កីឡា
ព្រះខន្ធរាជស្វាយរៀង ឬ វិសាខា គ្រងជើងឯក Hun Sen Cup ល្ងាចនេះ?
ការប្រកួតវគ្គផ្តាច់ព្រ័ត្រពានរង្វាន់សម្តេចតេជោ ហ៊ុន សែន (Hun Sen Cup) ឆ្នាំ២០២១មកដល់នាល្ងាចនេះហើយជាការជួបគ្នារវាងក្រុមការពារតំណែងជើងឯកឆ្នាំចាស់ វិសាខា និង ព្រះខន្ធស្វាយរៀង នៅកីឡដ្ឋានស្មាត អ.អេស.អិន វេលាម៉ោង៦ល្ងាចនេះ។

មុនឡើងដល់វគ្គផ្តាច់ព្រ័ត្រ ក្រុមវិសាខា បានយកឈ្នះគូប្រជែងខ្លាំង បឹងកេត ដោយលទ្ធផល ២-១ ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៅកីឡដ្ឋានបឹងកេត។ នៅវគ្គដូចគ្នានេះ ព្រះខន្ធរាជស្វាយរៀងបានយកឈ្នះក្រុមខ្លាំងភ្នំពេញក្រោនដោយលទ្ធផល ៣-២ នៅក្នុងផ្ទះរបស់ខ្លួន។
នេះជាលើកទី២របស់ក្លឹបទើបបង្កើតថ្មីវិសាខាបានឡើងដល់វគ្គផ្តាច់ព្រ័ត្រពានរង្វាន់ Hun Sen Cup បន្ទាប់ពីលើកទី១កាលពីឆ្នាំ២០២០ដែលជារដូវកាលលើកទី១៤បានឡើងដល់វគ្គផ្តាច់ព្រ័ត្រ និងបានយកឈ្នះក្រុមណាហ្គាវើលដោយលទ្ធផល ២-០ ដើម្បីគ្រងជើងឯកជាលើកដំបូងក្នុងប្រវត្តិសាស្ត្ររបស់ក្លឹប។ តើវិសាខាអាចការពារតំណែងជើងឯកបានដែរឬទេ?

ចំណែក ព្រះខន្ធរាជស្វាយ ជាក្រុមជោគជ័យជាងគេក្នុងពានរង្វាន់ Hun Sen Cup បន្ទាប់ពីបានឡើងវគ្គផ្តាច់ច្រើនដងជាងគេពោលគឺ៨លើកហើយគិតទាំងឆ្នាំ២០២១នេះ។
សម្រាប់ការឡើងដល់វគ្គផ្តាច់ព្រ័ត្រ៧លើកកន្លងមក ព្រះខន្ធរាជស្វាយរៀងបានឈ្នះជើងឯក៤ និងជើងឯករង៣ដង។ ក្លឹបដែលមានមូលដ្ឋាននៅខេត្តស្វាយរៀងមួយឈ្នះជើងឯក Hun Sen Cup ច្រើនជាងគេបង្អស់ពោលគឺឈ្នះក្នុងឆ្នាំ២០១១ ២០១២ ២០១៥ និង២០១៧។ តើស្វាយរៀងអាចឈ្នះលើកទី៥បានដែរឬទេ?
និយាយពីសមត្ថភាពរបស់ក្រុមទាំងពីរនារដូវកាល២០២១នេះគឺល្អដូចគ្នាទាំងពានរង្វាន់លីគកំពូលកម្ពុជា និង Hun Sen Cup។ បញ្ចប់លីកកម្ពុជារដូវកាលនេះ ព្រះខន្ធរាជស្វាយរៀងស្ថិតនៅចំណាត់ថ្នាក់លេខ២ជាមួយពិន្ទុ៤២ ក្រោយឈ្នះ១៣ដង ស្មើ៣ដង និងចាញ់៣ដង ខណៈវិសាខាបញ្ចប់នៅចំណាត់ថ្នាក់លេខ៣ជាមួយនឹង៤០ពិន្ទុ ក្រោយឈ្នះ១១ ស្មើ៧ និងចាញ់១។

ក្រុមទាំងពីរមានកីឡាករក្នុងស្រុកល្អដូចគ្នាដែលត្រូវបានកោះហៅចូលជម្រើសជាតិកម្ពុជាត្រៀមប្រកួតពានរង្វាន់ AFF Suzuki Cup នាពេលខាងមុខ។
ស្របពេលជាមួយគ្នានេះ ការប្រកួតដណ្តើមយកចំណាត់ថ្នាក់លេខ៣ រវាងភ្នំពេញក្រោន និងបឹងកេត នឹងចាប់ផ្តើមវេលាម៉ោង៣រសៀលនេះ។ ការប្រកួតទាំងពីរគូផ្សាយផ្ទាល់ដោយទូរទស្សន៍ BTV៕
អត្ថបទ៖ វីរបុត្រ

-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២២ ម៉ោង ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?