កីឡា
សិក្ខាកាមទទួលលទ្ធផលល្អ៣០% សម្រាប់សិក្សាវគ្គបណ្តុះបណ្តាលបច្ចេកទេសគ្រូបង្វឹកអន្តរជាតិកម្រិត ១កីឡាទោចក្រយាន
វគ្គបណ្តុះបណ្តាលបច្ចេកទេសគ្រូបង្វឹកអន្តរជាតិកម្រិត១កីឡាទោចក្រយានឆ្នាំ២០២១ បានបញ្ចប់ដោយជោគជ័យកាលពីល្ងាចថ្ងៃទី២៦ វិច្ឆិកា ២០២១ បន្ទាប់ពីបានដំណើរការអស់រយៈពេល ៥ថ្ងៃ គឺចាប់ពីថ្ងៃទី ២២ ដល់២៦ ខែវិច្ឆិកា ឆ្នាំ ២០២១ នៅសាលប្រជុំគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។
![](https://www.kampucheathmey.com/wp-content/uploads/2021/11/IMG_20211126_201013_936-1024x682.jpg)
វគ្គបណ្ដុះបណ្ដាលនេះ រៀបចំឡើងដោយយោងតាមផែនការកសាងធនធានមនុស្សរបស់សហព័ន្ធខ្មែរកីឡាទោចក្រយាន និងមានការអនុញ្ញាតជាគោលការណ៍ដ៏ខ្ពង់ខ្ពស់ពីលោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មនិងជាប្រធានសហព័ន្ធខ្មែរកីឡាទោចក្រយានដោយមានការ ឧបត្ថម្ភគាំទ្រពីក្រសួងអប់រំ យុវជន និងកីឡា។
![](https://www.kampucheathmey.com/wp-content/uploads/2021/11/IMG_20211126_201049_015-1024x682.jpg)
លោក នូ ចំរើន អគ្គលេខាធិការនៃសហព័ន្ធខ្មែរកីឡាទោចក្រយាននិងជាគណៈគ្រប់គ្រងវគ្គបានឲ្យដឹងថា ក្រោយឆ្លងកាត់សិក្សាវគ្គខាងលើកនេះ យើងសម្លឹងឃើញថា សិក្ខាកាមទាំងអស់ទទួល លទ្ធផលល្អ ៣០% ល្អបង្គួរ ៥០% មធ្យម ២០% ដូច្នេះពួកគេអាចក្លាយជាគ្រូបង្វឹកអន្តរជាតិកម្រិត ១ សម្រាប់បម្រើឲ្យព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ី អាគ្នេយ៍ (SEA GAMES) លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនោះ។
![](https://www.kampucheathmey.com/wp-content/uploads/2021/11/IMG_20211126_201104_520-1024x682.jpg)
លោកបានបន្តថា វគ្គនេះមានសិក្ខាកាមមកពី ៦សមាគម ១. ក្លិបកង់កងរាជអាវុធហត្ថលើផ្ទៃប្រទេសចំនួន ០១ នាក់២- ក្លិបកង់ខេត្តព្រះវិហារ ០១នាក់ ៣- ក្លិបកង់ខេត្តសៀមរាបចំនួន ១៦ នាក់ ៤- ក្លិបកង់ខេត្ត កំពតចំនួន ០៣ នាក់ ៥- ក្លិបកង់ខេត្តកំពង់ធំចំនួន ០២ នាក់ ៦- ក្លិបកង់រាជធានីភ្នំពេញចំនួន ០២ នាក់ សរុបសិក្ខាកាមទាំងអស់សរុបចំនួន ២៥នាក់ ក្នុងនោះ នារី ចំនួន ០២នាក់ ។
![](https://www.kampucheathmey.com/wp-content/uploads/2021/11/IMG_20211126_201058_167-1024x682.jpg)
អគ្គលេខាធិការសហព័ន្ធកីឡាទោចក្រយានកម្ពុជា លោកនូ ចំរើន បានចាត់ទុកថា វគ្គនេះគឺជាវគ្គដ៏សំខាន់មួយដើម្បីជួយពង្រឹងដល់គុណភាពចំណេះដឹងរបស់គ្រូបង្វឹកកីឡាទោចក្រយានកម្ពុជាឲ្យកាន់តែរឹងមាំបន្ថែមទៀត។ នេះជាវគ្គដែលសិក្សាតាមរបៀបរបបបច្ចេកទេសអន្តរជាតិរបស់សហព័ន្ធកីឡាទោចក្រយានអន្តរជាតិ (UCI) ដោយផ្តោតសំខាន់លើមេរៀនគន្លឹះសំខាន់ៗចំនួន១០មេរៀន ដូចជាអំពីសារធាតុហាមឃាត់ក្នុងវិស័យកីឡា (ដូពីង ឬដូប៉ា) ដូចជាគ្រឿងស្រ វឹង សារ ធាតុប៉ូវកម្លាំង ឬសារធាតុញៀនជាដើម។
![](https://www.kampucheathmey.com/wp-content/uploads/2021/11/IMG_20211126_201113_813-1024x682.jpg)
លោកបន្តថា នេះជាវគ្គមូលដ្ឋានដ៏សំខាន់មួយ ដើម្បីឲ្យសិក្ខាកាមឆ្លងទៅចូលរួមវគ្គសិក្សាកម្រិត ២ ដែលគ្រោងនឹងធ្វើឡើងនាពាក់កណ្តាលឆ្នាំ ២០២២ និងកម្រិត៣បន្ត នាចុងឆ្នាំ២០២២។ សម្រាប់វគ្គសិក្សាកម្រិតអន្តរជាតិកម្រិត៣ សហព័ន្ធកីឡាទោចក្រយានកម្ពុជា បានស្នើសុំ UCI បញ្ជូនសិក្ខាកាមទៅសិក្សារយៈពេល៣ខែ នៅប្រទេសស្វីស តែម្តង។ សម្រាប់ការឡើងកម្រិត សិក្សានេះ មិនសំខាន់លើចំនួនប៉ុន្មាននាក់នោះទេ ប៉ុន្តែសំខាន់ សិក្ខាកាមជាគ្រូបង្វឹកទាំង អស់ ត្រូវប្រឡងជាប់តាមកម្រិតនីមួយៗ ដែលទទួល ស្គាល់ពី UCI។
![](https://www.kampucheathmey.com/wp-content/uploads/2021/11/IMG_20211126_201122_451-1024x682.jpg)
លោកអគ្គលេខាធិការ ក៏បានបញ្ជាក់ឲ្យដឹងដែរថា កម្ពុជាទើបទទួលបានសិទ្ធិជាផ្លូវការពីមហា សន្និបាតក្រុមប្រឹក្សាកីឡាអូឡាំពិកអាស៊ី កាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២១ នៅទីក្រុងឌូបៃ ប្រទេសអារ៉ាប់រួម ក្នុងការរៀបចំទទួលធ្វើម្ចាស់ផ្ទះ ការប្រកួតកីឡាយុវជនអាស៊ី (ASIAN Youth Games) នាឆ្នាំ២០២៩ ខាងមុខ ។
![](https://www.kampucheathmey.com/wp-content/uploads/2021/11/IMG_20211126_200955_458-1024x682.jpg)
សហព័ន្ធរៀបចំវគ្គបណ្តុះបណ្តាលនេះឡើងក្នុងគោលបំណង ដើម្បីអភិវឌ្ឍសមត្ថភាពធនធានគ្រូបង្វឹករបស់សហព័ន្ធក្នុងការ បង្វឹកកីឡាករ- កីឡាការិនី ទៅតាមស្តង់ដារបច្ចេកទេសក្នុងការបង្វឹករបស់សម្ព័ន្ធកីឡាទោចក្រយានអន្តរជាតិ (Union Cyclist International(UCI) ជាពិសេសខណៈពេល ដែលប្រទេសកម្ពុជាយើងត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍ប្រកួតកីឡា អាស៊ីអាគ្នេយ៍ (SEA GAME) លើកទី៣២ ឆ្នាំ២០២៣ នាពេលខាងមុខនេះផងដែរ។
![](https://www.kampucheathmey.com/wp-content/uploads/2021/11/IMG_20211126_201141_686-1024x682.jpg)
សូមបញ្ជាក់ថា វគ្គនេះបើកឡើងដើម្បីសម្រួចគោលដៅអភិវឌ្ឍន៍វិស័យកីឡាមួយនេះឲ្យកាន់តែល្អប្រសើរបន្ថែមទៀតជាពិសេសគឺគោលដៅដ៏ធំចម្បងនៃដំណើរឆ្ពោះទៅទទួលរៀបចំធ្វើជាម្ចាស់ ផ្ទះការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ ២០២៣ ។ក្នុងនោះ ដើម្បីឲ្យសិក្ខាកាមយល់ដឹងពី ទ្រឹស្តីការបង្វឹកផ្នែកកង់ប៊ី អឹម អិច (Theory EMX Blike Training) –ការអនុវត្តជាក់ស្ដែងផ្នែកកង់គួក (BMX Biko Practick)-ទ្រឹស្តីអំពីការបង្វឹកផ្នែកកង់ល្បឿន(Thbory Tirne Trall BikeTraining)-ការអនុវត្តជាក់ស្ដែងផ្នែកកង់ល្បឿន (Time Traill Bike Practice)-ទ្រឹស្ដីនៃការបង្វឹកផ្នែកកងភ្នំ \Theory Mountle Bike Toning)-ការអនុវត្តជាក់ស្តែងផ្នែកកង់ភ្នំ (Maart Bike Traning)៕
ដោយ ៖ វិសិទ្ធ
![](https://www.kampucheathmey.com/wp-content/uploads/2021/11/IMG_20211126_201149_603-1024x682.jpg)
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម១៥ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៧ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?