កីឡា
ពហុកីឡាមរតកតេជោ គ្រោងនឹងបើកសម្ពោធនៅថ្ងៃទី ១៨ ធ្នូខាងមុខនេះ ដោយមានអ្នកចូលរួម ១ ម៉ឺន ៥ ពាន់នាក់
ពហុកីឡាមរតកតេជោ ដែលបានប្រើប្រាស់ពេលវេលានៃការស្ថាបនាអស់ជាច្រើនឆ្នាំកន្លងមកនេះ គ្រោងនឹងបើកសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ ២០២១ នេះហើយ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្ដេចគតិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែនប្រធានកាកបាទក្រហមកម្ពុជា តំណាងភាគីចិន និងមានមហាជនចូលរួមប្រមាណជា១៥០០០នាក់(មួយម៉ឺនប្រាំពាន់) ។

នេះបើតាមការបង្ហាញឱ្យដឹងនៅក្នុងកិច្ចប្រជុំតាមរយៈការបញ្ជូនរូបភាព និងសំឡេង ( Video Conference ) ជាមួយអាជ្ញាធរខណ្ឌទាំង ១៤ មន្ទីរពាក់ព័ន្ធនៅព្រឹកថ្ងៃទី ០៧ ខែធ្នូ ឆ្នាំ ២០២១ នេះ នៅសាលារាជធានីភ្នំពេញ ក្រោមវត្តមានអភិបាលរងចំនួន ៤ រូបនោះ គឺ លោក កើត ឆែ, លោក មាន ចាន់យ៉ាដា, លោក នួន ផារ័ត្ន និងលោក ហួត ហៃ តំណាងឱ្យលោក ឃួង ស្រេងអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ។

លោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញ បានមានប្រសាសន៍ឲ្យដឹងថា ពហុកីឡដ្ឋានមរតកតេជោ មានទីតាំងនៅលើវិថីឈ្នះឈ្នះ ក្នុងសង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ គ្រោងនឹងបើកសម្ពោធដាក់ឲ្យប្រើប្រាស់នៅថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ ២០២១ ខាងមុខនេះ ក្រោមអធិបតីភាពសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមជាមួយនឹងការចូលរួមពីតំណាងភាគីចិនផងដែរ។ ដើម្បីឲ្យដំណើរការនៃពិធីសម្ពោធនេះ ទទួលបាននូវភាពជោគជ័យ និងរលូនទៅមុខ លោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញបានចាត់តាំងឲ្យអភិបាលរងចំនួន៤រូប ដឹកនាំកិច្ចប្រជុំសំដៅធ្វើយ៉ាងណាឲ្យការរៀបកម្មវិធីនេះ ដំណើរការទៅដោយរលូន ទាំងការរៀបចំសន្តិសុខ សណ្តាប់ធ្នាប់និងមហាជនចូលរួម។

លោក មាន ចាន់យ៉ាដា អភិបាលរងរាជធានីភ្នំពេញបានបញ្ជាក់ថា ពិធីនេះយើងនឹងរៀបចំឲ្យមានការចូលរួមពីមហាជន កងកម្លាំង មន្ត្រីរាជការ និងក្រុមយុវជនសរុបប្រមាណជា ១ ម៉ឺន ៥ ពាន់នាក់ ខណៈដែរពហុកីឡាដ្ឋានមរតតេជោនេះ អាចទទួលមនុស្សបានប្រមាណ ៦ ម៉ឺននាក់។ ការស្ថាបនាឡើង ពហុកីឡដ្ឋានមរតកតេជោនេះ គឺដើម្បីយើងមានលទ្ធភាព ក្នុងការរៀបចំការប្រកួតកីឡាស៊ីហ្គេមឆ្នាំ ២០២៣ ដែលកម្ពុជាយើងត្រូវធ្វើជាម្ចាស់ផ្ទះ ហើយនៅឆ្នាំបន្ទាប់មកទៀត ពហុកីឡដ្ឋានមរតតេជោនេះ ក៏គ្រោងនឹងរៀបចំការប្រកួតជាច្រើនទៀតផងដែរ។

គួរបញ្ជាក់ថា ពហុកីឡដ្ឋានមរតកតេជោ កសាងលើផ្ទៃដីទំហំ ៨៥ ហិកតា ដែលជាជំនួយឥតសំណងរបស់រដ្ឋាភិបាលចិន បើតាមការគ្រោងទុក គឺចំណាយក្នុងការសាងសង់អស់ ១៥៧ លានដុល្លារ មានដាក់បញ្ចូលនូវធាតុផ្សំសំណង់បុរាណខ្មែរមួយចំនួន មានទំហំសំណង់ចំនួនជាង ៨ ម៉ឺនម៉ែត្រការ៉េ ដែលអាចទទួលអ្នកទស្សនាបានប្រមាណ ៦ ម៉ឺននាក់៕
អត្ថបទ៖ ស្រីរ័ត្ន

-
សន្តិសុខសង្គម១៥ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៧ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?