កីឡា
តើមានទូរទស្សន៍ណាផ្សាយបន្តផ្ទាល់ AFF Suzuki Cup 2020 ទេ?
យុទ្ធនាការណ៍បាល់ទាត់ធំបំផុតលំដាប់ទី១នៅអាស៊ីអាគ្នេយ៍ AFF Suzuki Cup 2020 នឹងចាប់បើកទំព័រប្រវត្តិសាស្ត្រនាថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២១ខាងមុខនេះហើយដែលប្រទេសសិង្ហបុរីទទួលធ្វើជាម្ចាស់ផ្ទះ។
ក្រុមបាល់ទាត់ជម្រើសជាតិទាំង១០នៅតំបន់អាស៊ាននឹងប្រជែងគ្នាដើម្បីក្លាយជាជើងឯកនារដូវកាលឆ្នាំ២០២០ដែលត្រូវបានលើកពេលមកខែធ្នូ ឆ្នាំ២០២១នេះដោយសារវិបត្តិកូវីដ-១៩។ ប្រទេសវៀតណាមជាក្រុមការពារជើងឯកឆ្នាំចាស់។

ក្រុមទាំង១០ត្រូវបានបែងចែកជាពីរពូលគឺពូល A មាន ថៃ មីយ៉ាន់ម៉ា ហ្វីលីពីន សិង្ហបុរី និង ទីម័រខាងកើត ខណៈពូល B មាន វៀតណាម ម៉ាឡេស៊ី ឥណ្ឌូណេស៊ី កម្ពុជា និង ឡាវ។
នៅពេលក្រុមជម្រើសជាតិទាំង១០បានធ្វើដំណើរទៅដល់ប្រទេសសិង្ហបុរីដើម្បីត្រៀមខ្លួនប្រកួត អ្នកគាំទ្ររបស់ប្រទេសរៀងៗខ្លួនក៏កំពុងរង់ចាំយ៉ាងក្តីរំភើបរីករាយសម្រាប់ថ្ងៃប្រកួតមកដល់ និងដើម្បីលើកទឹកចិត្តដល់ជម្រើសជាតិរបស់ខ្លួន។
ថ្វីបើមិនបានទៅទស្សនាផ្ទាល់ ប៉ុន្តែច្បាស់ណាស់ថា អ្នកគាំទ្រស្ទើរទូទាំងប្រទេសនឹងទស្សនាតាមរយៈកញ្ចក់ទូរទស្សន៍ ឬអនឡាញ។ ទោះបីជាយ៉ាងណា រហូតដល់ពេលនេះ មិនទាន់មានដំណឹងផ្លូវការណាមួយពីស្ថានីយ៍ទូរទស្ស៍នៅស្រុកខ្មែរអះអាងពីការផ្សាយបន្តផ្ទាល់ឡើយពីប្រទេសសិង្ហបុរី។
តាមប្រភពដឹងរឿងសិទ្ធិផ្សាយបន្តផ្ទាល់ថា ការលក់សិទ្ធិផ្សាយបន្តផ្ទាល់ឆ្នាំនេះថ្លៃណាស់ ដូច្នេះមិនមានទូរទស្សន៍ហ៊ានទិញផ្សាយបន្តផ្ទាល់ឡើយ។ តាមដឹងថា មានក្រុមហ៊ុនផ្សព្វផ្សាយមួយបានទិញសិទ្ធិផ្តាច់មុខដើម្បីលក់បន្តឲ្យបណ្តាប្រទេសផ្សេងៗ ហើយតម្លៃនៃការលក់បន្តឲ្យប្រទេសផ្សេងរហូតដល់១លានដុល្លារអាមេរិក។ ដូច្នេះតម្លៃនេះខ្ពស់ដែលពិបាកនឹងទិញដើម្បីផ្សាយបន្តណាស់។
ទោះបីជាយ៉ាងណា នៅក្នុងសម័យកាលនៃបណ្តាញទំនាក់ទំនងសង្គមជឿនលឿន ប្រហែលជាអាចមានអ្នកឆ្លៀតឱកាសផ្សាយបន្តតាម Facebook ដូច្នេះអ្នកគាំទ្រអាចទស្សនាបាន។
សូមបញ្ជាក់ថា ការប្រកួតបើកឆាកដំបូងគេគឺពូល A រវាងក្រុមទីម័រខាងកើតជាមួយថៃ ម៉ោង៤:៣០ល្ងាច នៅថ្ងៃទី៥ ខែធ្នូ ខណៈកម្ពុជាបើកឆាកពូល B ជាមួយ ម៉ាឡេស៊ី ម៉ោង៤:៣០នាទីល្ងាច ថ្ងៃទី៦ ខែធ្នូ។
ចំពោះក្រុមក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាបានទៅប្រទេសសិង្ហបុរីកាលពីព្រឹកថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២១៕

អត្ថបទ៖ វីរបុត្រ

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