Connect with us

កីឡា

Brooks គំរាមកំហែងខ្ពស់ក្នុងទម្ងន់ Strawweight និងស្ថិតក្នុងដំណើរទៅដណ្ដើមខ្សែក្រវាត់

បានផុស

នៅ

ក្នុងការបង្ហាញខ្លួនលើកដំបូងនៅសង្វៀន ONE Championship កីឡាករគុនចម្រុះអាមេរិក Jarred “The Monkey God” Brooks បានបង្ហាញភាពខ្លាំងរបស់ខ្លួនរហូតដល់បញ្ចប់កីឡាករលំដាប់ទី៥ទម្ងន់ strawweight គូប្រជែង Lito “Thunder Kid” Adiwang។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​បន្ទាប់ពី​ជ័យជម្នះ​យ៉ាង​ល្អ​នេះ គេ​មើលឃើញថា អតីត​កីឡាករ​ប្រចាំ​សង្វៀន UFC បាន​បញ្ចេញ​ស្នៀតចំបាប់​កម្រិត​កំពូល និង​មាន​ភាពច្បាស់លាស់​នូវ​អ្វីដែល​គេ​បានធ្វើ​។ ជើង​ខ្លាំង​ហ្វីលីពីន Adiwang មិនអាច​ឈរ​ដើម្បី​ប្រកួត​ងាយស្រួល​បានទេ ដោយសារ​តារា​អាមេរិក ប្រុង​ជើងការ​ក្នុងការ​ចូលចាប់​ផ្ដួល​គ្រប់​វិនាទី​។ កីឡាករ​រហស្សនាម “The Monkey God” គ្រប់គ្រង “Thunder Kid” បានល្អ​នៅលើ​ក្ដារ​រេញ​, ប្រើ​កម្លាំង​របស់គេ និងរិះរក​វិធី​មិន​ឲ្យ​ភ្លាត់ស្នៀត​ឡើយ​។

​ស្នៀត​ដ៏​កំពូល​របស់គេ​បានកើត​ឡើង​បន្តបន្ទាប់​នៅ​ពាក់កណ្ដាល​ទឹក​ទី​២ នៅពេល Brooks បាន​ចាប់​ឃ្លេ​ដៃ និង​បង្ខំ​ឲ្យ​តារា​ហ្វីលីពីន​ទះដៃ​ចុះចាញ់​តែម្ដង​។ Adiwang បានដាក់​ដៃ​ឆ្វេង​របស់គេ​ជុំវិញ​ករ​បស់ Brooks ប៉ុន្តែ ធ្វើ​ឲ្យ​កូនសិស្ស​ក្លិប Mash Fight Team មានឱកាស​ស៊ក​ដៃ​ដើម្បី​ឃ្លេ​ទៅវិញ​។ គេ​គាប​កាន់តែ​ណែន​រហូត​ធ្វើ​ឲ្យ​កូនសិស្ស​ក្លិប Team Lakay មកពី​ហ្វីលីពីន ទះដៃ​ចុះចាញ់​ត្រឹម​នាទី​ទី ៣:០៧ នៅ​ទឹក​ទី​២​។​

​ជ័យជម្នះ​គួរ​ឲ្យ​ចាប់អារម្មណ៍​នេះ គឺជា​ការគំរាមកំហែង​ខ្លាំង​ដល់​តារា​គុន​ចម្រុះ​ទម្ងន់ strawweight រួមទាំង​ម្ចាស់​ខ្សែក្រវាត់ Joshua “The Passion” Pacio ផងដែរ​។ Brooks អាច​ត្រូវបាន​គេ​ចាត់ទុកជា​កីឡាករ​គូប្រជែង​លំដាប់​ពិភពលោក ដោយសារ​មាន​ក្បាច់​ចាប់​ផ្ដួល​លឿន​ដូច​ផ្លេក​បន្ទរ​, សមត្ថភាព​គ្រប់គ្រង​គូប្រកួត​នៅ​សង្វៀន​កម្រិត​ខ្ពស់ និង ជំនាញ​ប្រើ​កណ្ដាប់ដៃ​សំពង​ពីលើ​ទៀតផង​។ បើសិន​ជើង​ខ្លាំង​ហ្វីលីពីន Pacio ឡើង​ការពារ​ខ្សែក្រវាត់​ទល់នឹង “The Monkey God” គេ​អាច​នឹង​រៀបចំ​ប៉ះ​កីឡាករ​ដ៏​លំបាក​មួយ​ក្នុង​អាជីព​មិន​ខាន​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១១ នាទីutes មុន

ឥណ្ឌា ​គ្រោង​រៀបចំទិវាម្ហូបអាហារ នៅ​តំបន់​ផ្លូវ​ថ្មើរជើង​មុខវត្តឧណ្ណាលោម

ព័ត៌មានជាតិ៣៣ នាទីutes មុន

ក្រសួង​ការងារ​ ត្រួតពិនិត្យ​ការ​អនុវត្ត​កម្មវិធី​បណ្តុះបណ្ដាល​វិជ្ជាជីវៈ​ខេត្តត្បូងឃ្មុំ ជា​ពិសេស​កម្មវិធី TVET 1.5M

កីឡា៣៧ នាទីutes មុន

កីឡាករ​បាល់ទះ៤​រូប​រកចំណូលបានច្រើនជាង​គេ​​បំផុតបច្ចុប្បន្ន

ព័ត៌មានជាតិ២ ម៉ោង មុន

ស្នងការរាជធានី ៖ សមត្ថកិច្ច​ទាំង១៤ខណ្ឌ សូម​ជួយ​សម្រួល​ចរាចរណ៍​ទីតាំង​មមាញឹក ជា​ពិសេស​សាលារៀន​ដើម្បី​រំដោះ​ការ​កក់ស្ទះ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

សំរាម១៥០០តោន​​អណ្តែត​តាមទឹកជំនន់​នៅ​ទន្លេ Ciliwung​ នៅ​​ឥណ្ឌូណេស៊ី

Sokha Hotels

ព័ត៌មានពេញនិយម