Connect with us

កីឡា

៦ប្រទេស​កោះហៅ​កីឡាករ​នៅ​អឺរ៉ុប​មក​ជួយ​ពាន​ AFF​ Cup​ 2020​

បានផុស

នៅ

ការ​ប្រកួត​ជើង​ឯកបាល់ទាត់​លំដាប់​ទី​១​នៅ​អាស៊ាន AFF Championship 2020 នឹង​ចាប់​ផ្តើម​ជា​ផ្លូវ​ការ​នា​ថ្ងៃ​ទី​៥ ខែ​ធ្នូ ខាង​មុខ​នេះ​ហើយ​ដែល​មាន​ក្រុម​ជម្រើស​ជាតិ​នៅ​អាស៊ាន​ទាំង​១០​ត្រូវ​ប្រជែង​គ្នា។

ត្រៀម​កម្លាំង​ស្នួល​​រៀង​ៗ​ខ្លួន ក្រុម​ជម្រើស​ជាតិ​មួយ​ចំនួន​បាន​កោះ​ហៅ​សមាជិក​របស់​ខ្លួន​ដែល​កំពុង​ប្រដាប់​អាជីព​នៅ​តំបន់​អឺរ៉ុប​ដើ​ម្បី​ពង្រឹង​ក្រុម។

Kawin Thamsatchanan
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុម​ជម្រើស​ជាតិ​ថៃ៖ ថៃ​បាន​កោះ​ហៅ​សមាជិក​៣​នាក់​ដែល​ប្រកប​អាជីព​នៅ​តំបន់​អឺរ៉ុប​គឺ​អ្នក​ចាំ​ទី​ Kawin Thamsatchanan, ខ្សែ​ការពារ Jonatham Khemdee និង​ខ្សែ​បម្រើ Thanawat Suengchitthawon។

Jonatham Khemdee

អ្នក​ចាំ​ទី​ Thamsatchanan កំពុង​លេង​នៅ​ក្លឹប​ OH Leuven ក្នុង​លីគ​កំពូល​របស់​ប្រទេស​បែលហ្ស៊ិក។ ខ្សែ​ការពារ​ Khemdee លេង​នៅ​ក្លឹប​ Odense Boldkub ក្នុង​លីគ​កំពូល​ប្រទេស​ដាណឺម៉ាក និង​ខ្សែ​បម្រើ Suengchitthawon មក​ពី​ក្លឹប​លីគ​កំពូល​អង់គ្លេស Leicester City។

Thanawat Suengchitthawon

ក្រុម​ជម្រើស​ជាតិ​ហ្វីលីពីន៖ ជម្រើស​ជាតិ​មួយ​នេះ​ក៏​ហៅ​កីឡាករ​មក​ពី​តំបន់​អឺរ៉ុប​ច្រើន​ដែរ​គឺ​ខ្សែ​ការពារ Jesper Nyholm លេង​នៅ​ក្លឹប Djurgårdens IF ប្រទេស​ស៊ុយអែត។ ខ្សែ​ប្រយុទ្ធ Angel Guirado ក្លាយ​ជា​សមាជិក​សំខាន់​ម្នាក់ដែល​បច្ចុប្បន្ន​លេង​នៅ​ក្លឹប St Joseph’s នៅហ្គីប្រាលតារ។

Jesper Nyholm
Angel Guirado

ក្រុម​ជម្រើស​ជាតិ​ឥណ្ឌូណេស៊ី៖ ក្រុម​នេះ​បាន​ដាក់​ក្តីរំពឹង​លើ Elgan Bagot ជា​ខ្សែ​ការពារ​វ័យ​ក្មេង​​លេង​នៅ​ក្លឹប​អង់គ្លេស Ipswich Town។ រូប​គេ​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ពី​ក្លឹប​ធំ​ៗ​ដូច​ជា​ Manchester United, Everton នុង West Ham ក្នុង​ឆ្នាំ​នេះ ប៉ុន្តែ​សម្រេច​បន្ត​កុងត្តា​ជា​មួយ​ក្លឹប​ Ipswich។ ជា​មួយ​គ្នា ខ្សែ​បម្រើ​ពេញ​ដោយ​ទេព​កោសល្យ​វ័យ​ក្មេង​ Witan Sulaeman ដែល​កំពុង​លេង​នៅ​ក្លឹប Lechia Gdansk ប្រទេស​ប៉ូឡូញ​ក៏​ត្រូវ​បាន​កោះ​ហៅ​មក​ដែរ។

