កីឡា
ជើងឯកអាមេរិក Thanh Le សម្លឹងឃើញជើងឯកកូរ៉េ Rae Yoon ជាដៃគូសក្តានុពល
បន្ទាប់ពីដណ្តើមខ្សែក្រវាត់គុនចម្រុះពិភពលោកបានពីជើងខ្លាំង Martin Nguyen អ្នកលេងគុនចម្រុះអាមេរិកកាត់វៀតណាម Thanh Le សម្លឹងឃើញកីឡាករកូរ៉េខាងត្បូង Ok Rae Yoon ជាដៃគូដ៏មានសក្តានុពលរបស់ខ្លួន។
កាលពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២០ ជើងខ្លាំងអាមេរិក Thanh Le បានផ្តួលអ្នកលេងគុនចម្រុះអូស្ត្រាលី-វៀតណាម Martin Nguyen ក្នុងទឹកទី៣តាមរយៈកណ្តាប់ដៃពិឃាតរបស់ខ្លួនដើម្បីឈ្នះខ្សែក្រវាត់គុនចម្រុះពិភពលោក ONE Featherweight។
ចាប់តាំងពីពេលនោះមក រូបគេមិនទាន់បានឡើងការពារខ្សែក្រវាត់ពិភពលោករបស់ខ្លួនឡើយក្នុងរយៈពេលជិតមួយឆ្នាំចុងក្រោយនេះដោយសារវិបត្តិកូវីដ-១៩។ ទោះជាយ៉ាងណា រូបគេសម្លឹងឃើញដៃគូដែលអាចក្លាយជាបញ្ហាប្រឈមធ្ងន់សម្រាប់ខ្លួន។
មែនទែនទៅ កីឡាករអាមេរិកនេះចង់ប្រកួតខ្លាំងជាមួយកីឡាករវ័យក្មេងសិង្ហបុរី-អាមេរិក Christian Lee ប៉ុន្តែប្រហែលជាមិនអាចជួបឆាប់ៗទេដោយសារកីឡាករសិង្ហបុរី-អាមេរិករបូតបាត់ខ្សែក្រវាត់ធ្លាក់ទៅលើដៃរបស់កីឡាករកូរ៉េខាងត្បូង។
Thanh Le បាននិយាយថា «មែនទែនទៅ ខ្ញុំនៅតែចង់ប្រកួតជាមួយ Christian Lee។ គាត់ជាកីឡាករគ្រោះថ្នាក់ម្នាក់ ប៉ុន្តែប្រសិនបើគាត់មិនអាចយកខ្សែក្រវាត់ពិភពលោកពី Ok Rae Yoon វិញទេ ខ្ញុំចង់ប្រកួតជាមួយគាត់ (Ok) មុន»។
ពិតណាស់ Christian Lee បានបាត់បង់ខ្សែក្រវាត់ពិភពលោក ONE Lightweight ដែលត្រូវបានជើងខ្លាំងកូរ៉េខាងត្បូង Ok Rae Yoon ដណ្តើមយកទៅបាត់ បន្ទាប់ពីប្រកួតឈ្នះដោយពិន្ទុកាលពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២១។ ដូច្នេះកីឡាករកូរ៉េខាងត្បូងបានកីឡាករម្នាក់ដែល Thanh Le ផ្តោតអារម្មណ៍។
ក្នុងចំណោមប្រវត្តិឡើងសង្វៀន១៩ដងក្នុងនោះឈ្នះ១៦ដង និងចាញ់៣ដង ជើងខ្លាំងកូរ៉េខាងត្បូងទើបប្រកួតនៅសង្វៀន ONE ៣ដងប៉ុណ្ណោះ ប៉ុន្តែឈ្នះទាំង៣ដង ដូច្នេះហើយបានជារូបគេទទួលបានឱកាសប្រកួតដណ្តើមខ្សែក្រវាត់យ៉ាងលឿនជាមួយ Christian Lee។
ចំណែក ជើងខ្លាំង Thanh Le វិញមានប្រវត្តិប្រកួតគុនចម្រុះបាន១៤ដងគឺឈ្នះ១២ដង និងចាញ់២ដង ប៉ុន្តែសម្រាប់សង្វៀន ONE ទើបប្រកួតបាន៤ដង ហើយផ្តួលដៃគូឲ្យសន្លប់ទាំង៤ដងដោយកណ្តាប់ដៃពិឃាតរបស់ខ្លួន៕
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?