Connect with us

កីឡា

១១សំនួរ ពីសង្គ្រាមពាក្យសំដី Stamp ប៉ះ Ritu វគ្គផ្តាច់ព្រ័ត្រជើងឯកពិភពលោក

បានផុស

នៅ

​សមរភូមិ​វគ្គ​ផ្តាច់ព្រ័ត្រ​ខ្សែក្រវាត់​គុន​ចម្រុះ​នារី​ពិភពលោក ONE Women’s Atomweight World Grand Prix រវាង​ខ្លា​ញី​ឥណ្ឌា Ritu Phogat និង​ជើង​ខ្លាំង​មួយ​ថៃ Stamp Fairtex នឹង​កក្រើក​សង្វៀន ONE: WINTER WARRIORS នា​ថ្ងៃ​សុក្រ ទី​៣ ខែធ្នូ​នេះ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​គូ​នេះ​មានការ​ចាប់អារម្មណ៍​ខ្លាំង​ពី​អ្នកជំនាញ និង​មានការ​ព្យាករ​រៀងៗ​ខ្លួន​។ ចំពោះសាមីខ្លួនទាំងពីរ បានបង្កើតសង្គ្រាមពាក្យសំដីជាយូរមកហើយ ហើយម្នាក់ៗសុទ្ធតែមានជំនឿចិត្តរៀងៗក្នុងការគ្រងខ្សែក្រវាត់នេះ។ ខាងក្រោមជាសំនួរ និងចម្លើយពីបេក្ខភាពវគ្គផ្តាច់ព្រ័ត្រទាំងពីររូប។​

​សំនួរ និង ចម្លើយ​ជាមួយ Ritu Phogat

​សំនួរ​៖ នេះ​ជាការ​ប្រកួត​ធំ​ក្នុង​អាជីព តើ​អ្នក​ភ័យ​ទេ​?

Ritu Phogat៖ អត់​ភ័យ​ទេ តែ​ផ្ទុយទៅវិញ​សប្បាយចិត្ត ពីព្រោះ​ខ្ញុំ​កាន់តែ​ខិតជិត​ចូលដល់​ក្តី​សុបិន​របស់ខ្ញុំ​ហើយ​។ ខ្ញុំ​ពិតជា​រីករាយ​ណាស់​ចំពោះ​ការត្រៀមខ្លួន​ប្រកួត​នេះ​។​

​សំនួរ​៖ អ្នក​គិតថា Stamp មានឱកាស​ឈ្នះ​ដោយ​ក្បាច់​ក្រោម​ទេ​?

Ritu ៖ ក្នុង​ទម្ងន់ atomweight នេះ ខ្ញុំ​មាន​ជំនាញ​ចំបាប់​ល្អ​ជាងគេ​។ ខ្ញុំ​មាន​អារម្មណ៍​ថា Stamp មិនអាច​ឈ្នះ​ខ្ញុំ​ដោយ​ក្បាច់​ក្រោម​បានទេ​។ ខ្ញុំ​នឹង​បង្ហាញ​ឲ្យ​អ្នកគាំទ្រ​ឃើញច្បាស់​ថ្ងៃទី​៣ ខែធ្នូ​នេះ​។​

​សំនួរ ៖ ចុះបើ​អ្នក​ចាប់​ផ្តួល Stamp បាន តើ​អ្នក​គិតថា ជា​ឱកាស​ទេ​?

Ritu : ខ្ញុំ​នឹង​បញ្ឈប់​គាត់​ពាក់​កណ្តាលផ្លូវ​។ នឹង​បញ្ឈប់​ដោយ​ឃ្លេ​ឲ្យ​ចុះចាញ់ ឬ​កាច់​ដៃ ឬក៏​រឹត​ក​ឲ្យ​បោះបង់ចោល​ការប្រកួត ប៉ុន្តែ​គោលដៅ​របស់ខ្ញុំ​ចង់​ឲ្យ​ចប់​ទឹក​។​

​សំនួរ​៖ Stamp ធ្លាប់​ឈ្នះ​កីឡាការិនី​ឥណ្ឌា​៣​នាក់​គឺ Rashi Shinde, Asha Roka, និង Puja Tomar​។ តើ​អ្នក​គិត​ខ្លួនឯង​ថា ខុសពី​កីឡាការិនី​ឥណ្ឌា​ទាំង​៣​នាក់​នោះ​យ៉ាងណា​?