Elgan Bagot
Witan Sulaeman

ក្រុម​ជម្រើស​ជាតិ​ម៉ាឡេស៊ី៖ បាន​កៅ​ហៅ​ខ្សែការ​ពារ​ស្លាប​ស្តាំ Dion Cools ដែល​កំពុង​លេង​នៅ​ក្លឹប​ Midtjylland ប្រទេស​ដាណឺម៉ាក។ រូប​គេ​ធ្លាប់​បាន​លេង​៣​ប្រកួត​ក្នុង​ក្របខណ្ឌ​កំពូល​អឺរ៉ុប UEFA Champions League។ មុន​ពេល​កោះ​ហៅ​ចូល​ជម្រើស​ជាតិ​ម៉ាឡេស៊ី រូប​គេ​ធ្លាប់​លេង​ឲ្យ​យុវជន U18, U19 និង U21 របស់​បែលហ្ស៊ិក។ ជា​មួយ​គ្នា ម៉ាឡេស៊ី បាន​នាំ​ខ្សែ​ប្រយុទ្ធ​វ័យ​ក្មេង Luqman Hakim ដែល​កំពុង​លេង​នៅ​ក្លឹប​ Kortrijk ប្រទេស​បែលហ្ស៊ិក។

Dion Cools
Luqman Hakim

ក្រុម​ជម្រើស​ជាតិ​សិង្ហបុរី៖ ជម្រើស​ជាតិ​នេះ​បាន​កោះ​ហៅ​ខ្សែ​ប្រយុទ្ធ​ជា​ក្តី​សង្ឃឹម​ Ikhsan Fandi។ កីឡាករ​វ័យ​២២​ឆ្នាំ​នេះ​បង្ហាញ​ខ្លួន​យ៉ាង​ទៀងទាត់​ឲ្យ​ក្លឹប FK Jerv ប្រទេសន័រវេស។

Ikhsan Fandi

ក្រុម​ជម្រើស​ជាតិ​ឡាវ៖ ខ្សែ​ប្រយុទ្ធ​ Billy Ketkeophomphone ដែល​មាន​បទ​ពិសោធ​ច្រើននៅ​ប្រទេស​អេស្ប៉ាញ​ត្រូវ​បាន​​កោះ​ហៅ​ចូល​ ខណៈ​រូប​គេ​បច្ចុប្បន្ន​នេះ​កំពុង​ប្រកប​អាជីព​នៅ​ក្លឹប​បារាំង Dunkerque.។

Billy Ketkeophomphone

ចំណែក​ក្រុម​ការពារ​ជើង​ឯក​ឆ្នាំ​ចាស់ វៀតណាម ទីម័រខាង​កើត មីយ៉ាន់ម៉ា និង​​កម្ពុជា​មិន​មាន​​កីឡាករ​មក​ពី​តំបន់​អឺរ៉ុប​ទេ។

ការ​ប្រកួត​ជើង​ឯក AFF Cup ធ្វើ​នៅ​ប្រទេស​សិង្ហបុរី​ចាប់​ពី​ថ្ងៃ​ទី​​៥​ ខែ​ធ្នូ ឆ្នាំ​២០២១ ដល់​ថ្ងៃ​ទី​១ ខែ​មករា ឆ្នាំ​២០២២៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ vnexpress

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៣ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៤ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៤ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម៨ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម៨ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៤ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម