កីឡា
វគ្គបណ្តុះបណ្តាលអាជ្ញាកណ្តាល ចៅក្រមប្រដាល់គុនខ្មែរ ដើម្បីកាត់បន្ថយកំហុសឆ្គងពេលបំពេញការងារ
ថ្ងៃនេះ សហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានធ្វើការបណ្ដុះបណ្ដាលផ្នែកបច្ចេកទេស ដល់អាជ្ញាកណ្ដាលចៅក្រមប្រដាល់គុនខ្មែរ ដើម្បីកាត់បន្ថយកំហុសឆ្គងនៅក្នុងការបំពេញភារកិច្ចការងារកន្លងមក។

លោកឧត្តមសេនីយ៍ឯក តែម ម៉ឺន អគ្គលេខាធិការរងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងជាប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ ដែលមានការចូលរួមពីលោកសាស្ត្រាចារ្យ ម៉ិល កាដូ អគ្គនាយករង នៃអគ្គនាយកដ្ឋានកីឡាតំណាងរបស់ក្រសួងអប់រំយុវជន និងកីឡា បានការបណ្ដុះបណ្ដាល មន្ត្រីបច្ចេកទេស អាជ្ញាកណ្ដាល ចៅក្រម កម្រិតមធ្យម នៅសាលប្រជុំក្នុងមជ្ឈ មណ្ឌលកីឡាកងយោធពលខេរភូមិន្ទ(ស្តាត ចាស់) រយៈពេល៤ថ្ងៃ ដោយចាប់ពីថ្ងៃទី ០៧ ដល់ថ្ងៃទី ១០ ខែធ្នូ ឆ្នាំ ២០២១ ។

លោក តែម ម៉ឺន ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានមានប្រសាសន៍ឲ្យដឹងថា ការបើកការបើកវគ្គនេះ គឺសំដៅពីបង្កើនសមត្ថភាពប្រសិទ្ធភាពដល់មន្ត្រីបច្ចេកទេស អាជ្ញាកណ្ដាលចៅក្រម ដើម្បីឱ្យយល់ដឹងច្បាស់លាស់ពីជំនាញនិងក្រមសីលធម៌ ដើម្បីកាត់បន្ថយនូវកំហុសឆ្គងឬក៏បញ្ហាប្រឈមនានាដែលកើតមាននៅក្នុងការអនុវត្តភារកិច្ចកន្លងមក។ លោកបានបញ្ជាក់ទៀតថា សិក្ខាកាមដែលជាអាជ្ញាកណ្ដាល ចៅក្រម ត្រូវមានឆន្ទៈក្នុងការបំពេញការងានៅលើសង្វៀនប្រកួតដាច់ខាតមិន មែនរៀនចប់ហើយ ប៉ុន្មានខែក្រោយមកបែរជាទទួលពិន័យរបស់សហព័ន្ធដោយការកាត់ក្តីមិនត្រូវត្រឹមនោះឡើយ។ សម្រាប់ការបំពេញការងារតាមស្ថានីយមិនមែនជាការជួលនោះឡើយ គឺជាការធ្វើការស្ម័គ្រចិត្ត មួយទៀតអាជ្ញាកណ្ដាល ចៅក្រមអញ្ជើញឲ្យមករៀនវគ្គអាជ្ញាកណ្ដាល ចៅក្រមមិនមករៀន ហើយចង់ធ្វើអាជ្ញាកណ្ដាល ចៅក្រមមិនអាចទៅរួច ដូច្នេះបើមិនមករៀន មិនអនុញ្ញាតឲ្យធ្វើអាជ្ញាកណ្ដាល ចៅក្រមតាមស្ថានីយ ឬឈប់រហូតតែម្តង។

បើតាមលោក និន ភិរម្យ អគ្គលេខាធិការរងសហព័ន្ធកីឡាគុនខ្មែរបានឲ្យដឹងថា វគ្គនេះមានសិក្ខាកាមចំនួន ២៥ រូប ដែលស្ថិតក្នុងកម្រិត មធ្យមទាំង ២៥ រូប ក្នុងនោះមានមួយរូបជានារី ក្រៅពីនោះជាអតីតកីឡាករប្រដាល់ល្បីៗ ។ លោកថា នេះជាវគ្គមធ្យមដែលការសិក្សាផ្ដោតសំខាន់ទៅលើបច្ចេកទេស និងក្រមសីលធម៌ ចំពោះអ្នកដែលបានឆ្លងវគ្គសិក្សានេះ បានទទួលវិញ្ញាបនបត្រដែលមានតម្លៃសម្រាប់ការចូលរួមបំពេញការងារក្នុងការប្រកួតប្រដាល់គុនខ្មែរ។ សូមបញ្ជាក់ថា វគ្គនេះឧទ្ទេសនាមដោយលោកវេជ្ជបណ្ឌិត ឆឹង យ៉ៅយ៉េន ដែលជាអនុប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ និង ជាប្រធានសហព័ន្ធកីឡាប្រដាល់សកលកម្ពុជា លោក អ៉ិន ខេមរិន្ទ និង លោកមាស សុខគ្រី ៕

អត្ថបទ៖ វិសិទ្ធ

-
សន្តិសុខសង្គម៥ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៤ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា