ទិវា​រត់​ប្រណាំង​អន្តរជាតិ​ពាក់កណ្ដាល​ម៉ា​រ៉ា​តុង​នៅ​អង្គរវត្ត​ ចាប់ផ្ដើម​​ថ្ងៃ​ទី​៦​ធ្នូ​ – Kampuchea Thmey Daily
Connect with us

កីឡា

ទិវា​រត់​ប្រណាំង​អន្តរជាតិ​ពាក់កណ្ដាល​ម៉ា​រ៉ា​តុង​នៅ​អង្គរវត្ត​ ចាប់ផ្ដើម​​ថ្ងៃ​ទី​៦​ធ្នូ​

Published

on

លោក វ៉ា​ត់ ចំរើន កាលពី​ព្រឹក​ថ្ងៃ​ទី​២៤​តុលា បាន​អញ្ជើញ​ចូលរួម​ពិធី​ប្រកាស​ខួប​លើក​ទី​២៥ នៃ​ទិវា​រត់​ប្រណាំង​អន្តរជាតិ​ ពាក់កណ្តាល​ម៉ា​រ៉ា​តុង​ នៅ​អង្គរវត្ត ដែល​នឹង​ប្រព្រឹត្តទៅ​នា​ថ្ងៃ​ទី​០៦ ខែ​ធ្នូ ឆ្នាំ​២០២០ និង​ការ​ប្រគល់​ថវិកា​ដល់​អង្គការ​មនុស្សធម៌ ​និង​មន្ទីរពេទ្យ​កុមារ សម្រាប់​ឆ្នាំ​២០១៩ ​នៅ​ទី​ស្នាក់ការ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​។​

លោក វ៉ា​ត់ ចំរើន​ អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា បាន​មានប្រសាសន៍ថា ទិវា​រត់​ប្រណាំង​អន្តរជាតិ​ពាក់កណ្ដាល​ម៉ា​រ៉ា​តុង​អង្គរវត្ត​លើក​ទី​២៥ ឆ្នាំ​២០២០ គឺជា​ព្រឹត្តិការណ៍​ធំ​បំផុត​ដែល​គណៈកម្មការ​គ្រោង​ធ្វើឡើង នៅ​តំបន់​អង្គរ​ ខេត្ត​សៀមរាប។ ប៉ុន្តែ​ក្រោយពី​មេរោគ​COVID-19 បាន​វាយប្រហារ​ពិភពលោក​ យើង​សម្រេចចិត្ត​លុប​ព្រឹត្តិការណ៍​ទាំងអស់ ដោយ​ធ្វើ​ការ​រត់​ធម្មតា​វិញ​។​

លោក​បាន​បន្ត​ថា សម្រាប់​ព្រឹត្តិការណ៍​នេះ​ គ្មាន​ការចូលរួម​ពី​ជនបរទេស​ដែល​មកពី​ប្រទេសក្រៅ​ទេ ដោយ​មាន​អ្នកចូលរួម​ជាតិ និង​អន្តរជាតិ​ រស់នៅ​ប្រទេស​កម្ពុជា​។ ចំពោះ​អ្នកចូលរួម​ យើង​មិន​អាច​កំណត់​ចំនួន​បាន​ឡើយ ដូច្នេះ​គណៈកម្មការ​ រង់ចាំ​កា​រ​សម្រេច​ចិត្ត​របស់​ក្រសួងសុខាភិបាល​ជា​អ្នក​កំណត់ ដើម្បី​ប្រយុទ្ធ​ប្រឆាំង​មេរោគ​ឆ្លង COVID-19។

ក្នុង​ឱកាស​ពិធី​ប្រកាស​បើក​ជា​ផ្លូវការ​គណៈកម្មការ​រៀបចំ​បាន​ប្រគល់​ថវិកា​ដល់​អង្គការ​មនុស្សធម៌ និង​មន្ទីរពេទ្យ​កុមារ សម្រាប់​ឆ្នាំ​២០១៩ ​ចំនួន​១៤៤,៦១១​ដុល្លារ​អាមេរិក រួមមាន ​កាកបាទក្រហម​កម្ពុជា​ចំនួន​១​ម៉ឺន​ដុល្លារ​អាមេរិក មន្ទីរពេទ្យ​គន្ធបុប្ផា​ចំនួន​៥​ពាន់​ដុល្លារ​អាមេរិក Cambodia Trust ចំនួន​៣៦០០​ដុល្លារ​អាមេរិក Handicap International Belgi um ចំនួន​៣០០០​ដុល្លារ​អាមេរិក មន្ទីរពេទ្យ​កុមារ​អង្គរ ខេត្ត​សៀមរាប​ចំនួន ១១១,២១១​ដុល្លារ​អាមេរិក និង​អង្គការ​បេះដូង​មាស​ចំនួន​១១,៨០០​ដុល្លារ​អាមេរិក​៕​

អត្ថបទ ៖ វិ​សិទ្ធ​

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ11 mins ago

នាយ​ឧ​ត្ត​ម​សេនី​យ៍ គន់ គីម ផ្តាំផ្ញើ​ឲ្យ​អ្នក​ពាក់ព័ន្ធ​ត្រៀមកម្លាំង ដើម្បី​ជួយសង្គ្រោះ​ជនរងគ្រោះ​ឲ្យ​ទាន់ពេលវេលា

ព័ត៌មានជាតិ1 hour ago

អគ្គិភ័យ​ឆាបឆេះ​ឃ្លាំង​ស្តុក​អីវ៉ាន់​ សង្ស័យ​ទុសេ​ខ្សែភ្លើង​បណ្ដាលឲ្យ​​របួស​មនុស្ស​៥​នាក់

ព័ត៌មានជាតិ2 hours ago

លោក​ហ៊ុន ម៉ា​ណែ​ត កោតសរសើរ​ដល់​កង​ទ័ព​ទាំងអស់ ដែល​បាន​ខិតខំ និង​សម្រេច​បាន​នូវ​ស្នាដៃ និង​សមិទ្ធផល​ជាច្រើន

ព័ត៌មានជាតិ2 hours ago

អគារតេស្ត​កូវីដ ១៩ ថ្មី​មួយ​ទៀត ជិត​រួចរាល់ អាច​សម្រាល​បន្ទុក​ការងារ​នៅ​ប៉ាស្ទ័រ

ព័ត៌មានជាតិ2 hours ago

មិនបាន​ជួប​មុខ​គ្នា ប៉ុន្តែ ភាពស្និទ្ធស្នាល​របស់ ចាន់ រតនា និង Phoe Thaw នៅតែ​ល្អប្រសើរ

ព័ត៌មានពេញនិយម