មិន​ខាន​។ ខ្ញុំ​ត្រូវ​ប្រើ​ជង្គង់ ឬ កែង​ដើម្បី​បញ្ឈប់​រូបគេ​។ ខ្ញុំ​នឹង​ប្រើ​ក្បាច់​មួយ​ថៃ​ដើម្បី​ផ្ដួល​រូប​ឲ្យ​បាន​»​។​

Stamp សង្កត់ធ្ងន់ថា ៖«​បើសិន​ខ្ញុំ​ឈ្នះ​ការប្រកួត​នេះ ខ្ញុំ​នឹង​អាច​ឡើងទៅ​ដណ្ដើម​ខ្សែក្រវាត់​ពី Angela Lee ដែលជា​កីឡាការិនី​ដ៏​ល្អ​ម្នាក់​។ ខ្ញុំ​ពិតជា​រីករាយ​ណាស់​ដែល​ត្រូវ​ឡើង​ជួប​កីឡាការិនី ដែល​ខ្ញុំ​តែងតែ​សរសើរ​»​។ Stamp ជឿជាក់ថា​គេ​នឹង​ឆ្ពោះទៅរក​ជ័យជម្នះ​មិន​ខាន​។ Stamp មាន​ផែនការ​ច្បាស់លាស់​ក្នុង​ការជួប Phogat ដែលមាន​ជំនាញ​ចំបាប់​ខ្លាំងក្លា​។ ប៉ុន្តែ Phogat នឹង​ប្រើការ​ប្រកួត​ចម្ងាយ​ជិត ដែលជា​ចំណុចខ្លាំង​របស់គេ​ផងដែរ​។ តើ​កីឡាការិនី​រូប​ណា​នឹង​គ្រង​ខ្សែក្រវាត់​ប្រា​ក់នា​ដើមខែធ្នូ ខាងមុខ​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ច្រកត្រពាំងស្រែ
ព័ត៌មានជាតិ៥ នាទីutes មុន

ច្រកទ្វារព្រំដែនអន្តរជាតិ ៤ កន្លែង កំណត់ទីតាំង​សាងសង់ ប្រើប្រាស់​ហិរញ្ញប្បទានធនាគារវិនិយោគ​ហេដ្ឋារចនាសម្ព័ន្ធអាស៊ី

សេដ្ឋកិច្ច៧ នាទីutes មុន

កំណើនសេដ្ឋកិច្ចកម្ពុជារំពឹងសម្រេចបានក្នុងអត្រា ៦,៥% ក្នុងរយៈពេលខ្លី និងមធ្យម

ជីវិតកម្សាន្ដ២៥ នាទីutes មុន

អ្នកនាង ម៉េង កែវពេជ្ជតា ចេញវីដេអូចម្រៀងច្រៀងរួមគ្នានឹង ព្រីន បទ “ចាប៉ីផ្អែម” អបអរទិវាវប្បធម៌ជាតិ ៣មីនា

ព័ត៌មានអន្ដរជាតិ២៨ នាទីutes មុន

អតីត CEO ស្ថាប័នកីឡាកាស WWE ក្លាយជារដ្ឋមន្ត្រីក្រសួងអប់រំ អាមេរិក

ព័ត៌មានជាតិ៤០ នាទីutes មុន

​ដំណើរការ​សាងសង់សណ្ឋាគារផ្កាយ ៥ និង មជ្ឈមណ្ឌលពាណិជ្ជកម្មតម្លៃ ៥៧៤ លានដុល្លារ នៅខេត្ត​ព្រះសីហនុ បន្តវឌ្ឍនភាព​​ទៅមុខ​

សន្តិសុខសង្គម១២ ម៉ោង មុន

ភ្លៀង​មួយ​មេធំ​ លាយឡំ​នឹង​ខ្យល់​កន្ត្រាក់ បណ្ដាល​ឱ្យ​រលំ​ដើមឈើ​សង្កត់​លើ​រថយន្តមួយគ្រឿង

ជីវិតកម្សាន្ដ១៨ ម៉ោង មុន

តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ

សហគ្រាសចិន
សន្តិសុខសង្គម២៤ ម៉ោង មុន

ពលរដ្ឋ​ចោទជនជាតិ​ចិនមួយ​ក្រុមនៅ​​ក្រុមហ៊ុន​ចម្ការ​ចេក​​ខេត្ត​ក្រចេះ បាញ់សត្វគោក្របី​អ្នកស្រុក​លេីកដាក់ឡានយ៉ាងអានាធិបតេយ្យ

ចរាចរណ៍១៧ ម៉ោង មុន

បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង

ជីវិតកម្សាន្ដ២ ម៉ោង មុន

Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ

Sokha Hotels

ព័ត៌មានពេញនិយម