Connect with us

កីឡា

វិភាគ៖ គោព្រៃ​កម្ពុជា ប៉ះ​ម៉ាឡេស៊ី បើក​ឆាក​ពូល B ល្ងាចនេះ

បានផុស

នៅ

ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជាស្វាគមន៍​ក្រុម​ជម្រើស​ជាតិ​ម៉ាឡេស៊ី សម្រាប់​វគ្គ​សន្សំ​ពិន្ទុ​បើកឆាក​ពូល B ជើង​ឯក​បាល់ទាត់​​លំដាប់​ទី១​អាស៊ាន AFF Championship ​ឆ្នាំ​២០២០ វេលា​ម៉ោង​៤:៣០​នាទី​ល្ងាច​នេះ​នៅ​ប្រទេស​សិង្ហបុរី​ដែល​មាន​ផ្សាយ​បន្ត​ផ្ទាល់​តាម​ផេក​របស់ សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា។

ក្រុម​កម្ពុជា​ហាត់​នៅ​សិង្ហបុរី (រូបថត៖ សហព័ន្ធ​បាល់ទាត់​កម្ពុជា)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រវត្តិ​ជួប​គ្នា​ក្នុង​ពាន​ AFF Cup

គិត​ចាប់តាំង​ពី​ឆ្នាំ១៩៩៦​មក ក្រុម​កម្ពុជា និង​ម៉ាឡេស៊ី ​ធ្លាប់​ជួប​គ្នា​៣​ដង​ក្នុង​វគ្គ​ចែក​ពូល​សន្សំ​ពិន្ទុ​នៃ​ពាន​រង្វាន់​នេះ។ សម្រាប់​ការ​ជួប​គ្នា​ទាំង​៣​នេះ​កម្ពុជា​មិន​ដែល​ឈ្នះ​ម៉ាឡេស៊ី​ឡើយ ប៉ុន្តែ​បាន​កាត់​បន្ថយ​ពី​គេ​ស៊ុត​ចូល​គ្រាប់​ច្រើន​មក​តិច។

  • ឆ្នាំ​ ២០០០៖ ម៉ាឡេស៊ី ៣-០ កម្ពុជា
  • ឆ្នាំ​ ២០០១៦៖ ម៉ាឡេស៊ី ៣-២ កម្ពុជា
  • ឆ្នាំ ២០១៨៖ កម្ពុជចា ០-១ ម៉ាឡេស៊ី
ក្រុម​ម៉ាឡេស៊ី ហាត់​នៅ​សិង្ហបុរី

សំដី​គ្រូ​បង្វឹក

គ្រូ​បង្វឹក​ម៉ាឡេស៊ី៖ លោក Tan Cheng Hoe បាន​និយាយ​ឲ្យ​ថា ក្រុម​កម្ពុជា​មាន​ការ​អភិវឌ្ឍ​លឿន​ក្នុង​រយៈ​យ៉ាង​លឿន​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​នេះ។

លោក Tan Cheng Hoe

«ក្រុម​អ្នក​ចម្បាំង​អង្គរ​មាន​កីឡាករ​វ័យ​ក្មេង​ល្អ​មួយ​ចំនួន ហើយ​ពួក​គេ​លេងវាយបក។ យើង​ត្រូវ​​ប្រុង​ប្រយ័ត្ន ពី​ព្រោះ​​ពួក​គេលេង​ដើម្បី​អ្នក​គាំទ្រ។ ខ្ញុំ​ចង់​ឲ្យ​កូន​ក្រុម​របស់​ខ្ញុំ​ផ្តោត​អារម្មណ៍។ ប្រកួត​ដំបូង​ក្នុង​ព្រឹត្តិការណ៍​តែង​តែ​តឹង​ខ្លាំង»។ គ្រូ​បង្វឹក​ម៉ាស៊ី​បាន​​និយាយ​ក្នុង​សន្និសីទ​កាសែត។

គ្រូ​បង្វឹក​កម្ពុជា៖ លោក Ryu Hirose មានគោល​ដៅ​នាំ​ក្រុម​កម្ពុជា​ឲ្យ​មាន​កម្រិត​ខ្ពស់​ថ្មី​នៅ​ក្នុង​ពាន​រង្វាន់​នេះ។

គ្រូ​បង្វឹកជន​ជាតិ​ជប៉ុន​បាន​និយាយ​ថា ៖«យើង​បាន​នាំ​កីឡាករមក​លាយ​ចម្រុះ​គ្នា​​​គឺ​កីឡាករ​រៀម​ច្បង និង​យុវជន​ដែល​​ដាក់​គោល​ដៅ​លេង​ស៊ីហ្គេម។ ខ្ញុំ​សង្ឃឹម​​ថា កីឡាករ​វ័យ​ក្មេង​របស់​យើង​អាច​​ធ្វើ​អ្វី​ម្យ៉ាង​នៅ​ទី​នេះ។ សម្រាប់​ម៉ាឡេស៊ី ពួក​គេ​រីក​ចម្រើន​ច្រើន​ណាស់​ចាប់​តាំង​ពី​ឆ្នាំ​២០១៨​មក»។

លោក Ryu Hirose

«ទោះ​ជា​យ៉ាង​ណា យើង​បាន​វិភាគ​ការ​ប្រកួត​របស់​ម៉ាឡេស៊ី ហើយ​យើង​​នឹង​ធ្វើ​ការ​លើ​ការ​​លាយ​បញ្ចូល​គ្នា​ថ្មី​ខ្លះ​ដើម្បី​ឲ្យ​ម៉ាឡេស៊ីខក​ចិត្ត»។ គ្រូ​បង្វឹក​កម្ពុជា​បញ្ជាក់។

ជើង​កីឡាករ

ម៉ាឡេស៊ី៖ ក្រុម​នេះ​មាន​កីឡាករ​ល្អ​ៗ​ច្រើន​ទាំង​កម្រិត​តំបន់ និង​មក​ពីអឺរ៉ុប​ដែល​គ្រោះ​ថ្នាក់​សម្រាប់​កម្ពុជា។ ម៉ាឡេស៊ីបាន​កៅ​ហៅ​ខ្សែការ​ពារ​ស្លាប​ស្តាំ Dion Cools ដែល​កំពុង​លេង​នៅ​ក្លឹប​ Midtjylland ប្រទេស​ដាណឺម៉ាក។ រូប​គេ​ធ្លាប់​បាន​លេង​៣​ប្រកួត​ក្នុង​ក្របខណ្ឌ​កំពូល​អឺរ៉ុប UEFA Champions League។ មុន​ពេល​កោះ​ហៅ​ចូល​ជម្រើស​ជាតិ​ម៉ាឡេស៊ី រូប​គេ​ធ្លាប់​លេង​ឲ្យ​យុវជន U18, U19 និង U21 របស់​បែលហ្ស៊ិក។ ជា​មួយ​គ្នានេះ ម៉ាឡេស៊ី បាន​នាំ​ខ្សែ​ប្រយុទ្ធ​វ័យ​ក្មេង Luqman Hakim ដែល​កំពុង​លេង​នៅ​ក្លឹប​ Kortrijk ប្រទេស​បែលហ្ស៊ិក។

កីឡាករពីរ​នាក់ Faisal Halim និង​ Khairulazhan Khalid ​បាន​ឆ្លង​កូវីដ-១៩ ដូច្នេះ​ពួក​គេ​ត្រូវ​ធ្វើ​ចត្តាឡីស័ក​១០​ថ្ងៃ។

កីឡាករ Dion Cools

កម្ពុជា៖ ក្រុម​គោព្រៃ​មិន​មាន​​កីឡាករ​លេង​នៅ​ក្រៅ​ប្រទេស​ទេ​ពោល​គឺ​កីឡាករ​លេង​ក្នុង​ស្រុក​​ទាំង​អស់។ កីឡាករ​ជួរ​មុខ​៣​នាក់​បាន​វិល​ជួប​គ្នា​ជា​ថ្មី​ហើយ​គឺ ចាន់ វឌ្ឍនាកា កែវ សុខផេង និង ប្រាក់​ មុន្នីឧត្តម។ ដូច្នេះ​ពួក​គេ​អាច​​បង្គ្រោះ​ដល់​ម៉ាឡេស៊ី។ ជា​មួយ​គ្នា​​នេះ​ កីឡាករ​វ័យ​ក្មេង សៀង ចន្ធា, លឹម ពិសុទ្ធ និង ស៊ីន កក្កដា ​ក៏​ជា​កម្លាំង​សំខាន់​ដែរ។

ចាន់ វឌ្ឍនាកា (រូបថត៖ សហព័ន្ធ​បាល់ទាត់​កម្ពុជា)

នៅថ្ងៃ​ជា​មួយ​គ្នា​ក្នុង​ពូល B នេះ ក្រុម​ជម្រើស​ជាតិ​ឡាវ ត្រូវ​ប្រកួត​ជា​មួយ​ក្រុម​ជម្រើស​ជាតិ​វៀតណាម វេលា​​ម៉ោង​៧:៣០​នាទី​យប់៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

គ្រោះថ្នាក់ចរាចរណ៍
ចរាចរណ៍២០ នាទីutes មុន

នាយរងប៉ុស្ដិ៍ស្ទឹងមានជ័យទី២ ជួបគ្រោះថ្នាក់ចរាចរណ៍រថយន្ដកិនស្លាប់​​

ព័ត៌មានជាតិ៩ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ១០ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ១០ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម១០ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១៤ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ២០ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

Sokha Hotels

ព័ត៌មានពេញនិយម