Ritu ៖​ពិតជា​ខុសគ្នា​ឆ្ងាយ ហើយ​ខ្ញុំ​ជា​ប្រភេទ​ដៃគូ​ដែល Stamp មិន​ធ្លាប់​ជួប​ពីមុន​។ ខ្លា​ញី​ឥណ្ឌា​នេះ​ពោរពេញ​បច្ចេកទេស កម្លាំង និង​ស្មារតី​ដែល​ខុសពី​កីឡាការិនី​ឥណ្ឌា​៣​នាក់​មុន​។

​សំនួរ​៖ ប្រសិនបើ​ឈ្នះ តើ​មានន័យ​យ៉ាងណា​ចំពោះ​ពលរដ្ឋ​ឥណ្ឌា​?

Ritu ៖ ប្រកួត​នេះ​ពិតជា​សំខាន់​ណាស់​សម្រាប់​ឥណ្ឌា ជាពិសេស​ដោយសារតែ​កីឡា MMA មិនសូវ​ល្បី​ទេ​នៅ​ឥណ្ឌា​។ ខ្ញុំ​ចង់​ឲ្យ​ការប្រកួត​នេះ ជ័យជម្នះ​នេះ​ក្លាយជា​កម្លាំងចិត្ត ជំរុញ​លើកទឹកចិត្ត​ដល់​អ្នកជំនាន់ក្រោយ​។

​សំនួរ និង ចម្លើយ​ជាមួយ Stamp Fairtex

​សំនួរ​៖ មាន​អារម្មណ៍​យ៉ាងណា​ចំពោះ​ការប្រកួត​ខ្សែក្រវាត់​នេះ​ជាមួយនឹង​ខ្សែក្រវាត់​ដែល​ធ្លាប់​ប្រកួត​មុន​?

Stamp ៖ ពិតជា​អស្ចារ្យ​ណាស់​សម្រាប់ Grand Prix ពីព្រោះ​ទម្រាំ​បាន​ឡើងដល់​ផ្តាច់ព្រ័ត្រ​ឆ្លងកាត់​ឧបសគ្គ​ច្រើនណាស់​។ ខុសពី​ការប្រកួត​ខ្សែក្រវាត់​មួយ​ថៃ និង​ឃី​ក​បុក​សី​ង​ដែល​ខ្ញុំ​ប្រកួត​តែម្តង​បាន​ខ្សែក្រវាត់​។​

​សំនួរ​៖ មាន​គេ​និយាយថា អ្នកមាន​សម្ពាធ​រាល់ពេល​ប្រកួត​ខ្សែក្រវាត់​ពីមុន​។ ចុះ​អ្នក​គិតថា ជួប Ritu ថ្ងៃ​សុក្រ​នេះ​មាន​សម្ពាធ​ផ្លូវចិត្ត​ទេ​?

Stamp ៖ ខ្ញុំ​គិតថា អ្នក​រាល់គ្នា​សុទ្ធតែ​ធ្លាប់មាន​សម្ពាធ​រាល់ពេល​ប្រកួត​។ យើង​ទាំងពីរ​ក៏​មិន​ខុសគេ​ដែរ​គឺ​ខ្ញុំ​មាន​អារម្មណ៍​ថា មាន​សម្ពាធ​ដូចគ្នា​។​

​សំនួរ​៖ Ritu និយាយថា គាត់​បានឃើញ​ភ្នែក​របស់​អ្នកនឹង​ភ័យ​ពេល​ជួប​មុខ​នាង​នៅលើ​សង្វៀន​កាលពី​ប្រកួត​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​។ តើ​មាន​អ្វី​ចង់​និយាយ​បញ្ហា​នេះ​?

Stamp ៖ តើ​គាត់​គ្រាន់តែ​ឃើញ​ភ្នែក​ខ្ញុំ​ដឹងថា ខ្ញុំ​ភ័យ​ដោយ​របៀប​ណា​? ខ្ញុំ​មិនដឹង​អារម្មណ៍​យ៉ាងណាទេ​ពេលនោះ ពីព្រោះ​ពេលនោះ ខ្ញុំ​ឃ្លានបាយ​។​

​សំនួរ​៖ ប្រសិនបើ​ប្រកួត​លេង​ក្បាច់​ក្រោម តើ​អ្នក​គិតថា អាច​ទប់ទល់​ជំនាញ​ចំបាប់​របស់ Ritu ទេ​?

Stamp ៖ ប្រសិនបើ​លេង​ក្បាច់​ក្រោម ខ្ញុំ​ក៏មាន​ក្បាច់​ទប់ទល់ និង​វាយបក​បាន​។ និយាយ​ឲ្យ​ខ្លី​គឺ ខ្ញុំ​មិន​ឲ្យ​ចូលទៅក្នុង​ហ្គេម​របស់​នាង​ទេ​។​

​សំនួរ​៖ ពីមុន អ្នក​ធ្លាប់​គិតថា Ritu អាច​ឡើងដល់​វគ្គ​ផ្តាច់ព្រ័ត្រ​ទេ​?

Stamp ៖ ខ្ញុំ​បានគិត ហើយ​ខ្ញុំ​បានចាត់ទុក​ខ្លា​ញី​ឥណ្ឌា​នេះ​លេចធ្លោ​ជាងគេ​ក្នុងចំណោម​បេក្ខភាព​កម្មវិធី​ខ្សែក្រវាត់ Grand Prix​ទាំងអស់​។​

​សំនួរ​៖ តើ​អ្នក​យល់ឃើញ​ពី​ក្បាច់​វ៉ៃ​ឈរ​របស់ Ritu រីកចម្រើន​ទេ ហើយ​នាង​អាច​ប្តូរ​ជាមួយ​អ្នក​ទេ​?

Stamp ៖ ខ្ញុំ​មិន​គិតថា នាង​រីកចម្រើន​ក្បាច់​ឈរ​ទេ​។ បើ​នាង​ហ៊ាន​តែ​ប្រថុយ​វ៉ៃ​ក្បាច់​ឈរ​ជាមួយ​ខ្ញុំ នាង​នឹង​សន្លប់​។​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣០ នាទីutes មុន

ជំងឺផ្តាសាយបក្សីប្រភេទថ្មី ឆ្លង​ដល់​សត្វគោយកទឹកដោះ​នៅ​សហរដ្ឋអាមេរិក បង្កក្តីបារម្ភ​ខ្លាំង​

ព័ត៌មានអន្ដរជាតិ៣៨ នាទីutes មុន

​ថៃ​សង្គ្រោះ​ជនរងគ្រោះ៦១នាក់​ពីកន្លែងឆបោកនៅមីយ៉ាន់ម៉ា

ព័ត៌មានអន្ដរជាតិ៤៤ នាទីutes មុន

ប្រជាជន​ហ្គាហ្សា​​​​​​រង​​ភាព​វេទនាខ្លាំង ខណៈ​អាកាសធាតុចុះ​ត្រជាក់ខ្លាំង​​​ លាយឡំដោយ​ព្យុះ

ក្រសួងការងារ
ព័ត៌មានជាតិ៥៥ នាទីutes មុន

បញ្ជរសេវាសាធារណៈចល័តរបស់ក្រសួងការងារនៅតាមគ្រឹះស្ថានអប់រំ ជាការបង្ខិតឱកាសការងារ ដល់សិស្ស និស្សិត

ព័ត៌មានជាតិ១ ម៉ោង មុន

គម្រោងដំឡើងរបាំងពុះចែកទ្រូង លើផ្លូវ ៦០ ម៉ែត្រ ប្រើប្រាស់ពេលប្រមាណ ១ ខែកន្លះ ទើបបញ្ចប់

ភ្នំសំពៅ
សន្តិសុខសង្គម៤ ម៉ោង មុន

ភ្លើងឆេះព្រៃលើភ្នំសំពៅ បង្ខំឲ្យព្រះសង្ឃជម្លៀសព្រះកាយចេញរកកន្លែងសុវត្ថិភាព

លោកវរសេនីយ៍ឯក សំ វិច្ចិកា
សន្តិសុខសង្គម២២ ម៉ោង មុន

អ្នកនាំពាក្យ បញ្ជាក់ពីស្ថានភាពអ្នករងរបួសក្នុងហេតុការណ៍ឆេះក្លឹបកម្សាន្ដ មីតណាយព្រីមៀរ កាលពីម្សិលមិញ

ព័ត៌មានជាតិ១៨ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

ផ្សារក្រមួន
សន្តិសុខសង្គម៥ ម៉ោង មុន

ផ្សារក្រមួន យូណាយ អាជីវករធ្លាប់លក់តែមួយព្រឹក ពេលនេះលក់ពេញមួយថ្ងៃ ពលរដ្ឋថា​ ពិបាកធ្វើដំណើរ

សុវត្ថិ មុនីនាគ
ជីវិតកម្សាន្ដ២០ ម៉ោង មុន

មុនីនាគ ជាប់ឈ្មោះជាតារាចម្រៀងប្រុស មានសមត្ថភាពច្រៀងភាសាអង់គ្លេសល្អបំផុត

Sokha Hotels

ព័ត៌មានពេញនិយម